ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ…Huawei ផ្តួល​ជើង​ខ្លាំង Apple បាត់ !

5 ឆ្នាំ មុន

យោង​តាម​គេហទំព័រ CCN បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​លក់​បាន​ធ្លាក់​ចុះ និង​ក្រុមហ៊ុន​កាត់​បន្ថយ​ផលិតកម្ម​ស្មា​ត​ហ្វូ​ន TrendForce បាន​ព្យាករណ៍​មក​ថា Huawei អាច​នឹង​យកឈ្នះ iPhone…

យោង​តាម​គេហទំព័រ CCN បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​លក់​បាន​ធ្លាក់​ចុះ និង​ក្រុមហ៊ុន​កាត់​បន្ថយ​ផលិតកម្ម​ស្មា​ត​ហ្វូ​ន TrendForce បាន​ព្យាករណ៍​មក​ថា Huawei អាច​នឹង​យកឈ្នះ iPhone លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន ។

TrendForce បាន​និយាយ​ថា ជម្លោះ​ពាណិជ្ជកម្ម និង​ការ​ដាក់​ពន្ធ​ទៅ​វិញ​ទៅ​មករ​វាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន រួម​ជាមួយនឹង​ភាព​មិន​ប្រាកដប្រជា​ផ្សេង​ៗ​ទៀត​អាច​នឹង​បង្ក​ឲ្យ​ផលិត​កម្ម​ទូរស័ព្ទ​ធ្លាក់​ចុះ​ប្រមាណ​ដល់​ទៅ ៥% ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​លក់ iPhone របស់ Apple នៅ​ឆមាស​ទី​២​នា​ឆ្នាំ ២០១៨ ប្រមាណ ៧%​បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ។ មូលហេតុ​ចំបង​ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់​ចុះ​នេះ​រួម​មាន​អតិថិជន​កាន់តែ​តិច​ជាង​មុន​ចង់​ទិញ​ទូរស័ព្ទ​ថ្មី និង​សម្ពាធ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ។

ចំនួន​លក់​ទូរស័ព្ទ​របស់ Apple បាន​ធ្លាក់​ចុះ​ដល់​ទៅ ១០​លាន​គ្រឿងក្នុង​ទីផ្សារ​ប្រទេស​ចិន ។ តម្លៃ iPhone ខ្ពស់​ពេក​ក្នុង​ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​កំពុង​តែ​អន់​ថយ ខណៈ​ដែល​ប្រទេស​នេះ​មានការ​ហាមឃាត់​ការ​លក់ iPhone មួយ​ចំនួន​ផង​ដែរ ។

TrendForce បាន​និយាយ​ថា ចំនួន​ផលិតកម្ម​របស់ Apple នឹង​ធ្លាក់​ចុះ​មក​ស្មើ ១៨៩​លាន​គ្រឿង ដែល​បង្ក​ឲ្យ​ការ​គ្រប់គ្រង​ទីផ្សា​របស់​ក្រុមហ៊ុន​នេះ​ធ្លាក់​ចុះ ១៥% មក​ស្មើ ១៣% សម្រាប់​ឆ្នាំ​២០១៩​នេះ ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Huawei ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​សហរដ្ឋអាមេរិក​បាន​បង្កើន​ផលិតកម្ម​ដល់​ទៅ ៣០% កាលពី​ឆ្នាំ ២០១៨ ។ Huawei ផលិត​បាន​២០៥​លាន​គ្រឿង​កាលពី​ឆ្នាំ ២០១៨ ហើយ​អាច​នឹង​កើន​ដល់ ២២៥​លាន​គ្រឿងក្នុង​ឆ្នាំ ២០១៩ ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់ TrendForce បាន​ឲ្យ​ដឹង​ថា ស្ថាន​ការ​នេះ​ធ្វើ​ឲ្យ Huawei គ្រប់គ្រង​ទីផ្សារ​បាន ១៦% ធ្វើ​ឲ្យ​ពួក​គេ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​ពីរ​របស់ Apple បន្ទាប់​ពី Samsung​ ។

Samsung ក៏​មើលឃើញ​ផលិតកម្ម​ធ្លាក់​ចុះ​អស់ ៨%​ផង​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​អាច​នឹង​រក្សា​ការ​គ្រប់គ្រង​ទីផ្សារ​បាន ២០%​ដដែល​។ ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​យីហោ​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​ចិន Samsung អាច​នឹង​ស្វាហាប់​ជាង​មុន​ក្នុង​ការ​ចេញ​ទូរស័ព្ទ​ថ្មី​ៗ និង​ការ​កំណត់​តម្លៃ​លើ​ទីផ្សារ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ