សហរដ្ឋអាមេរិក ៖ ស្ដេចរត់ពន្ធគ្រឿងញៀន JOAQUIN GUZMAN ហៅEL CHAPOដែលបច្ចុប្បន្នជាប់ឃុំឃាំងនៅសហរដ្ឋអាមេរិក ចង់ផលិតនិងថតខ្សែភាពយន្តពីជីវិតរបស់គេ ជាគម្រោងដែលគេអនុវត្តចាប់តាំងពីច្រើនឆ្នាំមកហើយ។ នេះជាការលាតត្រដាងកាលពីថ្ងៃទី១៤មករា របស់អតីតសហការីម្នាក់នៃស្ដេចរត់ពន្ធ្គ្រឿងញៀនមិុកសុិកនោះពេលសវនាការកាត់ទោសរូបគេ។
គំនិតនោះចេញពីនាងANGIEភរិយារបស់ALEX CIFUENTESអតីតសហការីរបស់EL CHAPO ជាអ្នកទំលាយរឿងនេះ ពេលបើកសវនាការកាត់ទោសស្ដេចគ្រឿងញៀនសប្ដាហ៍ទី៩។ ដោយដឹកនាំគម្រោងនោះEL CHAPOសង្ឃឹមទទួលបានកម្រៃខ្ពស់ពីខ្សែភាពយន្តនេះ។
EL CHAPOបានធ្វើការលើគម្រោងនោះរយៈពេលយ៉ាងតិច៦ឆ្នាំ គឺចាប់ពីឆ្នាំ២០០៧មករហូតដល់ការចាប់ខ្លួន CIFUENTES កាលពីខែវិច្ឆិកាឆ្នាំ២០១៣។ ជននោះធ្វើការឲ្យJOAQUIN GUZMAN ចាប់ពីឆ្នាំ២០០៧ដល់២០០៩ ក្នុងតំបន់ភ្នំនៃរដ្ឋSINALOAម៉ិកស៊ិក៕
ចែករំលែកព័តមាននេះ