ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​ហើយ​!​ទាំង​បី​នាក់រ​ត់ទៅ​ណា​រួច​បើ​ជាក់ស្តែង​បែប​នេះ​ហើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ក្នុង​អំពើ​លួច​ចំនួន​ពីរ​នាក់​រួម​អ្នកសមគំនិត​ទទួលផល​ចោរកម្ម​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយ​មាន​ពាក្យបណ្តឹង និង​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​នៅ​តាម​បណ្តា​ទៅ​តាំង​កែ​ច្នៃ​មួយ​ចំនួន​នៅ​ក្រុង​ស្ទឹង​ត្រែង ។ លោក ភុយ ខ្វៃ…

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ក្នុង​អំពើ​លួច​ចំនួន​ពីរ​នាក់​រួម​អ្នកសមគំនិត​ទទួលផល​ចោរកម្ម​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយ​មាន​ពាក្យបណ្តឹង និង​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​នៅ​តាម​បណ្តា​ទៅ​តាំង​កែ​ច្នៃ​មួយ​ចំនួន​នៅ​ក្រុង​ស្ទឹង​ត្រែង ។

លោក ភុយ ខ្វៃ ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា ជនសង្ស័យ​រួម​អ្នកសមគំនិត​ទទួលផល​ចោរកម្ម​ត្រូវ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​មក​រា ២០១៩ ក្រោយ​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៤ មក​រា ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ដួង វិចិត្រ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​រួម​សហការ​កម្លាំង​កង​រាជ​អាវុធ​មូលដ្ឋាន​ក្រុង ។

លោក​ប្រធាន​មន្ទីរ​យុត្តិធម៌​បន្ត​ថា ជនសង្ស័យ​ខាងលើ​មាន​បទល្មើស​បី​ករណី​ក្នុង​នោះ​បទល្មើស​ទី​១- ករណី​លួច បទល្មើស​ទី​២- ករណី​ទទួលផល​ចោរកម្ម និង​ទ​ប​ល្មើស​ទី​៣ – ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

លោក​បញ្ជាក់​ថា ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​បន្ទាប់​ចាប់ខ្លួន និង​ឆែកឆេ​ឃើញ​វត្ថុ​តាង​អំពើ​លួច និង​ថ្នាំ​ញៀន​ជាប់​នឹង​ខ្លួន​គ្រា​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ច្រើន​នាក់​ស្តី​ពី​ការ​បាត់​ទ្រព្យសម្បត្តិ​ក្នុង​លំនៅ​ឋាន​បន្តបន្ទាប់ ។

លោក​វរៈសេនីយ៍ឯក ដួង វិចិត្រ មេ​បញ្ជា ការ​រង​កងរាជអាវុធហត្ថ​បាន​រៀបរាប់​ថា ក្រោយ ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​នៅ​រសៀល​ថ្ងៃ​ទី ១៤ មក​រា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ព្រមទាំង​អភិបាលក្រុង​ចុះ​ដល់​ចំណុច​ទីតាំង​កែ​ច្នៃ និង​ទទួលផល​ចោរកម្ម​ព្រមទាំង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ចំនួន​បី​នាក់ មាន​ពីរ​នាក់​ជា​ជនសង្ស័យ​ក្នុង​អំពើ​លួច និង​ម្នាក់​ទៀត​ជា​អ្នកសមគំនិត​ទទួលផល​ចោរកម្ម ។

លោក​បន្ត​ថា ជនសង្ស័យ​ទី​១- ឈ្មោះ ប៊ុ​ន ឌី​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម​ឈើ​មាន​ទី លំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ទី​២- ឈ្មោះ ប៊ុ​ន ដា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មុន​របរ​ជាង​សិប្បកម្ម​ឈើ​ត្រូវជា​ប្អូនបង្កើត ជនសង្ស័យ​ខាងលើ​រស់នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង និង​ម្នាក់​ទៀត​ឈ្មោះ រិ​ន ហុង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ជា​អ្នកសមគំនិត​ទទួលផល ចោរកម្ម​ពី​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ ។

លោក​បន្ត​ថា វត្ថុ​តាង​ដកហូត​មក​វិញ​មាន​គ្រឿង​សង្ហា​រឹម​ធ្វើ​ពី​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន ត្រូវ​បញ្ជូន​ទៅ​តុលាការ​ជាមួយ​ក្រុម​ជនសង្ស័យ និង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។ ក្រៅពី​នោះ​ឈើ​ប្រណីត​មិន​ទាន់​កែ​ច្នៃ​ត្រូវ​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​ធ្វើ​កំណត់ហេតុ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ