ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​ធ្លាក់​ចូល​អណ្ដូង​ជម្រៅ​១០០​ម៉ែត្រ

5 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​១០០​នាក់ បាន​ខិតខំ​ប្រឹងប្រែង​ប៉ុនប៉ង​តាម​រក​ក្មេង​ប្រុស​តូច​ម្នាក់ ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៣​មក​រា ពេល​រូបគេ​ដើរ​លេង​ក្នុងភូមិ​តូ​តា​ឡាន ជា​ភូមិតូច​មួយ​ស្ថិត​នៅ​ជិត​ក្រុង​ម៉ា​ឡា​ហ្គា​ភាគ​ខាងត្បូង​ប្រទេស​។ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​រូប​នោះ​តាម​ឪពុក​ម្ដាយ​របស់​គេ​ថា នា​រសៀល​ថ្ងៃ​ទី​១៣​មក​រា​បាន​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​មួយ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​១០០​នាក់ បាន​ខិតខំ​ប្រឹងប្រែង​ប៉ុនប៉ង​តាម​រក​ក្មេង​ប្រុស​តូច​ម្នាក់ ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៣​មក​រា ពេល​រូបគេ​ដើរ​លេង​ក្នុងភូមិ​តូ​តា​ឡាន ជា​ភូមិតូច​មួយ​ស្ថិត​នៅ​ជិត​ក្រុង​ម៉ា​ឡា​ហ្គា​ភាគ​ខាងត្បូង​ប្រទេស​។

ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​រូប​នោះ​តាម​ឪពុក​ម្ដាយ​របស់​គេ​ថា នា​រសៀល​ថ្ងៃ​ទី​១៣​មក​រា​បាន​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​មួយ ដែល​មាន​ជម្រៅ​ដល់​ទៅ​១០០​ម៉ែត្រ ខណៈ​រូបគេ​ដើរ​លេង​ក្នុង​តំបន់​ភ្នំ​មួយ​។ អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​១០០​នាក់​ត្រូវ​បាន​ប្រមូល ដើម្បី​តាម​រក​កុមារ​នេះ​ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង មាន​ទទឹង​ត្រឹមតែ​២៥​សង្ទីម៉ែត្រ ដែល​តាម​ធម្មតា​គេ​ប្រើ​តែ​ពេល​ដាច់​គ្មាន​ទឹក​ប្រើ​ប៉ុណ្ណោះ​។ អ្នក​ជួ​យស​ង្ក្រោះ​បាន​ចុះ​ទៅ​បាត​អណ្ដូង រួច​មក​ទាល់​ពេល​នេះ​គេ​នៅ​ទាន់​បាន​ទទួល​ព័ត៌មាន​អ្វី​ពី​វាសនា​របស់​គេ​នៅឡើយ​។

រឿង​ក្មេង​ធ្លាក់​ចូល​អណ្ដូង​ដ៏​ជ្រៅ​នោះ ត្រូវ​បាន​តាមដាន ដោយ​បណ្ដា​សារព័ត៌មាន​អេ​ស្ប៉ា​ញ ហើយ​មានការ​ធ្វើ​អត្ថាធិប្បាយ​ច្រើន​បំផុត​។ ប្រមុខ​រដ្ឋាភិបាល​អេ​ស្ប៉ា្ញ​ញ​លោក​PEDRO SANCHEZ​សម្ដែង​ការ​ក្ដុកក្ដួល​រួម​ជាមួយ​គ្រួសារ​កុមារ​នេះ តែ​ដោយ​បង្ហាញ​ពី​កា​រស​ង្ឈឹ​ម​ដែល​អាច​ទទួល​ព័ត៌មាន​ល្អ​រក​ឃើញ​រូបគេ​នៅ​រស់រាន​មានជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ