ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បណ្ដេញ​នារី​បោយ​ដៃ​ថា​ ដឹង​រឿង​សម្ងាត់​លោក​ត្រាំ​ និង​រុ​ស្ស៊ី

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ នារី​បោយ​ដៃ​ CALL -GIRL​ជនជាតិ​បេឡា​រុស​ម្នាក់ ដែល​គេ​ឃើញ​ចុះ​ផ្សាយ​ដោយ​មាន​ចំណងជើង​ធំ​ៗ លើ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​នោះ ក្រោយ​ពី​អះអាង​ថា​មានការ​លាតត្រដាង​នានា ពី​តួនាទី​របស់​រុ​ស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ…

ប្រទេស​ថៃ ៖ នារី​បោយ​ដៃ​ CALL -GIRL​ជនជាតិ​បេឡា​រុស​ម្នាក់ ដែល​គេ​ឃើញ​ចុះ​ផ្សាយ​ដោយ​មាន​ចំណងជើង​ធំ​ៗ លើ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​នោះ ក្រោយ​ពី​អះអាង​ថា​មានការ​លាតត្រដាង​នានា ពី​តួនាទី​របស់​រុ​ស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បណ្ដេញចេញ​បន្ទាប់​ពី​សវនាការ​មួយ​កាលពី​ថ្ងៃ​ទី​១៥​មក​រា ពី​បទ ​COACHING SEXUEL​។

នាង​ANASTASIA VACHOUKEVITCH ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា NASTIA RYBKA បើ​តាម​ចៅក្រម​នៃ​តុលាការ​ប៉ា​តា​យ៉ា​ថា នាង​មាន​វាសនា​វិល​ទៅ​ស្រុក​វិញ ហើយ​នាង​ជាប់​តែ​ការ​ពិន័យ​មួយ ដែល​នាង​អាច​ជាប់គុក​ច្រើន​ឆ្នាំ​។

ប្រមុខ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ លោក​SURACHATE HAKPARN​បញ្ជាក់​ថា រូប​នាង​និង​អ្នក​ជាប់​ចោទ​ជាមួយ​គ្នា​៧​នាក់​ទៀត​ជា​ជនជាតិ​រុ​ស្ស៊ី នឹង​ត្រូវ​ចាប់​បណ្ដេញចេញ​ក្នុង​ពេល​បន្តិចទៀត ដោយ​រួម​សហការ​ជាមួយ​អាជ្ញាធរ​រុ​ស្ស៊ី។ វា​មិន​ទាន់​ច្បាស់​ដែរ​នាគ្រា​ដំបូង​ដែល​នាង ​ANASTASIA VACHOUKEVITCH​ ត្រូវ​ចាប់​បញ្ជូន​ទៅ​រុ​ស្ស៊ី ​ឬ​បេឡា​រុស​ជិតខាង​។

នាង​ជាប់​ឃុំឃាំង​ចាប់តាំងពី​ខែកុម្ភៈ​មក​នៅ​ថៃ ពី​បទ​ដើរ​ចែកចាយ​មេរៀន​ពី​ការ​បណ្ដុះបណ្ដាល​ខាង​ផ្លូវ​ភេទ ក្នុង​តំបន់​ទេសចរណ៍​ប៉ា​តា​យ៉ា​។ ក្នុង​សវនាការ​រឿង​ក្ដី​របស់​នាង​ដំបូង​បង្អស់ នាង​បាន​ចោទប្រកាន់​ក្រុង​វ៉ា​ស៊ិន​តោន​ថា​គំរាម​នាង​ឲ្យ​បិទ​មាត់​។ នាង​ក៏​មានរឿង​ជាប់ចោទ​នៅ​រុ​ស្ស៊ី ​ដោយសារ​លួច​ថត ឧប​នាយក​រដ្ឋមន្ត្រី​មួយ​រូប​របស់​រុ​ស្ស៊ីពេល​កំពុង​ស្ថិត​លើ​នាវា​កម្សាន្ត​មួយ​របស់​មហាសេដ្ឋី OLEG DERIPASKA៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ