ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនោសញ្ចេតនា​ធំធេង​មែន​! ទោះ​ឆ្កែ​ក៏​ដោយ ហ៊ាន​ចំណាយ​ជាង​៥​ពាន់​ដុល្លារ

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល​មានសំណាង​ខ្លាំង ដោយសារ​តែ​មាន​ម្ចាស់​ហ៊ាន​សុខចិត្ត​ចំណាយ​លុយ ៥១៣៤​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​បុណ្យសព​ឱ្យ​ក្រោយ​ផុត​ជីវិត​។ សត្វ​ឆ្កែ​ឈ្មោះ…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល​មានសំណាង​ខ្លាំង ដោយសារ​តែ​មាន​ម្ចាស់​ហ៊ាន​សុខចិត្ត​ចំណាយ​លុយ ៥១៣៤​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​បុណ្យសព​ឱ្យ​ក្រោយ​ផុត​ជីវិត​។

សត្វ​ឆ្កែ​ឈ្មោះ Captain ដែល​ជា​ពូជ Staffordshire Bull Terrier អាយុ​១១​ឆ្នាំ បាន​ងាប់​នៅ​ថ្ងៃ​បុណ្យ​ណូអែល ក្រោយ​ពី​គាំងបេះដូង​នៅ​ក្នុង​សាល​វះកាត់​។ ម្ចាស់​របស់​វា​ឈ្មោះ Sasha Smajic អាយុ​៣៧​ឆ្នាំ ប្រាប់​ថា នាង​លេបបាយ​មិន​ចូល​សោះ​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​ពេញ ក្រោយ​ឆ្កែ​របស់​នាង​ងាប់។

នាង​បាន​សម្រេចចិត្ត​ធ្វើ​ពិធី​បុណ្យសព​មួយ​សម្រាប់​ឆ្កែ​របស់​នាង ដែល​នាង​ចាត់​ទុក​ថា​ជា​សមាជិកគ្រួសារ​ម្នាក់​។ នាង​បាន​ចំណាយ​លុយ ៥១៣៤​ដុល្លារ​ទៅ​លើ​ពិធី​បុណ្យសព​ទាំងមូល ដែល​អាច​និយាយ​បាន​ថា ពិតជា​កម្រ​មាន​ណាស់ ចំពោះ​មនុស្ស​ហ៊ាន​ធ្វើ​បុណ្យសព​ឱ្យ​ឆ្កែ​បែប​នេះ​។

សាកសព​របស់ Captain ត្រូវ​បាន​ដឹក​ចេញពី​ពេទ្យ​ទៅ​កាន់​ទី​បញ្ចុះសព (​សួនច្បារ​ដែល​វា​ធ្លាប់​ទៅ​លេង​) ដោយ​រទេះសេះ​ប្រណីត​មួយ​។ វា​ត្រូវ​បាន​ដាក់​នៅ​ក្នុង​មឈូស​ស​ស្អាត ដែល​មិន​ចាញ់​របស់​មនុស្ស​ទេ​។
នាង​ជា​ម្ចាស់​ឆ្កែ​បាន​និយាយ​ថា​៖ «Captain សម​នឹង​ទទួល​ការ​គោរព​បែប​នេះ​។ សម្រាប់​មនុស្ស​ខ្លះ គេ​គិត​ថា​វា​គ្រាន់តែ​ជា​ឆ្កែ​មួយ​ក្បាល តែ​សម្រាប់​ខ្ញុំ​វា​គឺជា​កូន​របស់ខ្ញុំ​។ វា​គឺជា​អ្វី​ៗ​ទាំងអស់​សម្រាប់​ខ្ញុំ ហើយ​នឹង​នៅ​តែ​បន្ត​បែប​នេះ​ជា​រៀង​រហូត​»​។

នេះ​មាន​តែ​អ្នក​ស្រឡាញ់​ឆ្កែ​ទេ បាន​យល់​អារម្មណ៍​មួយ​ហ្នឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ