ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ អ្នក​ហៅ​របប​ក្រុងភ្នំពេញ ឬ​របប​ហ៊ុន​សែន​មាន​ចេតនា​ថា រដ្ឋាភិបាល​មិន ស្របច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា អ្នក​ដែល​ហៅ​របប​ក្រុងភ្នំពេញ ឬ​របប​ហ៊ុន សែន នោះ​មាន​ចេតនា​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា អ្នក​ដែល​ហៅ​របប​ក្រុងភ្នំពេញ ឬ​របប​ហ៊ុន សែន នោះ​មាន​ចេតនា​ថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​មិន​ស្របច្បាប់ ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី ហៅ​រាជរដ្ឋាភិបាល​ថា របប​ក្រុងភ្នំពេញ ខណៈ​វិទ្យុ​បរទេស គឺ​អាស៊ី​សេរី​ដែល​មាន​និន្នាការ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​សរសេរ​ដោយ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ភ្ជាប់ពាក្យ​ថា «​របប​ក្រុងភ្នំពេញ ឬ​របប​លោក ហ៊ុន សែន​» ។ ថ្លែង​ក្នុង​វេទិកា​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល (​លើក​ទី​២) ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា អ្នកមួយ​ចំនួន​ហៅ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ជា របប​ភ្នំពេញ​របប​ហ៊ុន​សែន​នោះ​ជា​មាន​ចេតនា​ចង់​ថា របប​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​នេះ​មិន​ស្របច្បាប់ ។

សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « អ្នក​ដែល​របប​ក្រុងភ្នំពេញ​របប​ហ៊ុន សែន​នោះ ខ្ញុំ​គិត​ថា «…»​តាម​គំនិត​ខ្ញុំ​ដ៏​ស្តួច​ស្ទើង​នោះ គេ​ចង់​ថា របប​គ្រប់គ្រង​នេះ​មិន​ស្របច្បាប់ និង​រដ្ឋាភិបាល​ខុសច្បាប់ » ។ សម្តេច​ក៏​បាន​ស្នើ​ដល់​អ្នក​ដែល​លើក​ឡើង​នេះ​ពិចារណា​ថា ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លង​មក ដោយ​មាន​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោះ​ជាង​៨០​ភាគរយ ។

សម្តេច​ថា សុំ​អ្នក​និយាយ​នោះ​គិតដល់​តម្លៃ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា «​អីចឹង​ទេ ការ​ប្រើ​ពាក្យ​របប​នេះ​វា​ធ្ងន់​ដែរ កន្លង​មក​យើង​និយាយ​អ្នក​ប្រជាធិបតេយ្យ​អ្នក​សេរីនិយម អីចឹង​ទេ ការ​និយាយ​ពាក្យ​របប​នេះ​វា​មិន​គោរព​តម្លៃ​ប្រជាពលរដ្ឋ ។ ខ្ញុំ​និយាយ​បែប​នេះ ខ្ញុំ​មិន​ឲ្យ​អ្នក​និយាយ​ឲ្យ​ឈប់​ទេ » ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ចំពោះ​ប្រើប្រាស់​ពាក្យ​របប​ក្រុងភ្នំពេញ​របប ហ៊ុន សែន នោះ អាច​ប្រែ​ថា ការ​លាប​ពណ៌​រាជរដ្ឋាភិបាល​ពី​រាជរដ្ឋាភិបាល​ស្របច្បាប់​ទៅ​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់​ដែល​កើតជា​បញ្ហា ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​ក៏​បាន​ប្រកាស​គាំទ្រ​ចំពោះ​អង្គការ​ណា​ដែល​ធ្វើ​ការងារ ដើម្បី​សកម្មភាព​សង្គម ដើម្បី​ជាតិ​ទោះបីជា​ធ្វើ​ស្ថិត​នៅ​ក្នុង​វិស័យ​ណា​ក៏​ដោយ តស៊ូ​មតិ​វិស័យ​ច្បាប់ ឲ្យ​តែ​ធ្វើ​តាម​ច្បាប់​ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​រយៈពេល​៦​ខែ​ម្តង ដើម្បី​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ។ សម្តេច​ក៏​បាន​ឆ្លើយ​តប​នឹង​មតិ​មួយ​ចំនួន​ថា រាជរដ្ឋាភិបាល​ពុំ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ភាព​ជា​ដៃគូរ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​យ៉ាង​ដូច្នេះ​ថា «​ចំណុច​នេះ ខ្ញុំ​គិត​ថា ប្រហែលជា​ធ្ងន់​បន្តិច «…» ការ​ប្រើ​ពាក្យ​បែប​ជា​ធ្ងន់​បន្តិច ពីព្រោះ​អត់​មាន​ឆន្ទៈ ហើយ​បូក និង​មិន​ស្មោះត្រង់​ទៀត ចប់​បណ្តោយ ។

អី​ញ្ចឹ​ង​ខ្ញុំ​សុំ​ស្នើ​លើក​ឡើង​ឲ្យ​ចំ​ថា ពុំ​មាន​ឆន្ទៈ​យ៉ាងម៉េច ? ហើយ​មិន​មាន​ភាព​ស្មោះត្រង់​នឹង​យ៉ាងម៉េច ? សុំ​និយាយ​គ្នា​ឲ្យ​ច្បាស់​មិន​អីចឹង​ទេ ការ​ដាក់បន្ទុក​បែប​នេះ​វា​ធ្ងន់​ណាស់ ពេល​នេះ សឹង​ថា អត់ ឬ​សេ​រ៉ូ​» ។ សម្តេច​បាន​លើក​ឡើង​ទៀត​ថា ការ​លើក​ឡើង​របស់​មតិ​ទាំងនោះ​មិន​ស្រប​តាម​ស្ថានការណ៍​ជាក់ស្តែង​នោះ​ទេ ទោះបីជា​រាជរដ្ឋាភិបាល​មាន​ចន្លោះ​ប្រហោង​នូវ​ចំណុច​ខ្វះខាត​ខ្លះ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ ដោយ​អន្លើ​តាម​តំបន់ ឬ​ទីកន្លែង ។ សម្តេច​ក៏​បាន​ដាក់​សំណួរ​នឹង​ថា រាជរដ្ឋាភិបាល​គ្មាន​ឆន្ទៈ និង​ភាព​ស្មោះត្រង់​ជាមួយ​សង្គម​ស៊ី​វិល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ