ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ក្រចេះ វាស់ដី​ចែក​អ្នកតវ៉ា

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​អ្នក​តវ៉ា​ក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​នៅ​ស្រុក​ស្នួល​ឈ្មោះ​«​ក្រុម​ហុ​៊​ន​ចម្ការ​កៅស៊ូ​មេមត់​» បានបញ្ជាក់​ជំហរ​ប្រាប់​អាជ្ញាធរ​ថា ពួក​គាត់​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ដំណើរ​ការ​​វាស់វែង​ដី​សម្បទាន​សង្គមកិច្ច ដែល​អាជ្ញាធរ​ផ្តល់​ឱ្យ​ពួក​គាត់​ដោយ​មិន​បន្ត​ការ​តវ៉ា​អ្វី​ទៀត​ឡើយ ក្រោយ​​ពី​ពួក​គាត់​បាន​មើលឃើញ​ដល់ទី​តាំង​ជាក់ស្តែង​ថា ពិតជា​បាន​រៀបចំ ក្នុង​គម្រោង​ចែក​ជូន​ពួក​គាត់​ដូច​ទៅ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​មែន​នោះ ។…

ខេត្តក្រចេះ ៖ ក្រុម​អ្នក​តវ៉ា​ក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​នៅ​ស្រុក​ស្នួល​ឈ្មោះ​«​ក្រុម​ហុ​៊​ន​ចម្ការ​កៅស៊ូ​មេមត់​» បានបញ្ជាក់​ជំហរ​ប្រាប់​អាជ្ញាធរ​ថា ពួក​គាត់​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ដំណើរ​ការ​​វាស់វែង​ដី​សម្បទាន​សង្គមកិច្ច ដែល​អាជ្ញាធរ​ផ្តល់​ឱ្យ​ពួក​គាត់​ដោយ​មិន​បន្ត​ការ​តវ៉ា​អ្វី​ទៀត​ឡើយ ក្រោយ​​ពី​ពួក​គាត់​បាន​មើលឃើញ​ដល់ទី​តាំង​ជាក់ស្តែង​ថា ពិតជា​បាន​រៀបចំ ក្នុង​គម្រោង​ចែក​ជូន​ពួក​គាត់​ដូច​ទៅ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​មែន​នោះ ។

ការ​បញ្ជាក់​ពី​ជំហរ​បែប​នេះ​របស់​ពលរដ្ឋ​ជា​ក្រុម​អ្នក​តវ៉ា គឺ​បន្ទាប់​ពី​ពួក​គាត់​ជាង​៤០០​នាក់ កាលពី​ថ្ងៃ​ទី​១៤ ខែមករា បាន​ទៅ​ពិនិត្យ ជាក់ស្តែង​ជាមួយនឹង​មន្ត្រី​អាជ្ញាធរ ដល់ទី​តាំង​ដី​ចំនួន​២​កន្លែង​ធំ​ៗ​នៅ​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល គឺជា​ទីតាំង​ដី​សម្បទាន​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​សម្រាប់​បែងចែក​ជូន​ពួក​គាត់ ។ ពលរដ្ឋ​ដែល​ជា​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​លើក​ឡើង​ថា កន្លង​មក​ដោយសារ​តែ​ពួក​គាត់​ខ្លាច​ការ​សន្យា​របស់​អាជ្ញាធរ ថា​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ទៅ​ពួក​គាត់​ជា​ការ​សន្យា​ខ្យល់ ទើប​ពួក​គាត់​តែងតែ​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ការ​ទាមទារ​នោះ​គឺ​ពួក​គាត់​តែង​ទៅ​ដល់​រាជធានី​ភ្នំពេញ ។

ការ​ទាមទារ​របស់​ពួក​គាត់​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​១១ ខែមករា នៅ​រាជធានី​ភ្នំពេញ គឺ​ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ចុះ​បង្ហាញ​ដី ដែល​អះអាង​ថា គ្រោង​នឹង​រៀបចំ​បែងចែក​មក​ឲ្យ​ពួក​គាត់ ។ អភិបាលរង​ខេត្ត លោក​ខណ្ឌ ចំណាន បាន​ឲ្យ​ដឹង​ថា តំណាង​មន្ទីរ​ពាក់ព័ន្ធ​បាន​ទៅ​បង្ហាញ​ពួក​គាត់​ដល់ទី​តាំង​ដី​ដែល​អាជ្ញាធរ​គ្រោង​វាស់វែង​ផ្តល់​ជូន ។ ពលរដ្ឋ​ចំនួន​១.៥៤៨​គ្រួ​សារបាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន តែ​យ៉ាងណា​ចំ
នួន​នេះ គឺ​អាជ្ញាធរ​នឹង​ធ្វើការ​វិនិច្ឆ័យ​លើ​ពលរដ្ឋ ដែល​គ្មាន​ដី និង​មាន​ជីវភាព​ក្រីក្រ​ពិតប្រាកដ ។ ពលរដ្ឋ​ខាងលើ​ដែល​បាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​នេះ មាន​មក​ពី​១៥​រាជធានី​-​ខេត្ត ។

លោក​អភិបាលរង​ខេត្ត​បញ្ជាក់​ថា អាជ្ញាធរ​គ្រោង​រៀបចំ​ដី​ទំហំ​ជាង​៤​ពាន់​ហិ​កតា សម្រាប់​ផ្តល់​ជូន​ទៅ​ពួក​គាត់ ដោយ​ក្នុង​១​គ្រូ​សារ​ៗ​ទទួល​បាន​ដី​សម្បទាន​ចំនួន​ជាង​២​ហិ​កតា សម្រាប់​ធ្វើ​កសិកម្ម​និង​លំនៅ​ឋាន ។
គួរ​រំឭក​ថា កាលពី​ខែមីនា ឆ្នាំ​២០១៨​កន្លង​ទៅ ពលរដ្ឋ​ជា​ក្រុម​អ្នក​តវ៉ា​ទាំងនេះ បាន​ចេញ មុខ​តវ៉ា​បិទផ្លូវ​ប្រឆាំង​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ នៅ​ពេល​ដែល​ក្រុមហ៊ុន​ដឹក​គ្រឿងចក្រ​ចូល​ដើម្បី​ឈូស​ឆាយ​ធ្វើ​ក្រវាត់​ព្រំ​ដី ។ កាល​ណោះ​ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​សកម្មភាព​បិទផ្លូវ​ជាតិ អស់​រយៈពេល​ជា​ច្រើន​ម៉ោង នៅ​ចំណុច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ដែល​ប្រដាប់​ដោយ​ដប​សាំង កាំបិត ដំបង ចំពាម​គ្រាប់​ដែក និង​បាន​ប្រើ​ហិង្សា​មក​លើ​ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ទៅ​អន្តរាគមន៍​ផង​ដែរ ។

ក្នុង​ស្ថានភាព​តានតឹង​នៃ​ការ​តវ៉ា​នោះ បាន​ឈាន​ដល់​ការ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ទើប​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា ហើយ​ក៏​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ដែល​អាជ្ញាធរ​ចោទ​ថា​ជា​មុខសញ្ញា​ញុះញង់ ត្រូវ​បាន​ចាប់ខ្លួន ។​

អត្ថបទសរសេរ ដោយ