ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាំ​គ្នា​​បើក​គេច​…ឯខ្លះ​ទៀត​គេច​សឹង​អត់​ទាន់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អនាថា​ម្នាក់​សង្ស័យ​មាន​សតិ​មិន​ប្រក្រតី​ បាន​ពកូន​ប្រុស​ម្នាក់​អាយុ​១​ឆ្នាំ ដើរ​រេរា​នៅ​កណ្តាលផ្លូវ​ បណ្តាល​ឱ្យ​យានយន្ត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បើក​គេច​សឹង​មិន​ទាន់ ស្រៀវ​សាច់​ស្ទើរ​គ្រប់​គ្នា ព្រោះ​ទ​ង្វើ​អគតិ​នេះ​ បង្ក​ហានិភ័យ​ដល់​ជីវិត​ផុយ​ស្រួយ​ណាស់ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អនាថា​ម្នាក់​សង្ស័យ​មាន​សតិ​មិន​ប្រក្រតី​ បាន​ពកូន​ប្រុស​ម្នាក់​អាយុ​១​ឆ្នាំ ដើរ​រេរា​នៅ​កណ្តាលផ្លូវ​ បណ្តាល​ឱ្យ​យានយន្ត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បើក​គេច​សឹង​មិន​ទាន់ ស្រៀវ​សាច់​ស្ទើរ​គ្រប់​គ្នា ព្រោះ​ទ​ង្វើ​អគតិ​នេះ​ បង្ក​ហានិភ័យ​ដល់​ជីវិត​ផុយ​ស្រួយ​ណាស់ ។

ដោយ​ឃើញ​សភាព​គួរ​ឱ្យ​ញាក់សាច់​បែប​នេះ ត្រូវ​បាន​អ្នក​រស់នៅ​ដែល​នៅ​ក្បែរ​នោះ​ នាំ​គ្នា​ជួយ​ចាប់​នាំ​មក​ចិញ្ចើម​ផ្លូវ​វិញ ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ មក​រា ត្រង់​ចំណុច​ក្បែរ​គល់​ស្ពាន​អាកាស​៧​មក​រា ​ផ្នែក​ខាងលិច តាម​បណ្ដោយ​ផ្លូវ​សហ​​ព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រី​ខាងលើ​បាន​ពកូន​ប្រុស​ម្នាក់​នៅ​ជាប់​ចង្កេះ​ដើរ​នៅ​កណ្តាល​ដងផ្លូវ​ធ្វើ​ព្រងើយ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ដែល​មាន​ចរា​ចរណ៍​មមាញឹក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​មិន​ខ្វល់​ពី​យានយន្ត​បើក​ចៀស​ក្បែរ​ៗ​ខ្លួន​នោះ​ទេ បណ្តាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​បើក​គេច និង​ខ្លះ​ទៀត​គេច​សឹងតែ​មិន​ទាន់​ផង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​អ្នក​រស់នៅ​ក្បែរ​នោះ បាន​ទៅ​សួរនាំ​ស្ត្រី​ខាងលើ ហើយ​បង្ខំចិត្ត​ដេញ​ស្ត្រី​ខាងលើ​ ឲ្យ​ទៅ​ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​វិញ ព្រោះ​ខ្លាច​មាន​ម៉ូតូ​ឬ​រថយន្ត​បើក​មក​បុក​បង្ក​ជា​គ្រោះថ្នាក់​កើត​មាន​ឡើង ។ ប៉ុន្តែ​ស្ត្រី​ខាងលើ​ហាក់ដូចជា​មាន​សតិ​មិន​ប្រក្រតី ដោយ​និយាយ​ស្តី​រវើរវាយ ស្តាប់​គ្នា​មិន​បាន និង​មិន​ព្រមទៅ​ដើរ​លើ​ចិញ្ចើម​ផ្លូវ​នោះ​ទេ ថែម​ទាំង​គំរាម​បោក​កូន​របស់​នាង​សម្លាប់​ចោល ប្រសិនបើ​នាំ​គ្នា​ចាប់​នាង ។

ទោះបីជា​គេ​នាំ​គ្នា​ខំប្រឹង​និយាយ​លួងលោម​យ៉ាងណា​ ក៏​គាត់​មិន​ព្រម​ដែរ គឺ​នៅ​តែ​ចចេស​ដើរ​កណ្តាលផ្លូវ​ដដែល ។ បន្ទាប់​មក​ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ក្មេង​ប្រុស​ខាងលើ ពួក​គេ​ដែល​ជា​អ្នក​ឈឺឆ្អាល​ក៏​សម្រេចចិត្ត​នាំ​គ្នា​ចាប់​ទាញ​ដៃ​ស្ត្រី​នោះ​ បង្ខំ​នាំ​យក​ទៅ​ចិញ្ចើម​ផ្លូវ ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ក៏​បាន​ទាក់ទង​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​មក​ទទួលយក​ស្ត្រី​ខាងលើ​រួម​ទាំង​កូន​ប្រុស ដើម្បី​ធ្វើការ​ព្យាបាល​និង​ថែទាំ ។ គេ​មិនដឹង​ថា​ស្ត្រី​ខាងលើ​មាន​សាវតា​បែប​ណា​នោះ​ទេ ត្រូវ​បាន
​មន្ទីរ​សង្គមកិច្ច​នាំ​ដាក់​រថយន្ត​បើក​ចេញ​ទៅ​ដោយ​សុវត្ថិភាព ។


អត្ថបទសរសេរ ដោយ