ប្រទេសចិន ៖ ពួកអ្នកវិទ្យាសាស្ត្រទទួលបន្ទុកខាងការពិសោធន៍ MINI-BIOSPHERE រាយការណ៍នាថ្ងៃទី១៥ មករាថា គ្រាប់កប្បាសមួយគ្រាប់ដែលនាំដោយរ៉ូបូអវកាសចិន CHANG’E-4 ទៅភពព្រះចន្ទ បានដុះពន្លកហើយលើភពនោះ។
ក្រោយចុះដោយសន្សឹមៗជាប្រវត្តិសាស្ត្រ លើផ្នែកងងឹតនៃភពព្រះចន្ទ បេសកកម្មរបស់រ៉ូបូ CHANG’E-4 បានធ្វើការពិសោធន៍ MINI-BIOSPHERE លើកដំបូងលើភពព្រះចន្ទ។ លោក XIE GENGXIN សាស្ត្រាចារ្យសាកលវិទ្យាល័យ CHONGQING ហើយជាប្រមុខនៃក្រុមពិសោធន៍នោះ
គូសបញ្ជាក់ថា ប្រអប់មួយដែលដាក់គ្រាប់កប្បាស គ្រាប់ទំពាំងបាយជូរ និងដំឡូងបារាំង ព្រមទាំងគ្រាប់ARIABISOPSIS និងរបស់មួយចំនួនទៀតដើម្បី MINI-BIOSPHERE សាមញ្ញមួយ។ បណ្ដារូបភាពបញ្ជូនមកដោយរ៉ូបូ CHANG’E-4 បង្ហាញគ្រាប់កប្បាសពិតជាចេញពន្លក តែគ្រាប់រុក្ខជាតិឯទៀតៗ ពុំឃើញមានសញ្ញាចេញពន្លកឡើយ។
ប្រអប់រាងមូលនោះផលិតពីបណ្ដាសម្ភារលាយបញ្ចូលជាមួយអាលុយមីនីញ៉ូមពិសេស មានវិជ្ជមាត្រ១៧៣មីលីម៉ែត្រ ហើយមានទម្ងន់២,៦គីឡូក្រាម។ ក្នុងប្រអប់នោះក៏មានដាក់ទឹក ដី ខ្យល់និងម៉ាស៊ីនថតតូចៗ ព្រមទាំងប្រព័ន្ធត្រួតពិនិត្យកម្ដៅមួយ។ រូបភាពជាង១៧០ថតដោយម៉ាស៊ីនទាំងនេះ ត្រូវបានបញ្ចូនមកកាន់ផែនដី៕ ប្រភពវីដេអូដកស្រង់ចេញពី ៖ SciNews
ចែករំលែកព័តមាននេះ