ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធ​សមាជិកា​ម្នាក់​ក៏​ចង់​ប្រជែង​យក​តំណែង​​ប្រធានាធិបតី​ដែរ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធ​សមាជិកា​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី ​KIRSTEN GILLIBRAND​ជា​អ្នក​ការពារ​ខ្លាំង​បំផុត បណ្ដាជន​រង​គ្រោះ​ដោយ​ការ​រំលោភ​រួម​ភេទ ព្រមទាំង​ជា​អ្នកប្រឆាំង​មឺ​ុ​ង​ម៉ាត់​ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​យប់​ថ្ងៃ​ទី​១៥​មក​រា​ថា លោកស្រី​នឹង​ឈរឈ្មោះ​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០២០​។…

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធ​សមាជិកា​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី ​KIRSTEN GILLIBRAND​ជា​អ្នក​ការពារ​ខ្លាំង​បំផុត បណ្ដាជន​រង​គ្រោះ​ដោយ​ការ​រំលោភ​រួម​ភេទ ព្រមទាំង​ជា​អ្នកប្រឆាំង​មឺ​ុ​ង​ម៉ាត់​ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​យប់​ថ្ងៃ​ទី​១៥​មក​រា​ថា លោកស្រី​នឹង​ឈរឈ្មោះ​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០២០​។

ក្នុង​កម្មវិធី​មួយ​ផ្សាយ​តាម​ទូរទស្សន៍​CBS លោកស្រី​GILLIBRAND ព្រឹទ្ធ​សមាជិកា​រដ្ឋ​ញូ​វ​យ៉​ក​អាយុ​៥២​ឆ្នាំ​ថ្លែង​ថា ខ្ញុំ​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ លោកស្រី​បញ្ជាក់​ថា​លោកស្រី​នឹង​បង្កើត​គណៈកម្មាធិការ​ស្រាវជ្រាវ​មួយ ដែល​ជា​ជំហាន​សំខាន់​សម្រាប់​ប្រកួត​យក​តំណែង​ប្រធានា​ធិបតី ដោយ​បើ​មាន​គណៈកម្មាធិកា​នោះ​ទើប​អាច​ជា​ពិសេស​ប្រមូល​មូលនិធិ​សម្រាប់​ការ​ឃោសនា​។

លោកស្រី​KIRSTEN GILLIBRAND ធ្លាប់​ឡើង​ជំនួស​លោកស្រី​ហុ​ី​ល​ឡា​រី​គ្លី​ន​តុ​ន ជា​ព្រឹទ្ធ​សមាជិកា​រដ្ឋ​ញូ​វ​យ៉​ក កាលពី​ខែមករា​ឆ្នាំ​២០០៩ ពេល​លោកស្រី​គ្លី​ន​តុ​ន​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​។ លោកស្រី​បាន​ជាប់​ឆ្នោត​ទៀត​ដោយ​ស្រួល កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ចូល​ក្នុង​ព្រឹទ្ធសភា តំណាង​រដ្ឋ​ដដែល​នោះ ដែល​មាន​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ច្រើន​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ