ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ក្មេង​ស្រី​កាន់​…​បែប​ទំនង​ចូល​ទៅ​មានអី​ផ្អើល (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង​កាត់​ឆ្លង​កាត់មុខ​បន្ទប់​មួយ​កន្លែង​ហើយ​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​ម្នាក់​កំពុង​ចុច​ទូរស័ព្ទ​លេង​នៅ​មុខ​បន្ទប់​ជួល​ជាមួយ​ប្អូនប្រុស​ម្នាក់​ទៀត​ដោយ​នាំ​គ្នា​មើលទៅ​បែប​ទំនង​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​នោះ ។ បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​សំណាងអាក្រក់​ព្រះ​មិន​ជួយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏​បាន​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ រួច​ស្វាគមន៍​ដោយ​កណ្ដាប់ដៃ​រន្ទះ​ជើង​ខ្លះ​ៗ​រួច​ទើប​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង​កាត់​ឆ្លង​កាត់មុខ​បន្ទប់​មួយ​កន្លែង​ហើយ​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​ម្នាក់​កំពុង​ចុច​ទូរស័ព្ទ​លេង​នៅ​មុខ​បន្ទប់​ជួល​ជាមួយ​ប្អូនប្រុស​ម្នាក់​ទៀត​ដោយ​នាំ​គ្នា​មើលទៅ​បែប​ទំនង​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​នោះ ។

បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​សំណាងអាក្រក់​ព្រះ​មិន​ជួយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏​បាន​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ រួច​ស្វាគមន៍​ដោយ​កណ្ដាប់ដៃ​រន្ទះ​ជើង​ខ្លះ​ៗ​រួច​ទើប​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឆេ​ង ម៉េ​ង ហ៊​ង អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ក្មេង​ស្រី​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​រួម​ជាមួយ​ឪពុក​ម្ដាយ​របស់​នាង​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ស្រី​ម្នាក់​នោះ​បាន​អង្គុយ​កាន់​ទូរស័ព្ទ​១​គ្រឿង ម៉ាក​សាំ​ស៊ុ​ង ចុច​លេង​ជាមួយ​ប្អូនប្រុស​ម្នាក់​ទៀត នៅ​ចំណុច​មុខ​បន្ទប់​ជួល ។ ខណៈនោះ​ភ្លាម​នោះ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 1HE -6525 ទៅ​ដល់​ប្រទះ​ឃើញ​មើលទៅ​បែប​ទំនង​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​នាង​រួច​ហើយ​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។

ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​ដែរ រួច​ហើយ​វាយ​ទាត់​ធាក់​បន្តិចបន្តួច ទើប​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ