ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​វៀតណាម​ប្រកាស​បន្ត​ផ្តល់​ជំនួយ​គាំទ្រ និង​សហប្រតិបត្តិការ​ជាមួយ​រដ្ឋសភា​កម្ពុជា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​កម្ពុជា​ប្រធាន​សភា​វៀតណាម​បាន​ប្រកាស​បន្ត​ជួយ​គាំទ្រ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រដ្ឋសភា​កម្ពុជា ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ង្វៀ​ន…

ខេត្តសៀមរាប ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​កម្ពុជា​ប្រធាន​សភា​វៀតណាម​បាន​ប្រកាស​បន្ត​ជួយ​គាំទ្រ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រដ្ឋសភា​កម្ពុជា ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ង្វៀ​ន ធី​គី​ម​ងិ​ន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខណៈ​លោក​ជំទាវ​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ APPF ។

សម្តេច​ហេង សំ​រិ​ន បាន​មាន​ប្រសាសន៍​ថា វត្តមាន​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ ង្វៀ​ន ធី​គី​ម​ងិ​ន និង​គណៈប្រតិភូ​ជាន់ខ្ពស់​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ក្នុង​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដែល​ហៅ​កាត់​ថា (APPF) លើក​ទី​២៧ នៅ​លើ​ទឹកដី​ទីក្រុង​បុរាណ​របស់​កម្ពុជា គឺ​ខេត្តសៀមរាប​នេះ​មិន​ត្រឹមតែ​ផ្តល់​កិត្តិយស​ដល់​សភា​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​បាន​រួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​បន្ត​ពូន​ជ្រុំ​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

សម្តេច​បាន​គូសបញ្ជាក់​ថា វត្តមាន​របស់​លោក​ជំទាវ​ប្រធាន និង​គណៈប្រតិភូ​ក៏​នឹង​រួមចំណែក ធ្វើ​ឱ្យ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិតប្រាកដ​តាម​ការ​គ្រោងទុក ។ ក្នុង​ជំនួប​នោះ​លោក ស្រី ង្វៀ​ន ធី​គី​ម​ងិ​ន ប្រធានរដ្ឋសភា​វៀតណាម​បាន​កោតសរសើរ​ចំពោះ​ការ រៀបចំ​កិច្ចប្រជុំ APPF ថា ប្រកបដោយ​អត្ថន័យ និង​មិត្តភាព​ដោយសារ​គ្រប់​គណៈប្រតិភូ​ដែល ចូលរួម​សុទ្ធតែ​បាន​វាយតម្លៃ​ខ្ពស់​ពី​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សភា​កម្ពុជា ។ សភា​ប្រទេស​វៀតណាម​នឹង​មាន​វត្ត​មាននៅ​គ្រប់​កិច្ចប្រជុំ APPF ទាំងអស់​រហូត​ដល់​កម្មវិធី​តែ​ម្តង ។

នៅ​ក្នុង​ជំនួប​នេះ​ប្រធានរដ្ឋសភា​វៀតណាម​បាន​ប្រកាស​ពី​ការ​បន្ត​ផ្តល់​ជំនួយ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋសភា​កម្ពុជា​ដូច​ជា ការ​ព​ន្លឿ​ន​ជំនួយ​ដល់​ការ​សាងសង់​អគារ​រដ្ឋបាល​រដ្ឋសភា​កម្ពុជា និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​មន្ត្រី​រដ្ឋសភា​ជាដើម ។ សម្តេច ហេង សំ​រិ​ន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បក្ស​រដ្ឋ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ដែល​តែង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល ជា​ពិសេស​ការ​រំដោះប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ការ​ការពារ​ការ​វិល​ត្រឡប់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ការ​ស្វែងរក​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ ព្រមទាំង​ការ​ស្តារ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ