ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្រែកយំ​រត់​ចេញពីផ្ទះ រួច​រៀបរាប់​ទាំង​ទឹកភ្នែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រែកយំ​រត់​ចេញពីផ្ទះ​ទាំង​មាន​របួស បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ជាមួយ​ប្តី​ទាស់សម្តី​គ្នា​បន្តិចបន្តួច​រឿង​ប្តូរ​ផ្ទះ​ជួល រហូត​ឈាន​ទៅ​ដល់​ការ​ប្រវាយប្រតប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាល​ពី​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​២៥៧​កែង​និង​ផ្លូវ​២៣០…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រែកយំ​រត់​ចេញពីផ្ទះ​ទាំង​មាន​របួស បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ជាមួយ​ប្តី​ទាស់សម្តី​គ្នា​បន្តិចបន្តួច​រឿង​ប្តូរ​ផ្ទះ​ជួល រហូត​ឈាន​ទៅ​ដល់​ការ​ប្រវាយប្រតប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាល​ពី​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​២៥៧​កែង​និង​ផ្លូវ​២៣០ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​សឿ​ន ច​ន្ថា អាយុ​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ចំណែកឯ​បុរស​ជា​ប្តី​ឈ្មោះ សុំ សិរី អាយុ​៣៧​ឆ្នាំ ជា​អ្នកយាម​ឃ្លាំង​ម៉ូតូ​នៅ​ក្បែរ​កន្លែង​កើតហេតុ ស្នាក់​នៅ​ជាមួយ​គ្នា​។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​ឱ្យ​ដឹង​ថា នៅ​គាត់ និង​ប្តី​របស់​គាត់​បាន​រួម​រស់នៅ​ជា​ប្តី​ប្រពន្ធ​ជាង​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​បាន​រៀប​ការ​តាម​ប្រពៃណី​នោះ​ទេ​។ នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្តី​របស់​គាត់​ទៅ​លេង​ផ្ទះ​បងស្រី​របស់​ប្តី​នៅ​ម្តុំ​វត្ត​ពោធិ៍​ញាណ ដើម្បី​សួរ​រក​មើល​ផ្ទះ​ជួល​សម្រាប់​ស្នាក់​នៅ ។ លុះ​ត្រលប់​មក​ដល់​ផ្ទះ​វិញ ប្តី​គាត់​ក៏​ស្តីបន្ទោស​រឿង​ដែល​ត្រូវ​ដូរ​ផ្ទះ​ជួល​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ដោយ​សារ​តែ​ការ​រករឿង​ឈ្លោះប្រកែក​គ្នា​របស់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ជិតខាង ទើប​បានជា​ត្រូវ​ដូរ​ផ្ទះ​ជួល​។

ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នោះ​គាត់​ក៏​និយាយ​តប​ទៅ​ប្តី​វិញ រហូត​កើត​មាន​ជា​ជម្លោះ ហើយ​ប្តី​គាត់​ក៏​ប្រើ​ហិង្សា​ដាក់​លើ​រូប​គាត់ បណ្តាល​ឱ្យ​គាត់​រង​របួស​បែក​មាត់ និង​ពក​ក្បាល គាត់​ក៏​រត់គេច​ចេញពីផ្ទះ​យក​រួចខ្លួន​ដើម្បី​ឲ្យ​គេ​ជួយ​។ កន្លង​មក ប្តី​របស់​គាត់​តែងតែ​ប្រើ​អំពើ​ហិង្សា​ដាក់​មក​លើ​រូប​គាត់​ជា​ច្រើន​លើក​ច្រើន​​សា ប៉ុន្តែ​គាត់​មិន​បាន​ប្តឹងផ្ដល់​នោះ​ទេ ព្រោះតែ​គាត់​ស្រលាញ់​ប្តី​។

​បើ​តាម​សម្តី​ពី​បុរស​ជា​ប្តី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​និង​ប្រពន្ធ​ទៅ​លេង​ផ្ទះ​បងស្រី​គាត់ ថែម​ទាំង​មានការ​ផឹកស៊ី​បន្តិចបន្តួច​ផង​ដែរ​។ បន្ទាប់​មក​ពួក​គាត់​ក៏​ត្រលប់​មក​ផ្ទះ​វិញ រួច​គាត់​ក៏​និយាយ​រឿង​ដែល​ត្រូវ​ដូរ​ផ្ទះ ហើយ​ប្រពន្ធ​របស់​គាត់​ក៏​អន់ចិត្ត​រួច​ក៏​ចេញពីផ្ទះ​ទៅ​ផឹកស្រា​ថែម​ទៀត​។ រហូត​ដល់​កើតហេតុ​ប្រពន្ធ​របស់​គាត់​មក​ដល់​ផ្ទះ​វិញ​ទាំង​ស្រវឹង​ជោកជាំ មក​រករឿង​ឈ្លោះ​ជាមួយ​គាត់ បណ្តាល​ឱ្យ​មានការ​ប្រវាយប្រតប់​គាត់​បែប​នេះ ។ កន្លង​មក ប្រពន្ធ​គាត់​តែងតែ​ទៅ​ផឹក​ស្រាស​ស្រវឹង ហើយ​រករឿង​ឈ្លោះ​ជាមួយ​គាត់ ពេល​ដែល​អន់​ចិត្តនឹង​គាត់​ស្តីបន្ទោស​ម្តង​ៗ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះ​មក​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ប្តឹង​ផ្តល់​ទៅ​សមត្ថកិច្ច​នោះ​ទេ គឺ​គ្រាន់តែ​សុំ​ឲ្យ​ប្តី​ឈប់​ប្រើ​អំពើ​ហិង្សា​ដាក់​នាង​ទៀត ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​អប់រំ​ណែនាំ​បុរស​ជា​ប្តី​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​បុរស​ជា​ប្តី​ក៏​សន្យា​ថា​ឈប់​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រពន្ធ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ផង​ដែរ រួច​ប្តី​ប្រពន្ធ​មួយគូ​នោះ​ក៏​ដឹក​ដៃ​គ្នា​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ