ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ជួប​ឧបសគ្គ​រាំងស្ទះ​ក្នុង​ការ​បញ្ចេញ​បច្ចេកវិទ្យា 5G ព្រោះតែ​ក្រុមហ៊ុន​១​នេះ

5 ឆ្នាំ មុន

យោង​ទៅ​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Cnet កាលពី​ថ្ងៃ​ទី​១៤ មក​រា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple ចង់​ប្រើប្រាស់​បច្ចេកវិទ្យា 4G LTE…

យោង​ទៅ​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Cnet កាលពី​ថ្ងៃ​ទី​១៤ មក​រា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple ចង់​ប្រើប្រាស់​បច្ចេកវិទ្យា 4G LTE Processor របស់​ក្រុមហ៊ុន Qualcomm សម្រាប់​ការ​ផលិត iPhone ជំនាន់​ថ្មី​របស់​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិន​ព្រម​លក់​បច្ចេកវិទ្យា​ខ្លួន​ទៅ​ឱ្យ Apple ឡើយ ។ ការ​សម្រេចចិត្ត​នេះ​អាច​នឹង​ប៉ះពាល់​ដល់ Apple ក្នុង​ការ​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា 5G ។

លោក Jeff Williams ដែល​ជានា​យក​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន Apple បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​កំឡុង​ពេល​ស្តាប់​ក្តី​នៅ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហព័ន្ធ​អា​មេ​រិ​កថា Qualcomm បន្ត​ផ្គត់ផ្គង់​ឈី​ប​សម្រាប់ iPhone ចាស់​ៗ ដែល​រួម​មាន iPhone 7 និង 7 Plus ប៉ុន្តែ​ពួក​គេ​នឹង​មិន​ផ្គត់ផ្គង់ Processor សម្រាប់ iPhone ថ្មី​ៗ​របស់ Apple ដែល​បាន​ចេញ​លក់​កាលពី​ឆ្នាំ ២០១៨ ​ឡើយតាំងពី​ក្រុមហ៊ុន​ទាំង​ពីរ​ធ្លាក់​ក្នុង​ជម្លោះ​ទាក់ទិន​នឹង​ប៉ាតង់​មក ។

គណៈកម្មាធិការ​ខាងលើ​បាន​ចោទប្រកាន់​ថា Qualcomm បាន​ប្រកប​អាជីវកម្ម​ឈី​ប​របស់​ពួក​គេ​ផ្តាច់មុខ ដែល​បង្ខំ​ឲ្យ​អតិថិជន​ដូច​ជា Apple សហការ​ជាមួយ​ពួក​គេ​ផ្តាច់មុខ និង​យក​ថ្លៃ​ខ្ពស់​សម្រាប់​បច្ចេកវិទ្យា​ខ្លួន​ជាដើម ។

គណៈកម្មាធិការ​នេះ​បាន​និយាយ​ថា Qualcomm បាន​បង្ខំ​ឲ្យ Apple ចង់​ថ្លៃ​សុំ​សិទ្ធិ​ប្រើប្រាស់​បច្ចេកវិទ្យា​មុន​នឹង​អាច​ប្រើ​ឈី​ប​របស់​ពួក​គេ​ក្នុង iPhone ថ្មី​ៗ​បាន ។ ករណី​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៤ ខែមករា កន្លង​មក​នៅ​រដ្ឋ California ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Apple ផលិត Application Processor ដោយ​ខ្លួនឯង តែ​ពួក​គេ​ពឹងផ្អែក​លើ​ឈី​ប​ពី​ក្រុមហ៊ុន​ដទៃ​សម្រាប់​កា​រត​ភ្ជាប់​បណ្តាញ (Network Connectivity) ។ តាំងពី iPhone 4S នៅ​ឆ្នាំ​២០១១ មក​ដល់ iPhone 6S និង 6S Plus នៅ​ឆ្នាំ​២០១៥ មក​អ្នក​ផ្គត់ផ្គង់​ឈី​ប​តែ​មួយ​គត់​របស់ Apple គឺ Qualcomm ​។

នៅ​ឆ្នាំ​បន្ទាប់ Apple បាន​ងាក​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់ Intel វិញ​សម្រាប់ iPhone 7 និង 7 Plus ប៉ុន្តែ​ឈី​ប​របស់ Qualcomm នៅ​តែ​មាន​សម្រាប់​ទូរស័ព្ទ​ដែល​ត្រូវ​បាន​ចែកចាយ​បន្ត​ដោយ Verizon និង Sprint ដដែល ។

ពួក​គេ​បាន​បន្ត​ធ្វើ​ដូច្នេះ​រហូត​ដល់​ឆ្នាំ ២០១៧ ប៉ុន្តែ​ទូរស័ព្ទ​ថ្មី​ៗ​របស់ Apple ដែល​មាន​ដូច​ជា iPhone XS, XS Max, និង XR ប្រើ​តែ​ឈី​ប 4G របស់ Intel តែ​ប៉ុណ្ណោះ ។ ហើយ iPhone បន្ទាប់​ៗ​របស់ Apple នឹង​ប្រើ​តែ​ឈី​ប​របស់ Intel ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ Apple យឺតយ៉ាវ​ក្នុង​ការ​ចូលរួម​ទីផ្សារ 5G ។

នៅ​ចុងឆ្នាំ ២០១៩ នេះ​ក្រុមហ៊ុន Android ធំ​ៗ​នៅ​សហរដ្ឋអាមេរិក​នឹង​មាន​ស្មា​ត​ហ្វូ​ន​ដែល​អាច​​ប្រើប្រាស់ 5G បាន​ទៅ​ហើយ ប៉ុន្តែ​បច្ចេកវិទ្យា 5G របស់ Intel ប្រហែលជា​មិន​អាច​មាន​លើ​ទីផ្សារ​មុន​ឆ្នាំ ២០២០ ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ