ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ គាំ ៖ លោក សម រ​ង្ស៊ី កំពុង​ធ្វើ​នយោបាយ​បន្លាច​ខ្លួនឯង និង​អ្នក​ដទៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា លោក សម រ​ង្ស៊ី​បាន និង​កំពុង​ធ្វើ​នយោបាយ​បែប​សត្វ​ត្រដេ​វិច​ដោយ​ដើរ​បន្លាច​ខ្លួន និង​អ្នក​ដ៏​ទៃ​ឲ្យ​ខ្លាច​តែ​មិ ន​ទទួល​ជោគជ័យ​នោះ​ទេ​។ ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា លោក សម រ​ង្ស៊ី​បាន និង​កំពុង​ធ្វើ​នយោបាយ​បែប​សត្វ​ត្រដេ​វិច​ដោយ​ដើរ​បន្លាច​ខ្លួន និង​អ្នក​ដ៏​ទៃ​ឲ្យ​ខ្លាច​តែ​មិ ន​ទទួល​ជោគជ័យ​នោះ​ទេ​។

ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ ខណៈ​ដែល​លោក សម រ​ង្ស៊ី មាន​សុ​ទិ​ដ្ឋ​និយម​ថា អន្តរជាតិ និង​ជួយ​លោក​ក្នុង​ការ​ដាក់​គំនាប​ផ្នែក​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា តាម​សំណើរ​ខ្លួន ។

លោក គង់ គាំ អតីត​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​លោក សម រ​ង្ស៊ី បាន​អះអាង​ឲ្យ​ដឹង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា លោក សម រ​ង្ស៊ី អ្នកនយោបាយ​សត្វ​ត្រដេ​វិច បន្លាច​ខ្លួនឯង និង​អ្នក​ដទៃ​ថា មុខជា​ត្រូវ​រំលាយ​ដូច CNRP​ទៀត មេឃ​មិន​រលំ​ក៏​សត្វ​ត្រដេ​វិច​ខ្លាច ហើយ​ដេក​យក​ជើងទ្រ​មេឃ​ជា​និច្ច ។ មិន​ជឿ​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួន គឺ​កំសាក ។

លោក​បន្ត​ថា ឈ្លក់​ដោយ​ងារ​ជា​ឪ​ប្រជាធិបតេយ្យ​ដែល​ក្រុម​ខ្លួន​ជួយ​លើកតម្កើង​លោក​សម រ​ង្ស៊ី កំពុង​រកខ្យល់​បាន​ប្រឹង​ខ្ទប់​ដង្ហើម​អ្នក​ប្រជាធិបតេយ្យ​វ័យក្មេង​ប្រឹង​ឃាត់ឃាំង​អ្នក​ប្រជាធិបតេយ្យ​ខ្សែ​ផ្សេង និង​ប្រឹង​លាប​ពណ៌​អតីត​អ្នកគាំទ្រ​ថា ក្បត់​ខ្លួន​ព្រោះ​មិន​ដេក​ផ្ទះ ហើយ​ទៅ បោះ​ឆ្នោត​ក្លែងក្លាយ​មិន​ក្រោកឈរ​ប្រឆាំង​រដ្ឋសភា​ប្រឆាំង​រដ្ឋាភិបាល​ក្លែងក្លាយ ។

លោក គង់ គាំ ក៏​បាន​ឌឺ​ទៅ​កាន់​លោក សម រ​ង្ស៊ី ថា អំពាវនាវ​ឲ្យ​ពលរដ្ឋ​មិន​បោះ​ឆ្នោត​កន្លង មក គឺ​ដើម្បី​ជួយ​យក​អំណាច​ឲ្យ​ខ្លួន និង​បក្សពួក​ដែល​បាន​ដេកចាំ ។ លោក​ថា អតីត​តំណាងរាស្ត្រ​ជា​អ្នក​ធ្វើ​ច្បាប់​បែរជា​មិនដឹង​ថា សិទ្ធិ​ត្រូវ​កំណត់​ដោយ​ច្បាប់ ។ ប្រើ​សិទ្ធិ​បុព្វ​កាលពី​កំណើត យល់សប្តិ​ពី​សិទ្ធិ​ថ្លៃថ្នូរ​ពេល CNRP រស់​ឡើង​វិញ ឬ​ពេល​សាលដីកា​តុលាការ​កំពូល​ផុតកំណត់ គឺ​ល្ងង់ ។

ទាក់ទិន​នឹង​ការ​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេចក្តី​មក​លើក​រាជរដ្ឋាភិបាល​លោក​គង់ គាំ បាន​អះអាង​ថា គ្មាន​ទេ​របស់​ដែល​ហៅ​ថា សម្ពាធ​អន្តរជាតិ និង​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ១-​ទម្លាក់​ការ​ចោទប្រកាន់ ២- ដោះ​លែង កឹ​ម សុខា ជា​មុន ៣- សង​វិញ​អំណាច​ជាប់​ឆ្នោត ៤- បោះ​ឆ្នោត​ឡើង​វិញ ជាមួយ​អ្នក​សង្កេតការណ៍​អន្តរជាតិ គឺ​យុទ្ធសាស្ត្រ​ណា ការ​ប្រ កាស​ណា ក៏​ជា​ការ​បោក​បញ្ឆោត​ទាំងអស់ ។ លោក​បាន​លើក​ឡើង​ទៀត​ថា ការ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ស្របច្បាប់​ឡើង​វិញ​ពេល​នេះ គឺ​បន្ត​បាត់បង់​សិទ្ធិ​រហូត​ឆ្នាំ​២០២២ ដែល​សាលដីកា​កំពូល​បាន​កំណត់ ហើយ​អ្នក​ល្មើស​សាលដីកា​អាច​ទទួលទោស​បន្ថែម គឺជា​ការ​សម្លាប់​ជីវិត​នយោបាយ​ខ្លួន និង​ទុក​ចោល​ឱកាស​បម្រើ​លំហ​ប្រជាធិបតេយ្យ និង​បម្រើ​ប្រជាពលរដ្ឋ​ដែល​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក គង់ គាំ នេះ​បន្ទាប់​ពី​លោក និង​កូនប្រុស​ម្នាក់ (​គង់ បូ​រ៉ា​) ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​ផ្តល់​សិទ្ធិ​នយោបាយ​បាន​វិញ​តាម​សំណើរ​ពី​នាយក​រដ្ឋមន្ត្រី កាលពី​ពេល​ថ្មី​ៗ​មកនេះ ។ លោក គង់ គាំ ត្រូវ​បាន​គេ​ដឹង​ថា អ្នកនយោបាយ​ជើង​ចាស់​មួយ​រូប​ដែល​លោក​ក៏​ធ្លាប់​ធ្វើ​នយោបាយ​នៅ​ក្នុង​បក្ស​កាន់​អំណាច​ដែរ ។

ក្រោយមក​លោក​សម្រេច​ចេញពី​បក្ស​កាន់​អំណាច​ទៅ​ចូលរួម​ជាមួយ​ប្រឆាំង​វិញ ។ លោក គង់ គាំ​ជា​មនុស្ស​ជំនិត​របស់​លោក សម រ​ង្ស៊ី ប៉ុន្តែ​នៅ​ពេល​ឃើញ​សកម្មភាព​លោក សម រ​ង្ស៊ី ធ្វើ​នយោបាយ​មិន​ចេះ​ស្តាប់​មតិ​ភាគច្រើន​នោះ​លោក គង់ គាំ បាន​សម្រេច​ចាក​ចេញពី​បក្ស​ប្រឆាំង​មួយ​រយៈ ។ រហូត​មក​ដល់​ពេល​នេះ​លោក គង់ គាំ ត្រូវ​បាន​ជាប់​បម្រាម​មិន​អាច​ធ្វើ នយោបាយ​រយៈពេល​៥​ឆ្នាំ ប៉ុន្តែ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ ។

លោក គង់ គាំ បាន​ប្រកាស​ថា លោក​ចូល​ធ្វើ​នយោបាយ​វិញ រស់នៅ​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​កូនលោក​ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ