ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! រថយន្ត​របស់​ថៃ​ក្រឡាប់​ទ្រុង​ឡាន​សង្កត់ពីលើ​យ៉ាង​ខ្លោចផ្សារ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​រង​របួសធ្ងន់​ដោយ​រថយន្ត​ដឹក​ដំឡូង​មី​របស់​ថៃ​បើក​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​បាន​ក្រឡាប់​ទ្រុង​ឡាន​សង្កត់​លើ ក្រោយមក​បាន​ស្លាប់ ខណៈ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ដែល​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​រង​របួសធ្ងន់​ដោយ​រថយន្ត​ដឹក​ដំឡូង​មី​របស់​ថៃ​បើក​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​បាន​ក្រឡាប់​ទ្រុង​ឡាន​សង្កត់​លើ ក្រោយមក​បាន​ស្លាប់ ខណៈ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ដែល​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច ភូមិ​កណ្តាល ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុង លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រោង​ស្តៅ ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ រង​របួសធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ស្លាប់ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ សិត ថា​ផ​ន​សុ​រៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រាច ឃុំ​តា​ឃ​ង់ ស្រុក​សាំ​ខៈ ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ។

លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មក​ចូលរួម​រៀប​អារ​ពា​ហ៍​ពិពាហ៍​បងប្អូន​នៅ​ភូមិ​ខ្លា​ងាប់ អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ហើយ​ឆ្លៀតពេល​ទៅ​លេង​បងប្អូន​នៅ​ភូមិ​ដូង ឃុំ​ម៉ា​ឡៃ ដោយ​បើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដល់​ចំណុច​កើតហេតុ​ខាងលើ​រៀប​បត់​ម៉ូតូ​ចូល​ផ្ទះ​បងប្អូន​ស្រប​ពេល​នោះ​មាន​រថយន្ត​ធុន​ធំ​របស់​ថៃ​ដឹក​ដំឡូង​មី បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​យ៉ាង​លឿន​ដល់​ចំណុច​កើតហេតុ​ជា​កន្លែង​ផ្លូវ​កោង ក៏​ក្រឡាប់​បណ្តាល​ឲ្យ​ទ្រុង​រថយន្ត​សង្កត់​ទៅ​លើ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​ពេល​ដឹក​ទៅ​ដ​លើ​មន្ទីរពេទ្យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​បាន​ចុះ​ទៅ​ដល់​នឹង​បាន​ធ្វើការ​ចាប់​ឃាត់​អ្នកបើកបរ​រថយន្ត​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រៀបចំ​សំណុំ រឿង​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ម៉ូតូ និង​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ