ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអីមិនផ្អើលមនុស្ស…បើគាត់ធ្វើចឹងៗនេះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានបុរស​ម្នាក់​បានបង្កការភ្ញាក់ផ្អើលពលរដ្ឋ រួម​និង​សមត្ថកិច្ច​ ទៅចោមរោម និងចូលទៅជួយឃាត់ ខណៈគាត់កំពុង​​ព្យាយាម​​ឡើងរបងផ្ទះ​ប៉ងលោត​​​​ចុះ​មក​ដីវិញ កើតឡើងកាលពីវេលាម៉ោង​១១ និង៤៥នាទីព្រឹកថ្ងៃទី​១៦​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានបុរស​ម្នាក់​បានបង្កការភ្ញាក់ផ្អើលពលរដ្ឋ រួម​និង​សមត្ថកិច្ច​ ទៅចោមរោម និងចូលទៅជួយឃាត់ ខណៈគាត់កំពុង​​ព្យាយាម​​ឡើងរបងផ្ទះ​ប៉ងលោត​​​​ចុះ​មក​ដីវិញ កើតឡើងកាលពីវេលាម៉ោង​១១ និង៤៥នាទីព្រឹកថ្ងៃទី​១៦​ មករា ស្ថិតនៅចំណុច​ផ្ទះជួលជាន់ទី២​ក្បែរ​រោងចក្រ​ប៊ឺរី ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយមិនដឹង​ពីមូលហេតុ​ តែ​គេ​សង្ស័យថាគាត់អាច​​បែក​ថ្នាំ ។​

សេចក្តីរាយការណ៍បន្តថា ការប៉ុនប៉ង​របស់បុរស​ខាងលើនេះ គឺមិនបានសម្រេចនោះទេ ដោយ​​មាន​បងប្អូន​យើង​ បាន​ព្យាយាម​ឃាត់​គាត់ទាន់​មកវិញ ។ បន្ទាប់ពី​ឃាត់​បាន ​ក៏នាំ​មក​សាកសួរ​នៅប៉ុស្តិ៍​ផងដែរ ។ ជំហាន​ដំបូង គឺ​មិន​បានស្គាល់ឈ្មោះ​គាត់​ទេ ដោយត្រូវសមត្ថកិច្ច​នាំទៅភ្លាមៗ ។

យ៉ាងណា ​សូមកុំយកជីវិតខ្លួនឯង មកបញ្ចប់ទាំងបែបនេះអីគឺ​មិនត្រឹមត្រូវឡើយ ជីវិតត្រូវតែមាន​ការ​តស៊ូ​ជានិច្ច ។

អត្ថបទសរសេរ ដោយ