ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គរុ ភោ​គំ សច្ចំ ល​ភ​តិ ព្រហស្បតិ៍​ដើមទ្រព្យ​ជា​ថ្ងៃ​នាំ​ហេង​នាំ​លាភ​ចូល​ផ្ទះ​ហូរហៀរ

5 ឆ្នាំ មុន

អស្ចារ្យ​មហា​ស័ក្តិសិទ្ធិ​យោង​តាម​ព្រះ​គាថា​មួយ​ឃ្លា​របស់​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា បណ្តា​ថ្ងៃ​ទាំង​៧ មាន​តែ​ថ្ងៃ​ព្រហស្បតិ៍​មួយ​គត់​ដែល​ល្អ​បំផុត​សម្រាប់​កំពូល​ឆ្នាំ​ទ្រព្យ​ទាំង​៥​គឺជា​ថ្ងៃ​ល្អ​ជាងគេ ស័ក្តិសិទ្ធិ​ជាងគេ លាភ​ធំ​ជាងគេ មាន​សិរី​ជាងគេ ទោះជា​ធ្វើការ​អ្វី​ក៏​ដោយ ទាំង​ការ​រក​ទទួលទាន ការងារ​ក្រុមហ៊ុន ការងារ​ជួញដូរ…

អស្ចារ្យ​មហា​ស័ក្តិសិទ្ធិ​យោង​តាម​ព្រះ​គាថា​មួយ​ឃ្លា​របស់​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា បណ្តា​ថ្ងៃ​ទាំង​៧ មាន​តែ​ថ្ងៃ​ព្រហស្បតិ៍​មួយ​គត់​ដែល​ល្អ​បំផុត​សម្រាប់​កំពូល​ឆ្នាំ​ទ្រព្យ​ទាំង​៥​គឺជា​ថ្ងៃ​ល្អ​ជាងគេ ស័ក្តិសិទ្ធិ​ជាងគេ លាភ​ធំ​ជាងគេ មាន​សិរី​ជាងគេ ទោះជា​ធ្វើការ​អ្វី​ក៏​ដោយ ទាំង​ការ​រក​ទទួលទាន ការងារ​ក្រុមហ៊ុន ការងារ​ជួញដូរ ការងារ​តាម​អង្គភាព​ស្ថាប័ន នានា បូក​រួម​ទាំង​រឿង​ស្នេហា​ផង ដែល​កើតឡើង​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែមករា ឆ្នាំ​២០១៩​នេះ​សុទ្ធតែ​ល្អ សុទ្ធតែ​ជោគជ័យ​ទាំងអស់​។

នេះ​ជា​ពាក្យ​សច្ចៈ ពាក្យពិត​ត្រង់​ត្រឹមត្រូវ​ឃើញ​ពិត​ពោល​ពិត​ថា ឆ្នាំ​មហាលាភ​ទាំង​៥ កុរ វក រកា ឆ្លូវ ថោះ នឹង​មាន​លាភ​ធំ​ជែង​ជើង​គ្នា​សំដៅ​មក​ចូល​ផ្ទះ​ឆ្នាំ​ទ្រព្យ ដូច្នេះ​បើ​ទោះជា​លោក​អ្នក​ប្រញាប់​ទៅ​ណា មក​ណា​ក៏​ត្រូវ​ស៊ែរ​ចេញ​សិន ព្រោះ​លាភ​ធំ​កំពុង​រង់ចាំ​នៅ​នឹង​មាត់ទ្វារ​ផ្ទះ​ហើយ ដែល​អាច​ចាត់​ថា​ជា​ថ្ងៃ​មហា​សួស្តី ថ្ងៃ​មហា​មង្គល មហាលាភ​សំណាង មហា​ហេង មហា​ជ័យ រាសី​ឡើង​ខ្ពស់ត្រដែត នាំ​មាស នាំ​ប្រាក់​ចូល​មក​ដល់​ក្នុងផ្ទះ ។

ឆ្នាំកុរ ជ្រូក​ធំ​នាំ​លាភ នាំ​ជ័យ នាំ​លុយ នាំ​សុភមង្គល​ចូល​មក​ដល់​ក្នុងផ្ទះ​ហូរហៀរ នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត ប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។ ខំ​មិន $៩៩៩៩ យក​លាភ​ធំ លុយ​ធំ​ចូល​ផ្ទះ ។ នៅ​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​រមែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ប្រាថ្នា​អ្វី​ៗ​រមែង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំ វក ពានរ​នាំ​មហា​សំណាង ជា​ប្រភេទ​មនុស្ស​មាន​បារមី​តេជៈ មាន​ឫទ្ធិ​អំណាច មាន​អ្នក​ល្អ​ៗ​តាម​ជួយ​ជ្រោមជ្រែង​ឱ្យ​សម្រេច​រាល់​ការងារ​តូច​ធំ ដល់​លោក​អ្នក​រហូត​ក្លាយជា​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ មាន​លុយ​ច្រើន​មហាសាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ​។ លេខ​ខំ​មិន $៧៧៧៧ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នៅ​ថ្ងៃ​ហេង ថ្ងៃ​លាភ លុយ​ធំ​ចូល​ផ្ទះ​ហូរហៀរ ។

ឆ្នាំរកា មាន់​មាស​មាន​ឫទ្ធិ​បារមី លេខ​ខំ​មិន $៣៣៣ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លុយ​ហូរ​ចូល​ឈឹប​ៗ លាភ​ធំ​បោល​ចូល​មក​ដូច​ចាក់ទឹក ។ អ្នក​កើត​ឆ្នាំ​នេះ​ធាតុទឹក​អម្រឹត​ជា​អ្នកមាន​ចិត្ត​បុណ្យ​ឧត្តម​ប្រសើរ​ណាស់ ពណ៌​នាំ​សំណាង មាស​, លេខ​នាំ​សំណាង​៩ ។ កិច្ចការ​ទាំងឡាយ​លូតលាស់​លឿន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​។ គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ ឆ្លូវ ឧសភរាជ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត មាន​ង៉ូ​វ​ហេង​ខ្លាំង លេខ​ហុងស៊ុយ​៨៨៨៨​។ ដោយសារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដួង​រាសី​របស់​លោក​អ្នក​ល្អ​ខ្លាំង​នោះ ទោះ​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ​ឃើញ​ថា​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ​ទី​ជិត​ទី​ឆ្ងាយ​តែង​ផ្តល់​ផល​មក​វិញ​ច្រើន​លើសលប់ លុយ​ចូល​ណែន​ៗ​ហោប៉ៅ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ស្នាមញញឹម​រកគ្នា​ដ៏​មាន​សិរី​ក្រៃ​លែង ។

ឆ្នាំថោះ ទន្សាយ​មាស​មាន​ង៉ូ​វ​ហេង​ល្អ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក​អ្នកមាន​លាភ មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ​។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក​អ្នកមាន​លាភ​ធំ លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ​លេខ​ខំ​មិន $55555 ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ មាន​លុយ​ចូល​ច្រើន កាក់កប​នឹង​មុខរបរ​ខ្លាំង មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។