ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចខ្លួន​តែ​មួយ​ភ្លែត​សោះ ម្ចាស់​ទឹក​ភ្លែ​ក និង​សុំ​ឲ្យ​គេ​ជួយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តុលាការ​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ២០១៩ បាន​ជម្រះក្តី​ភ្លាម​ៗ​ក្នុង​ករណី​អំពើ​លួច ប្រព្រឹត្ត​នៅ​ភូមិ​ខាំ​ភោគ ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង កាលពី​កាល​ថ្ងៃ​ទី​១៤…

ខេត្តស្ទឹងត្រែង ៖ តុលាការ​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ២០១៩ បាន​ជម្រះក្តី​ភ្លាម​ៗ​ក្នុង​ករណី​អំពើ​លួច ប្រព្រឹត្ត​នៅ​ភូមិ​ខាំ​ភោគ ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង កាលពី​កាល​ថ្ងៃ​ទី​១៤ មក​រា ២០១៩ ក្រោយ​សកម្មភាព​មិន​បាន​សម្រេច ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង បានអោយ​ដឹង​ថា កម្លាំង​កាលពី​ថ្ងៃ​ទី​១៤ មក​រា មាន​ករណី​បាត់​ម៉ូតូ​១​គ្រឿង នៅ​ភូមិ​ខាំ​ភោគ ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ដោយ​ម្ចាស់​ចត​ទុក​ក្រោមផ្ទះ​ហើយ​មិន​បាន​ដក​សោ​ចេញ ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​អធិការដ្ឋាន និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​ស្រាវជ្រាវ និង​ទទួល​ព័ត៌មាន​ថា ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ រួច​មក​បាន​ជិះ​ចូល​ទៅ​លាក់ខ្លួន នៅ​ទឹកដី​ប្រទេស​ឡាវ ។

មន្ត្រី​នគរបាល​ថា កម្លាំង​ជំនាញ​ដោយ​មានការ​សហការ​ជាមួយ​បាន​មិត្តភក្តិ​ជនសង្ស័យ​ទើប​ល្បួង​បបួល​ជន​នោះ​អោយ​ឆ្លង​មក​ទឹកដី​ខ្មែរ​វិញ ។ គ្រា​បញ្ចុះបញ្ចូល​បាន​ជោគជ័យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​មាស បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​វរ​ព្រំដែន​៧០១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថា មី​វិ​ល័យ ហៅ ស៊ឹង​តេ អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ រួម​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង បញ្ជូន​មក​អធិការដ្ឋាន ដើម្បី​កសាង​នីតិវិធី​បញ្ជូន​ទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់វិធានការ​បន្ត​ក្នុង​នោះ​ដែរ ជំនាញ​ក៏​បាន​ប្រគល់​ម៉ូតូ​ដែល​ជា​វត្ថុ​តាង​ជូន​ម្ចាស់​ដើម​វិញ ឈ្មោះ ថា ដ​ន ឡាយ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ព្រែក​មាស បញ្ជូន​មក​ស្នងការដ្ឋាន​នៅ​រសៀល​ថ្ងៃ​ទី​១៥ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ជម្រះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ និង​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ថ្មី​ពុំ​មាន​បក្សពួក និង​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ពី មុន​មក​ទេ ។ អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង​បាន​ទទូច​ស្នើរ​ទៅ​សូម​ពុក​ម៉ែ​បងប្អូន​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ កុំ​ប្រហែស​ចត​ម៉ូតូ​ឡាន​ទាំង​មិន​ដក​យក​សោ​ទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ