ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​គំរាម​បោក​កូន​សម្លា.ប់​ចោល ប្រសិនបើ​នាំ​គ្នា​ចាប់​នាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ពរ​ក្មេង​ប្រុស​ម្នាក់​អាយុ​មួយ​ខួប​ដែល​ត្រូវជា​កូន​ដើរ​រ៉េ​រ៉​នៅ​កណ្តាលផ្លូវ បណ្តាល​ឲ្យ​យានយន្ត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បើក​គេច​សឹង​មិន​ទាន់ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​ជួយ​ចាប់​យក​មក​ដាក់​លើ​ចិញ្ចឹម​ផ្លូវ​វិញ ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​គល់​ស្ពាន​អាកាស​៧​មក​រា​ផ្នែក​ខាងលិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ពរ​ក្មេង​ប្រុស​ម្នាក់​អាយុ​មួយ​ខួប​ដែល​ត្រូវជា​កូន​ដើរ​រ៉េ​រ៉​នៅ​កណ្តាលផ្លូវ បណ្តាល​ឲ្យ​យានយន្ត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បើក​គេច​សឹង​មិន​ទាន់ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​ជួយ​ចាប់​យក​មក​ដាក់​លើ​ចិញ្ចឹម​ផ្លូវ​វិញ ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​គល់​ស្ពាន​អាកាស​៧​មក​រា​ផ្នែក​ខាងលិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ខាងលើ​បាន​ពរ​កូនប្រុស​ម្នាក់​នៅ​ជាប់​ចង្កេះ​ដើរ​នៅ​កណ្តាលផ្លូវ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​មិន​ខ្វល់​ពី​យានយន្ត​ដែល​បើក​មក​ពីក្រោយ​នោះ​ទេ បណ្តាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មក​ពីក្រោយ​នាំ​គ្នា​បើកបរ​គេច និង​ខ្លះ​ទៀត​គេច​សឹងតែ​មិន​ទាន់​ផង​ដែរ​។

លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ បាន​ទៅ​សួរនាំ​ស្ត្រី​ខាងលើ និង​ដេញ​ស្ត្រី​ខាងលើ​ឲ្យ​ទៅ​ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​វិញ ព្រោះ​ខ្លាច​មាន​ម៉ូតូ ឬ​រថយន្ត​បើក​មក​បុក បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​។

ប្រភព​ដដែល​បាន​បន្ត​ថា ប៉ុន្តែ​ស្ត្រី​ខាងលើ​ហាក់ដូចជា​មាន​សតិ​មិន​ប្រក្រតី ដោយ​និយាយ​ស្តី​រវើរវាយ ស្តាប់​គ្នា​មិន​បាន និង​មិន​ព្រមទៅ​ដើរ​លើ​ចិញ្ចើម​ផ្លូវ​នោះ​ទេ ថែម​ទាំង​គំរាម​បោក​កូន​របស់​នាង​សម្លាប់​ចោល​ទៀត ប្រសិនបើ​នាំ​គ្នា​ចាប់​នាង​។

ទោះបី​យ៉ាងណា ប្រជាពលរដ្ឋ​ខំប្រឹង​និយាយ​លួងលោម​យ៉ាងណា​ក៏​នាង​មិន​ព្រម​ដែរ បន្ទាប់​មក​ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ក្មេង​ប្រុស​ខាងលើ ប្រជាពលរដ្ឋ​ក៏​សម្រេចចិត្ត​នាំ​គ្នា​ចាប់​ស្ត្រី​នោះ​យក​មក​ដាក់​លើ​ចិញ្ចើម​ផ្លូវ​វិញ ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ក៏​បាន​ទាក់ទង​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​មក​ទទួលយក​ស្ត្រី​ខាងលើ​រួម​ទាំង​កូនប្រុស​ដើម្បី​ធ្វើការ​ព្យាបាល និង​ថែទាំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ