ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរពេញ១យប់…​ប្រមាញ់​ចាប់​ពួក​ចិន​មក​​ពី​ក្រុង​សៀង​​ហៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ អស់​រយៈពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ ក្រុម​ឧក្រិដ្ឋជន​ដែល​នគរបាល​ចិន​ មក​ពី​ក្រុង​សៀង​ហៃ សហការ​ជាមួយ​នគរបាល​កម្ពុជា​ តាម​ប្រមាញ់​កាលពីរសៀល​ថ្ងៃ​ទី​១៥ មក​រា ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ប្រទេស​ចិន​នេះ​…

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ អស់​រយៈពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ ក្រុម​ឧក្រិដ្ឋជន​ដែល​នគរបាល​ចិន​ មក​ពី​ក្រុង​សៀង​ហៃ សហការ​ជាមួយ​នគរបាល​កម្ពុជា​ តាម​ប្រមាញ់​កាលពីរសៀល​ថ្ងៃ​ទី​១៥ មក​រា ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ប្រទេស​ចិន​នេះ​ ពេល​នេះ​ចាប់​បាន​ហើយ​ចំនួន​១០​នាក់ ។ ប្រតិ​បត្តិការ​តាម​ប្រមាញ់​ក្រុម​ឧក្រិដ្ឋជន​ខាងលើ​ បាន​នៅផ្ទះ​សំណាក់​៣​កន្លែង​ គឺ​១-​ផ្ទះសំណាក់​មនោ​រម្យ ២-​ផ្ទះ​សំណាក់​ទិ​ត្យ​ហួរ ដែល​ស្ថិត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ និង​៣-​ផ្ទះសំណាក់​ជា​សំណាង ស្ថិត​នៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។

ក្រុម​ឧក្រិដ្ឋជន​ទាំង​១០​នាក់​ ត្រូវ​បញ្ជូន​ទៅ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិវិធី​ទៅ​តាម​ច្បាប់ ។ សូម​រំលឹក​ថា នគរបាល​ប្រទេស​ចិន​ មក​ពី​ទីក្រុង​សៀង​ហៃ បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សើ​ុ​ប​អង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិ​បត្តិការ​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ចិន តែ​យឺត​ពេល​ប្រមាណ​តែ​១០​នាទី​ប៉ុណ្ណោះ ក្រុម​ឧក្រិដ្ឋជន​បាន​គេចខ្លួន​បាត់​ស្រមោល​ដូច​ចេះ​បំបាំង​ខ្លួន ចេញពី​ទីតាំង​ដែល​ជា​កន្លែង​ក្រុម​នេះ​ស្នាក់​នៅ ។ ទោះបី​ក្រុម​ឧក្រិដ្ឋជន​ចិន​ទាំងនោះ​គេចខ្លួន​បាត់​ក្តី តែ​កន្លែង​ពួក​គេ​លាក់ខ្លួន​គឺជា​ទីតាំង​លួច​ផលិត​បារី​ខុសច្បាប់​ដ៏​ធំ មាន​ចំនួន​បី​កន្លែង​នៅ​កណ្តាល​ក្រុង​តា​ខ្មៅ ។

ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ មក​រា នៅ​ចំណុច​ភូមិ​ព្រែក​សំរោង និង​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បានអោយ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​បើក​ប្រតិ​បត្តិ​ការ​ដើម្បី​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ចិន​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​សើ​ុ​ប​អង្កេត​រហូត​កំណត់​បាន​​ពី​គោលដៅ ចំនួន​បី​ទីតាំង​ខាងលើ​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ដែល​ជនសង្ស័យ​ជា​ក្រុ​ុ​ម​ឧក្រិដ្ឋ​ជន​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រុម​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ប្រទេស​ចិន ទើប​កម្លាំង​ជំនាញ​សហការ​គ្នា ឈាន​ដល់​ការ​បង្ក្រាប​ជាមួយ​ភាគី​ចិន​មក​ពី​ទីក្រុង​សៀង​ហៃ ។

បន្ទាប់​ពី​ឆែកឆេរ​រួច ​សមត្ថកិច្ច​បាន​រក​ឃើញ​ម៉ា​សុ​ី​ន​ផលិត​បារី សារធាតុ​លាយ​ផ្សំ​ជា​ច្រើន​មុខ ​និង​សំបក​កេស​​បារី ដែល​កំពុង​រៀប​វេច​ខ្ចប់​មួយ​ចំនួន​ធំ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ដែល​ជា​បទល្មើស​សេដ្ឋកិច្ច ៕​

អត្ថបទសរសេរ ដោយ