ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ខាត​ដល់​ទៅ​៥​ប៊ី​លាន​ដុល្លារ ខណៈ Samsung ក៏​ដាំ​ក្បាល​ចុះ

5 ឆ្នាំ មុន

គេហទំព័រ Apple Insider បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤ មក​រា កន្លង​មកនេះ​ថា វា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ​ដែល​ការ​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​បាន​លេចឡើង​បន្ទាប់​ពី Apple ទទួលស្គាល់​ថា​ប្រាក់​ចំណូល​ខ្លួន​សម្រាប់​ត្រីមាស​មុន​មាន​ទាប​ជាង​ការ​គិត​ទុក​ដល់​ទៅ​៥​ប៊ី​លាន​ដុល្លារ រួម​ទាំង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​របស់…

គេហទំព័រ Apple Insider បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤ មក​រា កន្លង​មកនេះ​ថា វា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ​ដែល​ការ​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​បាន​លេចឡើង​បន្ទាប់​ពី Apple ទទួលស្គាល់​ថា​ប្រាក់​ចំណូល​ខ្លួន​សម្រាប់​ត្រីមាស​មុន​មាន​ទាប​ជាង​ការ​គិត​ទុក​ដល់​ទៅ​៥​ប៊ី​លាន​ដុល្លារ រួម​ទាំង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​របស់ Samsung ព្រោះតែ​ទីផ្សារ​ក្នុង​ប្រទេស​ចិន​មានការ​អន់​ថយ ។ ប៉ុន្តែ​អ្នកវិភាគ​នៅ Credit Suisse គិត​ថា ការ​ធ្លាក់​ចុះ​នេះ​គឺ​ពិតជា​សំខាន់​ណាស់ ។

Apple Insider បាន​ឲ្យ​ដឹង​មក​ថា ផលិតកម្ម​ស្មា​ត​ហ្វូ​ន​កំពុង​តែ​ធ្លាក់​ចុះ​ហើយ​វា​អាច​នឹង​បន្ត​ធ្លាក់​ចុះ​ទៅ​ទៀត ។ Credit Suisse បាន​ឲ្យ​ដឹង​មក​ថា ផលិតកម្ម​ស្មា​ត​ហ្វូ​ន​សម្រាប់​ត្រីមាស​ចុង​ក្រោយ​នា​ឆ្នាំ ២០១៨ ស្មើ​ប្រមាណ ៣៥៧​លាន​គ្រឿង ឬ​ទាប​ជាង​ឆ្នាំ មុន​៣% ខណៈ​ដែល​ផលិតកម្ម​សម្រាប់​ត្រីមាស​ទី​១​នា​ឆ្នាំ​នេះ​វិញ​អាច​នឹង​ស្មើ​តែ ២៨៩​លាន​គ្រឿង​ប៉ុណ្ណោះ ។

ជា​លទ្ធផល​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ​អាច​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​១៩% មក​ដល់​កម្រិត​កាលពី​ឆ្នាំ ២០១៣ ។ រហូត​មក​ដល់​ការ​ព្រមាន​របស់ Apple កាលពី​ខែមករា​នេះ ក្រុមហ៊ុន Apple មិន​ទាន់​មើលឃើញ​ផល​ប៉ះពាល់​ច្រើន​ទេ ខណៈ​ដែល​ក្រុមហ៊ុន​ដទៃ​ដូច​ជា Samsung មើលឃើញ​ការ​អន់​ថយ ។

អ្នកវិភាគ​និង Apple បាន​និ​យ​យា​ថា ប្រទេស​ចិន​គឺជា​កត្តា​សំខាន់​ដែល​បង្ក​ឲ្យ​ការ​លក់​មាន​កម្រិត​ទាប​ជាង​ការ​គិត​ទុក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ។

លោក Tim Cook ដែល​ជានា​យក​ប្រតិបត្តិ​របស់ Apple បាន​និយាយ​មក​ថា ​ការ​ដែល​ប្រាក់​ចំណូល​បាន​ពី​ការ​លក់ iPhone មាន​ទាប​ជាង​ការ​គិត​ទុក​ដែល​ភាគច្រើន​នៅ​ប្រទេស​ចិន ជា​កត្តា​បង្ក​ឲ្យ​ប្រាក់​ចំណូល​ធ្លាក់​ចុះ ។ ប៉ុន្តែ​ការ​អន់​ថយ​នៃ​ចំនួន​លក់​មិន​ត្រឹមតែ​កើត​មាន​ឡើង​ក្នុង​ប្រទេស​ចិន​ទេ តែ​ក៏​មាន​ក្នុង​ទីផ្សារ​ដទៃ​ដែរ ។

របាយការណ៍​មួយ​ពី Pew ដែល​បាន​ចេញ​កាលពី​ខែតុលា​បាន​ឲ្យ​ដឹង​ថា ៩៥% នៃ​មនុស្ស​ពេញវ័យ​ក្នុង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៨ មាន និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ខណៈ​ដែល​មាន​៧៧%​មាន​និង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ហើយ ។ វា​មាន​ន័យ​ថា ក្រុមហ៊ុនទូរស័ព្ទ​មិន​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​បង្កើន​ការ​លក់​ទៅ​កាន់​អតិថិជន​ថ្មី​ៗ​ក្នុង​សហរដ្ឋអាមេរិក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ