ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូ​ប្រជែង​ធំ​ជាងគេ​របស់ Samsung មិនមែន​ជា Apple ឬ Huawei តែ​ជា​ក្រុមហ៊ុន​យក្ស​១​នេះ

5 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​របស់​គេហទំព័រ BGR បាន​ឲ្យ​ដឹង​មក​ថា ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ដំបូង​របស់ Samsung នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ឆមាស​ទី ១​នា​ឆ្នាំ​នេះ ហើយ​ទូរស័ព្ទ​នេះ​នឹង​មិន​មាន​ដៃគូ​ប្រកួតប្រជែង​ច្រើន​ទេ ព្រោះ​ក្រុមហ៊ុន​ដទៃ​មិន​ទាន់​បាន​ប្រកាស​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ឡើយ ។…

យោង​តាម​សេចក្តីរាយការណ៍​របស់​គេហទំព័រ BGR បាន​ឲ្យ​ដឹង​មក​ថា ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ដំបូង​របស់ Samsung នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ឆមាស​ទី ១​នា​ឆ្នាំ​នេះ ហើយ​ទូរស័ព្ទ​នេះ​នឹង​មិន​មាន​ដៃគូ​ប្រកួតប្រជែង​ច្រើន​ទេ ព្រោះ​ក្រុមហ៊ុន​ដទៃ​មិន​ទាន់​បាន​ប្រកាស​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ឡើយ ។

ប៉ុន្តែ Galaxy F នេះ​នៅ​តែ​អាច​ជួបនឹង​ឧបសគ្គ​មួយ​ចំនួន​ដែរ ។ Samsung ព្រួយបារម្ភ​ពី​ការ​លក់​របស់​ស្មា​ត​ហ្វូ​នេះ​មិនមែន​មក​ពី​តម្លៃ ឬ​ដៃគូ​ប្រកួតប្រជែង​ដទៃ​លើ​ទីផ្សារ​ឡើយ តែ​មក​ពី​ក្រុមហ៊ុន​មួយ​ទៅ​វិញ ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​មាន​ព័ត៌មាន​មក​ថា ក្រុមហ៊ុន Microsoft កំពុង​តែ​ធ្វើការ​លើ​ទូរស័ព្ទ Surface ដែល​អាច​បត់បែន​បាន ហើយនឹង​មាន​ប្រព័ន្ធ​ដំណើរការ Windows 10 ទៀត​ផង ។ សេចក្តីរាយការណ៍​ទាំងនោះ​កាន់តែ​លេចឡើង​ច្រើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ហើយ The Verge បាន​ឲ្យ​ដឹង​ថា Microsoft ពិតជា​កំពុង​តែ​ធ្វើការ​លើ​វា​ពិតមែន ។

មក​ដល់​បច្ចុប្បន្ន​នេះ Microsoft មិន​ទាន់​មាន​ប្រព័ន្ធ​ដំណើរការ​សម្រាប់​ទូរស័ព្ទ​ដៃ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ដំណើរការ Window 10 អាច​ប្រើប្រាស់​លើ​ស្មា​ត​ហ្វូ​ន​ដែល​មាន Touchscreen បាន​យ៉ាង​ងាយស្រួល ។

ជា​ច្រើន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ដែល​ផលិត Laptop ដែល​ប្រើប្រាស់ Windows បាន​ផលិត Laptop ដែល​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​តាម​ខ្លួន​ជាង​មុន​ដោយ​ប្រើប្រាស់​គ្រឿង​ដែល​ធ្លាប់តែ​ប្រើ​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​និង Laptop ដែល​ប្រើប្រាស់ Android ។

ដូច្នេះ​ប្រសិនបើ Microsoft សម្រេចចិត្ត​ថា​ផលិត​ស្មា​ត​ហ្វូ​ន​មែន​នោះ ពួក​គេ​អាច​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​មួយ​សម្រាប់ Samsung ព្រោះ Samsung នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែល​មាន​ប្រព័ន្ធ​ដំណើរការ Windows 10 ហើយ Microsoft មានកម្ម​វិធី Software ប្លែក​ៗ​ជា​ច្រើន​ដែល Samsung ព្យាយាម​បង្កើត​ឡើង ។

Microsoft មាន​ប្រព័ន្ធ​ដំណើរការ​ដែល​អាច​ដំណើរការ​បាន​យ៉ាង​ល្អ​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​។ អ្នក​ប្រើប្រាស់​ជា​ច្រើន​អាច​នឹង​ជ្រើស Windows 10 ច្រើន​ជាង Android បើ​និយាយ​ពី​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ ។ លើស​ពី​នេះ​ទៅ​ទៀត ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​របស់ Samsung អាច​នឹង​មាន​តម្លៃ​ដល់​ទៅ ២​ពាន់​ដុល្លារ​ឯណោះ​ក្នុង​មួយ​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ