ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កាត់ទោស​ប្រហារជីវិត​បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់​កាលពី​ថ្ងៃ​ទី​១៤​មក​រា ទទួល​ការ​កាត់ទោស​ប្រហារ​ជិ​វិត​នៅ​ចិន ក្រោយ​សវនាការ​កាត់ទោស​ថ្មី ពី​បទ​រត់ពន្ធ​គ្រឿងញៀន​។ នោះ​ជា​ការ​សម្រេច​មួយ​ដែល​កា​ណា​ដា​ចាត់​ទុក​ថា គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង ហើយ​អាច​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​ទំនាក់ទំនង ដែល​តានតឹង​ស្រាប់​រវាង​ប្រទេស​ទាំង​២​។…

ប្រទេស​ចិន ៖ បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់​កាលពី​ថ្ងៃ​ទី​១៤​មក​រា ទទួល​ការ​កាត់ទោស​ប្រហារ​ជិ​វិត​នៅ​ចិន ក្រោយ​សវនាការ​កាត់ទោស​ថ្មី ពី​បទ​រត់ពន្ធ​គ្រឿងញៀន​។ នោះ​ជា​ការ​សម្រេច​មួយ​ដែល​កា​ណា​ដា​ចាត់​ទុក​ថា គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង ហើយ​អាច​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​ទំនាក់ទំនង ដែល​តានតឹង​ស្រាប់​រវាង​ប្រទេស​ទាំង​២​។

លោក​ROBERT LLOYD SCHELLENBERG អាយុ​៣៦​ឆ្នាំ​កាលពី​ឆ្នាំ​២០១៨ ត្រូវ​បាន​តុលាការ​សាលាដំបូង កាត់ទោស​លោក​ដាក់គុក​១៥​ឆ្នាំ ជា​សាលក្រម​ដែល​តុលាការ​ចិន​ថា​ស្រាល​ខ្លាំង​ពេក​។ ក្នុង​ការ​កាត់ទោស​ថ្មី​មុខ​តុលាការក្រុង​ដា​លៀន​ភាគ​ឦសាន​ចិន ជន​នោះ​អះអាង​ពី​ភាព​ស្លូតត្រង់​របស់​ខ្លួន​។ តុលាការ​បដិសេធ​ទាំងស្រុង​ការ​ពន្យល់​នានា​របស់​ជនជាប់ចោទ​និង​របស់​មេធាវី​។ ចៅក្រម​ប្រកាស​សាល​ក្រម​កាត់ទោស ក្នុង​បន្ទប់​សវនាការ​ដែល​មាន​វត្តមាន​របស់​អ្នក​សង្កេតការណ៍​ប្រមាណ​ជា​៧០​នាក់​។ ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​បណ្ដា​អ្នកការទូត​កា​ណា​ដា និង​អ្នកកាសែត​បរទេស​៣​នាក់​។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក​JUSTIN TRUDEAU​បាន​បញ្ចេញ​ប្រតិកម្ម​ថា វា​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ដែល​ចិន​ចាប់ផ្ដើម​សកម្មភាព​ចាប់បង្ខំ ដើម្បី​អនុវត្ត​ទោស​ប្រហារ​ជិ​វិត ពិសេស​លើ​ជនជាតិ​កា​ណា​ដា​ម្នាក់​។ លោក​សន្យា​ថា​នឹង​ជួយ​ធ្វើ​អន្តរាគមន៍​។

សាលក្រម​កាត់ទោស​នោះ​កើត​មាន​ពេល​ដែល​ទំនាក់ទំនង​ការទូត​ចិន​-​កា​ណា​ដា មាន​ភាព​តានតឹង ចាប់តាំងពី​កា​ណា​ដា​ចាប់ខ្លួន​កាលពីដើម​ខែធ្នូ តាម​សំណើ​អា​មេ​រិ​ក​លោកស្រី​MENG WANZHOU​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​តេ​ឡេ​កូ​ម​យក្ស​ចិន​HUAWEI​។

ទាក់ទិន​រឿង​ចាប់ខ្លួន​នោះ ចិន​បាន​តបត​វិញ​តាម​រយៈ​ការ​ចាប់ខ្លួន​ជនជាតិ​កា​ណា​ដា​២​នាក់ គឹ​អតីត​អ្នកការទូត​លោក​MICHAEL KOVRIG និង​អ្នក​ពិគ្រោះ​យោបល់​លោក​MICHAEL SPAVOR​។ អាជ្ញាធរ​ចិន​ចោទប្រកាន់​ពួក​គេ​ថា គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។ ការ​ចាប់ខ្លួន​អ្នក​ទាំង​២​នាក់​នេះ នៅ​លោក​ខាងលិច​គេ​គិត​ថា​ជា​វិធានការ​សងសឹក​វិញ​។

កាត់ទោស​នៅ​សាលាដំបូង​កាលពី​ខែវិច្ឆិកា​ដាក់គុក​១៥​ឆ្នាំ​និង​ពិន័យ​ប្រាក់​១៥០.០០០​យន់​ប្រមាណ​ជា​១៩.០០០​អឺ​រ៉ូ លោក​SCHELLENBERG​បាន​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​។ ប៉ុន្តែ​ការ​តវ៉ា​នោះ​រូបគេ​បែរជា​ធ្ងន់​ករ ព្រោះ​តុលាការ​ជាន់ខ្ពស់​ខេត្ត​លី​អាវ​នី​ញ យល់​ថា​ទោស​នោះ​ស្រាល​ពេក​ហើយ រួច​បញ្ជា​ឲ្យ​មានការ​កាត់ទោស​ជា​ថ្មី​។

ជន​នោះ​ក្នុង​សវ​នា​កាត់ទោស​នា​ថ្ងៃ​ទី​១៤​មក​រា​អះអាង​ថា ខ្លួន​ពុំ​មែន​ជា​អ្នករត់ពន្ធ​គ្រឿងញៀន​ឡើយ​។ រូបគេ​មក​ប្រទេស​ចិន​ដើម្បី​ធ្វើ​ទេសចរណ៍​ប៉ុណ្ណោះ​។ ប៉ុន្តែ​តុលាការ​វិនិច្ឆ័យ​ថា​បុរស​កា​ណា​ដា​នោះ ដែល​ចាប់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៤ បាន​ដើរតួ​នាទី​គន្លឹះ​មួយ​ក្នុង​ផ្ទៃ​ក្រុម​ជនខិលខូច​មួយ​ក្រុម ដែល​ធ្វើ​សកម្មភាព​រត់ពន្ធ​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ