ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ផ្តល់​សិទ្ធិ​ដល់​លោក គង់ គាំ អាច​ចូល​ធ្វើ​នយោបាយ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ បាន​ចេញ​ព្រះរាជក្រឹត្យ ផ្តល់​នីតិ​សម្បទាន​ឡើង​វិញ​ដល់​លោក គង់ គាំ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ​តាម​សាលដីកា…

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ បាន​ចេញ​ព្រះរាជក្រឹត្យ ផ្តល់​នីតិ​សម្បទាន​ឡើង​វិញ​ដល់​លោក គង់ គាំ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ​តាម​សាលដីកា លេខ​៣៤០ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ។

ព្រះរាជ​ក្រិ​ត្យ​បន្ត​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហត្ថលេខា​តទៅ ។

សូម​បញ្ជាក់​ថា លោក គង់ គាំ និង​កូនប្រុស គង់ បូ​រ៉ា កាលពី​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ដាក់​ពាក្យ​ចូល​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ​បន្ទាប់​ពី​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​ត្រូវ​បាន​អនុម័ត​បើក​ច្រក​ឲ្យ​អ្នកនយោបាយ​ចំនួន​១១៨​នាក់​ជាប់​បម្រាម​អាច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

លោក គង់ គាំ ម្នាក់​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​ដែល​ជាប់​បម្រាម​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ៕

កែសម្រួលដោយ