ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនាជនទាំង៥រំដោះអ្នកទោសពីបទរំលោ.ភក្មេងស្រី នឹង​ក្លាយជាយ៉ាងណា? (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំពង់​ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច បើគិត​ត្រឹម​​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ក្រុម​ជើង​ខ្លាំង​ចំនួន​៥​នាក់ ដែល​​មាន​បំណង​ចង់​រំដោះ​អ្នក​ទោស​ម្នាក់​​​ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ពី​ក្នុង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃ​ឈរ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៥ មក​រានោះ…

ខេត្ត​កំពង់​ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច បើគិត​ត្រឹម​​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ក្រុម​ជើង​ខ្លាំង​ចំនួន​៥​នាក់ ដែល​​មាន​បំណង​ចង់​រំដោះ​អ្នក​ទោស​ម្នាក់​​​ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ពី​ក្នុង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃ​ឈរ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៥ មក​រានោះ ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​​ចាប់​ខ្លួន​បញ្ជូន​មក​កាន់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នោះ ១-​ឈ្មោះ ទឹម សុផល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ២-​ឈ្មោះ ទឹម កុសល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​ជាមួយ​អ្នក​ទី​មួយ ៣-​ឈ្មោះ ឆេ​ង លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ៤-​ឈ្មោះ ហ៊ុំ ហូ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម និង​៥-​ឈ្មោះ រ៉េ​ត ដា​វុ​ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ចំណែក​ពិរុទ្ធជន​ម្នាក់​ដែល​ជនសង្ស័យ​ទាំង​មាន​បំណង​រំដោះ​នោះ​​ឈ្មោះ ទឹម សុភាព ហៅ​ម៉ា​ប់ អាយុ​២៧​ឆ្នាំ រស់នៅ​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ​ ។

សូម​បញ្ជាក់ថា មុន​នឹង​ពេល​ដែល​រថយន្ត​​​​ក្រុម​ជើង​ខ្លាំង​មក​សាលា​ដំបូង​ខេត្ត​នោះ គេ​ឃើញ​មាន​មនុស្ស​ប៉ុន្មាន​​នាក់​បាន​រង់ចាំ​រត់​ការ​ជា​មួយ​នឹង​តុលា​ការ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​ទាំង​៥​នាក់​រួច​ផុត​ពីបទ​ចោទ​ប្រកាន់ ។ ហើយ​រហូត​មក​ដល់​ពេលនេះ ​គេ​មិនទាន់​ដឹង​ថា វាសនា​ក្រុម​ជើង​ខ្លាំង​ទាំង​៥នាក់​នោះ​ក្លាយ​ជា​យ៉ាងណា​នៅឡើយទេ។

គួររំលឹកថា ពិរុទ្ធជន​ម្នាក់រស់នៅ​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ​បាន​រត់គេច​ពី​ការ​តាម​ចាប់តាំងពី​ឆ្នាំ​២០១១​ម្ល៉េះ និ​ង​រៀប​ការ​នៅ​ភូមិ​កំពង់ក្របី ឃុំ​គ​គរ ស្រុក​កំពង់សៀមនៅ​ថ្ងៃ​ទី​១៤ មក​រា ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ទៅ​នាំ​ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​ដោយ​ចោទប្រកាន់​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ។ ប្រ​តិ​ប​តិ្ត​ការ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ហើយ​មាន​សាច់ញាតិ​មួយ​ក្រុម​ជិះ​រថយន្ត​ម៉ាក​ហា​យ​ប្រ៊ី​ត​១​គ្រឿងមក​ដល់​ក្នុង​អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប៉ង​រំដោះ​ជន​រូប​នេះ និង​ផ្ទុះ​ហិង្សា​ជាមួយ​សមត្ថកិច្ច​។

លោក​វរសេនីយ៍ទោ សុខ រស់ អធិការរង​នគរបាល​ស្រុក​ប្រាប់​ង​ថា សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ថា ពិរុទ្ធជន​នោះ​បាន​ទៅ​រៀប​ការ​នៅ​ភូមិ​កំពង់ក្របី​នៅ​ថ្ងៃ​ទី​១៤ មក​រា ដោយ​មិន​ចង់​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោង​ការ​​នោះ​ទេ ក៏​បាន​រៀបចំ​ជើង​ព្រួល​រួច​ជា​ស្រេច​ដោយ​ទុក​ឱកាស​ឲ្យ​ជន​នេះ​បាន​រៀប​ការ​រួច លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ​ក៏​នាំ​ខ្លួន​តាម​ដីកា​។ ក្រោយ​ពី​បានដឹង​ស្ថានភាព​មិន​ស្រួល​នោះ សមត្ថកិច្ច​ក៏​ប្រញាប់​បញ្ជូន​​ជន​នេះ​តាម​រថយន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ស្រាប់តែ​សាច់ញាតិ​ចំនួន​៥​នាក់​ជិះ​រថយន្ត​ដេញ​តាម​ពីក្រោយ​សមត្ថកិច្ច ។

លោក​អធិការ​បន្ត​ថា គ្រាន់តែ​រថយន្ត​បើក​ចូល​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​បាន​បន្តិច រថយន្ត​នោះ​បើក​ចូល​តាម​ក្រោយ និង​ស្រែក​ឡូឡា​រករឿង​ដល់​សមត្ថកិច្ច ហេតុ​អ្វី​បានជា​ចាប់​ប្អូន​របស់​គេ​យ៉ាង​ដូច្នេះ? ហើយ​អុកឡុក និង​បង្ក​ហិង្សា បណ្តាល​ឲ្យ​មន្ត្រី​នគរបាល២​រូប​រង​របួស​ផង​ដែរ​។ ក្នុង​ពេល​នោះ​​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត បាន​ឆ្លង​យោបល់​លោក ហួត វុ​ទ្ធី ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏​បញ្ជា​ឲ្យ​ឃាត់ខ្លួន​មនុស្ស​ទាំង​៥​នាក់​នោះ​តែ​ម្តង​។ ក្រោយមក​ជនសង្ស័យ​ទាំង​​៥​នាក់​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ