ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ខួបកំណើត កែវ​ហោះ ដុំ​ថ្ម​ហើរ ពេញ​ខារ៉ាអូខេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្វើ​ខួបកំណើត​នៅ​ក្នុង​ខារ៉ាអូខេ​គ្រួសារ «ឡា​លី​ន» បង្ក​ហិង្សា​រវាង​ភ្ញៀវ​ខួបកំណើត និង​ក្មេង​ទំនើង​ក្នុងភូមិ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ និង​ម៉ូតូ​២​គ្រឿង​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់…

រាជធានី​ភ្នំពេញ ៖ ធ្វើ​ខួបកំណើត​នៅ​ក្នុង​ខារ៉ាអូខេ​គ្រួសារ «ឡា​លី​ន» បង្ក​ហិង្សា​រវាង​ភ្ញៀវ​ខួបកំណើត និង​ក្មេង​ទំនើង​ក្នុងភូមិ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ និង​ម៉ូតូ​២​គ្រឿង​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​ខារ៉ាអូខេ​គ្រួសារ​យីហោ​«​ឡា​លី​ន​» ផ្លូវ​៩៩ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ភាគី​ក្មេង​ទំនើង​រស់នៅ​ក្នុងភូមិ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ វិ​សិទ្ធ ពេជ្រ​មុនី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់​នៅផ្ទះ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ចំណែក​ម្នាក់​ទៀត​មានឈ្មោះ ទី សុ​ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់​នៅ​ភូមិ​៥ ផ្លូវ​៩៧ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

រីឯ​ភាគី​ខាង​ម្ចាស់​ខួបកំណើត​មានឈ្មោះ ចាន់ ញឹ​ង​ទី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​ភូមិ​ម៉ា​ឃ្លឿ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង និង​ម៉ាក TODAY ពណ៌​ស មួយ​គ្រឿង ។

បើ​តាម​ភាគី​ខាង​កម្មវិធី​ខួបកំណើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​បាន​រៀបចំ​កម្ម​វី​ធី​ខួបកំណើត​នៅ​ក្នុង​ខារ៉ាអូខេ​ខាងលើ​ចំនួន​៤​តុ លុះដល់​ពេល​ជួបជុំ​ភ្ញៀវ​កំពុង​តែ​ផឹកស៊ី​ក៏​ស្រាប់តែ​ភ្ញៀវ​ដែល​បាន​ចេញ​ទៅ​ខាងក្រៅ​ដើម្បី​ជក់បារី លុះដល់​ពេល​ចេញ​ទៅ​ដល់​ក៏​បាន​មើល​មុខ​ខាង​ភាគី​ក្មេង​ស្ទាវ​នៅ​ក្នុងភូមិ ទាស់សម្តី​ឌឺដង​គ្នា​ក៏​កើតជា​បញ្ហា​យក​កែវ និង​ដំ​ថ្ម​គប់​គ្នា​បណ្តាល​អោយ​បែក​កញ្ចក់​ហាង​ខារ៉ាអូខេ និង​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន​២​គ្រឿង ។

ដោយឡែក​ខាង​ភាគី​ក្មេង​ស្ទាវ​នៅ​ក្នុងភូមិ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​ពីរ​នាក់​បាន​មក​ញុំា​បង្អែម​នៅ​មុខ​ហាង​ខាងលើ ស្រាប់តែ​ពេល​នោះ​ក៏​មាន​ខាង​បុរស​ជា​អ្នកចូលរួម​កម្ម​វី​ធី​ខួបកំណើត​បាន​ចេញ​មក​ក្រៅ​ហើយ​យក​ដុំ​ថ្ម​មក​គប់​ពួក​គេ ទើប​ពួក​គេ​យក​ដុំ​ថ្ម​ដេញ​គប់​វិញ​ទៅ ។

ពេល​នោះ​ដែរ​ក៏​មាន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ឃាត់ខ្លួន​ពួក​គេ​បាន​៣​នាក់ រួម​នឹង​ម៉ូតូ​ពីរ​គ្រឿង​ដែល​រង​ការ​ខូចខាត ដោយសារ​តែ​ពួកក្មេង​ស្ទាវ​ទាំងនោះ​វាយ​បំផ្លាញ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​តែ​ម្តង ។ ក្រោយ​កើតហេតុ​ភាគី​ទាំង​សងខាង​មិន​បាន​ប្តឹងផ្តល់​គ្នា​អ្វី​នោះ​ទេ តែ​ខាង​ម្ចាស់​ហាង​គឺ​សុំ​ឱ្យ​ពួក​បង្ក​ទាំងនោះ​សង​សំណង​ថ្លៃ​កញ្ចក់​ទ្វារ​ចំនួន​៤០០​ដុល្លារ​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ