ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មួយ​ក្រុម​ចេញ​ឱ្យ​តែ​ផុត​ពី​ផ្ទះ​…​តាម​ពិត​ជុំ​គ្នា​ប្រព្រឹត្ត​បែប​នេះ​សោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ បុរស​មួយ​ក្រុម​ចំនួន​៧​នាក់​សុទ្ធសឹងតែ​ប្រកប​របរ​រត់​ម៉ូតូឌុប និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​ជុំ​គ្នា​លេងបៀ ត្រង់​ចំណុច​តាម​ផ្លូវ ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ បុរស​មួយ​ក្រុម​ចំនួន​៧​នាក់​សុទ្ធសឹងតែ​ប្រកប​របរ​រត់​ម៉ូតូឌុប និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​ជុំ​គ្នា​លេងបៀ ត្រង់​ចំណុច​តាម​ផ្លូវ ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ សង្កាត់ ចុះ​ទៅ​ឃាត់​យក​ទៅ​ធ្វើការ​អប់រំ ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​រត់​ម៉ូតូឌុប និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​ចំនួន​តូច ព្រឹក​ឡើង​ចេញឱ្យ​​ផុត​តែ​ពី​ផ្ទះ រួច​បាន​ជុំ​គ្នា​ហើយ​លេង​តែ​ល្បែងស៊ីសង ទោះជា​ទ្រង់ទ្រាយ​តូច​ក៏​ពិតមែន តែ​ប៉ះពាល់​ដល់​សង្គម​គ្រួសារ ខាតបង់​ពេលវេលា មិន​ចង់​ចូល​ផ្ទះ បើ​ឈ្នះល្បែង​មិន​មាន​បញ្ហា​ទេ តែបើ​ចាញ់​អស់​លុយ​ទៀត មាន​តែ​ភូត​កុហក​ប្រពន្ធ​ថា​ដឹក​ម៉ូយ​មិន​បាន ជា​រឿង​មួយ​ប៉ះពាល់​ដល់​សង្គម​គ្រួសារ អាច​ឈាន​ដល់​ការ​ឈ្លោះប្រកែក​គ្នា​រវាង​ប្តី​និង​ប្រពន្ធទៀតផង ។

ពលរដ្ឋ​បន្ត​ទៀត​ថា ដូច​មនុស្ស​មួយ​ក្រុម​ត្រង់​ចំណុច​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ នេះ​អ​ញ្ចឹ​ង មក​លេង​ជុំ​គ្នា​តាំងពី​ព្រឹក​ទល់​ព្រលប់ ញៀន​វក់​នឹង​លេង​តែ​បៀ មិន​ខំ​រក​ដឹក​ម៉ូយ ទិញ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី និង​ម៉ូតូ យក​មក​បញ្ឈរ​ទុក នាំ​គ្នា​លេងល្បែង មិន​ចេះ​នឹក​អាណិត​ប្រពន្ធ​កូន​ដែល​ទន្ទឹងរង់ចាំ​មើលផ្លូវ ប្តី ឬ​ឪពុក ចូល​ផ្ទះ ។

មនុស្ស​មួយ​ក្រុម​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ហៅ​នាំ​ទៅ​ដុសក្អែល​ឲ្យ​ខ្មាស់​គេ​ម្តង និង​អប់រំ ឲ្យ​រាងចាល ទើប​អនុញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ក្ន​ង​ការ​ចុះ​ប្រមូល​ក្រុម​អ្នក​ញៀន​នឹង​ល្បែង​ខាងលើ​នេះ សមត្ថកិច្ច​ឃាត់​បាន​មនុស្ស​ចំនួន​៧​នាក់ ម៉ូតូ​ចំនួន​៣​គ្រឿង ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​៥​គ្រឿង និង​ម៉ូតូ​អូស​រ៉ឺ​ម៉ក​១​គ្រឿង ។

តាម​ការ​លើក​ឡើង​របស់​ពលរដ្ឋ ទិដ្ឋភាព​ធ្លាប់​ឃើញ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី និង​ម៉ូតូឌុប​ឈប់​លេងល្បែង មិនមែន​មាននៅ​ក្នុងភូមិ​ក្បាលដំរី​២​តែ​ប៉ុណ្ណោះ​ទេ បើ​ទៅ​មើល​នៅ​ផ្លូវជាតិ​លេខ​៣ ទល់​មុខ​ខ្លោងទ្វារវត្ត​ជន្លង់ម្លូ កែង​ផ្លូវ​ចូល​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ លេង​ច្រើន​ជាង​នេះ​ទៀត ។

សមត្ថកិច្ច​អំពាវនាវ​ផង​ដែរ «​បើ​មានមុខ​របរ​រត់​ម៉ូតូឌុប និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ហើយ​ត្រូវ​តស៊ូ​ខិតខំ​រក​ម៉ូយ​ដឹក​ទៅ គ្រាន់​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ កុំ​ចេញ​ឲ្យ​តែ​ផុត​ពី​ផ្ទះ​មក​ផ្តុំ​គ្នា​លេង​តែ​ល្បែង ចុះបើ​ប្រពន្ធ កូន​ដឹង​ពុតត្បុត​របស់​ប្តី ឬ​ឪពុក សួរ​ថា ពួក​គាត់​មាន​អារម្មណ៍​យ៉ាងណា​ដែរ ល្មម​ឈប់​ទៅ​ប្រសើរ​ជាង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ