ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​២​នាក់​ណាត់​តាម​ហ្វេ​ស​ប៊ុ​ក​តម្លៃ​២០០​ដុល្លារ​ទៅ​រួម​រ័ក្ស លុះ​មក​ដល់​… ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ភេទ​ទី​៣​ម្នាក់​រួម​នឹង​នារី​ខ្មែរ​ម្នាក់​ណាត់គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​កមក​ដេក​ជាមួយនឹង​បុរស​ជនជាតិ​ចិន​ក្នុង​តម្លៃ​២០០​ដុល្លារ លុះ​មក​ដល់​បុរស​ចិន​មិន​ពេញចិត្ត ទើប​នារី​ទាំង​២​នាក់​សុំ​លុយ​ខ្លះ តែ​បុរស​រូប​នោះ​មិន​ព្រម​បង្ក​ហិង្សា​វាយ​គ្នា ចំណែក​សន្តិសុខ​ម្នាក់​ចេញ​មក​វាយ​នារី​ភេទ​ទី​បី​ធ្វើ​ឱ្យ​នាង​ខឹង​ទៅ​វាយ​កញ្ចក់​រថយន្ត​របស់​ជនជាតិ​ចិន ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ នារី​ភេទ​ទី​៣​ម្នាក់​រួម​នឹង​នារី​ខ្មែរ​ម្នាក់​ណាត់គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​កមក​ដេក​ជាមួយនឹង​បុរស​ជនជាតិ​ចិន​ក្នុង​តម្លៃ​២០០​ដុល្លារ លុះ​មក​ដល់​បុរស​ចិន​មិន​ពេញចិត្ត ទើប​នារី​ទាំង​២​នាក់​សុំ​លុយ​ខ្លះ តែ​បុរស​រូប​នោះ​មិន​ព្រម​បង្ក​ហិង្សា​វាយ​គ្នា ចំណែក​សន្តិសុខ​ម្នាក់​ចេញ​មក​វាយ​នារី​ភេទ​ទី​បី​ធ្វើ​ឱ្យ​នាង​ខឹង​ទៅ​វាយ​កញ្ចក់​រថយន្ត​របស់​ជនជាតិ​ចិន ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ទុល​មុខ​នឹង​ខុន​ដូ​យីហោ ថា​ឡឺ ស្កា​យ ឯ​.​ក ផ្លូវ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

បុរស​ជា​សន្តិសុខ​អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅខុន​ដូ​ខាងលើ ចំណែក​នារី​ភេទ​ទី​បីអាយុ​៣០​ឆ្នាំ និង​នារី​ខ្មែរ​ម្នាក់​​ទៀតអាយុ​២០​ឆ្នាំ ។

​តាម​សម្តី​ភេទ​ទី​បី​ទាំង​២​នាក់ បានឱ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គេ​ទាំង​២​នាក់​បាន​ណាត់គ្នា​តាម​ឆាត​ហ្វេ​ស​​ប៊ុ​ក​ជាមួយនឹង​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ឱ្យមក​ដេក​ជាមួយ​គេ​ក្នុង​តំលៃ​២០០​ដុល្លារ តែ​ពេល​មក​ដល់​បុរស​ជា​ជនជាតិ​ចិន​មិន​ពេញចិត្ត​ក៏​ឱ្យ​ពួក​នាង​ត្រលប់​ទៅ​វិញ តែ​ពេល​នោះ​ពួក​នាង​សុំ​លុយ​ខ្លះ​ដើម្បី​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​វិញ តែ​បុរស​ចិន​មិន​ឱ្យ ទើប​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ដល់​បុរស​ជា​សន្តិសុខ​ខ្មែរ​ម្នាក់​បាន​មក​វាយ​នាង​១​ដៃ​ចំ​កណ្ដាល​មុខ ទើប​ធ្វើ​ឱ្យ​ពួក​នាង​ទ្រាំ​មិន​បាន​ក៏​ទាញ​សោ​ចាក់​ទ្វារ​វាយ​កញ្ចក់​រថយន្ត​របស់​ជនជាតិ​ចិន​នៅ​មុខ​ខុន​ដូ បណ្តាល​ឱ្យ​បែក​អស់​២​ប្រឡោះ​តែ​ម្តង​ទៅ ។

ដោយឡែក​បុរស​ជា​សន្តិសុខ​វិញ​និយាយ​ថា នារី​ភេទ​ទី​បី​ម្នាក់​និង​ស្រី​ខ្មែរ​ម្នាក់​បាន​ទៅ​ដល់​ដេក​ជាមួយនឹង​បុរស​ជនជាតិ​ចិន​នៅ​ខុន​ដូ​ខាងលើ តែ​មិនដឹង​ជា​យ៉ាង​មិច​ស្រាប់តែ​ពួក​នាង​ឈ្លោះ​ទាស់​ពាក្យ​សម្តី​ជាមួយ​ជនជាតិ​ចិន​ឈាន​ទៅ​ដល់​ការ​ប្រវាយប្រតប់​គ្នា​។ ពេល​នោះ​រូប​គាត់ ឃើញ​នារី​ភេទ​ទី​បី​ម្នាក់​ទាញ​សោរ​រក​វាយ​បុរស​ចិន ទើប​រូបគេ​គេ​ចូល​ទៅ​ឃាត់ និង​រុញ​ពួក​នាង​ចេញ​មក​ក្រៅ តែ​ពេល​មក​ដល់​ក្រៅ ស្រាប់តែ​ពួក​នាង​ទាំងនោះ​យក​សោ និង​ដុំ​ថ្ម​ទៅ​វាយ​បំផ្លាញ​កញ្ចក់​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស ពណ៌​ខ្មៅ មួយ​គ្រឿង​របស់​ជនជាតិ​ចិន ដែល​ទុក​នៅខាង​មុខ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បែក​អស់​ចំនួន​២​ផ្ទាំង ហើយ​ក៏​ផ្អើល​ដល់​សមត្ថកិច្ច និង​បាន​ឃាត់ខ្លួន​ពួក​គេ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​មិន​បាន​ប្តឹងផ្តល់​គ្នា​នោះ​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​អប់រំ និង​ធ្វើ​សាវតា​ជាតិ​ទុក ហើយ​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ