ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! មាន​ទាំង​ប៉េ​អឹ​ម និង​ប៉ូលិស​ចូល​លេង​ដែរ​ហើយ​ហ្នឹង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បញ្ហា​ល្បែងស៊ីសង បើ​ទោះបី​អាជ្ញាធរ​តែងតែ​ដាក់​បទបញ្ជា​អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ត្រូវ​បង្ក្រាប ឬ​ទប់ស្កាត់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​អោយ​អស់​ជូន​ដល់​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ ព្រោះ​វា​អាច​កើត​មាន​ចោរលួច​ចោរប្លន់​ជាក់​ជា​មិន​ខាន​ឡើយ តែ​បញ្ហា​នេះ​ងាក​មក​មើល​អាជ្ញាធ​ក្រុង​ដូន​កែវ​ដែល​ជា​បេះដូង​ខេត្តតាកែវ​វិញ បែរជា​កើត​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ កើត​មាន​ឡើង​គ្រប់​ទីកន្លែង​ទៅ​វិញ​ដោយ​មិន​ខ្វល់​ពី​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​នោះ​ឡើយ ។…

ខេត្តតាកែវ ៖ បញ្ហា​ល្បែងស៊ីសង បើ​ទោះបី​អាជ្ញាធរ​តែងតែ​ដាក់​បទបញ្ជា​អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ត្រូវ​បង្ក្រាប ឬ​ទប់ស្កាត់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​អោយ​អស់​ជូន​ដល់​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ ព្រោះ​វា​អាច​កើត​មាន​ចោរលួច​ចោរប្លន់​ជាក់​ជា​មិន​ខាន​ឡើយ តែ​បញ្ហា​នេះ​ងាក​មក​មើល​អាជ្ញាធ​ក្រុង​ដូន​កែវ​ដែល​ជា​បេះដូង​ខេត្តតាកែវ​វិញ បែរជា​កើត​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ កើត​មាន​ឡើង​គ្រប់​ទីកន្លែង​ទៅ​វិញ​ដោយ​មិន​ខ្វល់​ពី​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​នោះ​ឡើយ ។

មន្ត្រី​ប៉ូលិស​ក្រុង​ដូន​កែវ​បាន​ប្រាប់​កោះសន្តិភាព​យើង​ដោយ​មិន​អោយ​ប​ញ្ជេ​ញ​ឈ្មោះ ថា​រាល់​ថ្ងៃនេះ​បញ្ហា​ល្បែងស៊ីសង​នោះ​កំពុង​តែ​កើត​មាន​ឡើង​ពេញបន្ទុក​ហើយ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចុះ​មក​ទប់ស្កាត់​ឡើយ មាន​តែ​អស់លោក​ទាំង​អស់នោះ​ចូល​ទៅ​លេង​ថែម​ទៀត​ផង​។

មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា ចំពោះ​ទីតាំង​ដែល​គេ​កំពុង​តែ​បើក​លេងល្បែង​ជាង​១​ខែ​មកនេះ​នៅ​ចំនុច​ភូមិ​ស្នោ កែង​ផ្លូវ​ទៅ​កំពង់ទូក​ក្រោម ក្នុង​សង្កាត់​រកា​ក្នុង ដោយ​មាន​ល្បែង​ជល់​មាន់​បៀ និង​ល្បែង​ជា​ច្រើន ដោយ​មាន​ទាំង​មាន​ឡាន​ប៉ូលិស និង​ប៉េ​អឹ​ម​ឈរជើង​ការពារ​នៅ​ទីនោះ​ថែម​ទៀត​ផង ហើយ​១​កន្លែង​ទៀត នៅ​តូប​លក់​កាហ្វេ ដោយ​ល្បែងភ្នាល់​ចាក់​បាល់ និង​កន្ទុយលេខ​ជាដើម ដែល​ទីតាំង​ល្បែងស៊ីសង​នេះ បាន​បន្ត​បើក​លេង​បាន​យ៉ាង​រលូន ដោយ​មិន​មាន​រំខាន​ដល់​អាជ្ញាធ​ក្រុង និង​មេ​ប៉ូលិស មេ​ប៉េ​អឹ​ម​ក្រុង​ឡើយ ។

ទាក់ទិន​ទៅ​នឹង​ករណី​ការ​បើក​ល្បៃ​ង​ស៊ីសង​ខាងលើ​នេះ​ដែរ កោះសន្តិភាព​យើង​បាន​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​លោក កង អាណា​ន់ ចៅហ្វាយ​ក្រុង​ដូន​កែវ​ដែរ តែ​នៅ​ពេល​ខ​ល​ចូល​ហើយ​លោក​មិន​លើក ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ដូន​កែវ​បាន​សំណូមពរ​ដល់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត មេត្តា​ជួយ​បង្ក្រាប ឬ​ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ក្រុង​ដូន​កែវ​នេះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ