ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​ភ្លៀង​សិប្បនិម្មិត​កម្ចាត់​ការ​បំពុល​បរិយា​កាស

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ នៅ​ក្រុង​បាងកក​ពុំ​មាន​ភ្លៀង​ឡើយ​ប៉ុន្តែ​អាជ្ញាធរ​ថៃ គ្រោង​បង្កើត​ភ្លៀង​សិប្បនិម្មិត ដើម្បី​កម្ចាត់​ការ​បំពុលបរិយាកាស​ធ្ងន់ធ្ងរ​ដែល​វាយប្រហារ​ទីក្រុង​នោះ​។ រាជធានី​ថៃ​ប្រឈម​មុខ​នឹង​ដំណាក់​កាល​ដ៏​អាក្រក់​មួយ​នៃ​ការ​បំពុល ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​។ ដោយសារ​ពុំ​មាន​ខ្យល់​បោកបក់​និង​ភ្លៀង​ធ្លាក់ សំណើម​និង​វត្តមាន​នៃ​គម្រប​ជួយ​ទប់​ខ្យល់​ក្ដៅ នៅ​ពីលើ​រាជធានី​ថៃ…

ប្រទេស​ថៃ ៖ នៅ​ក្រុង​បាងកក​ពុំ​មាន​ភ្លៀង​ឡើយ​ប៉ុន្តែ​អាជ្ញាធរ​ថៃ គ្រោង​បង្កើត​ភ្លៀង​សិប្បនិម្មិត ដើម្បី​កម្ចាត់​ការ​បំពុលបរិយាកាស​ធ្ងន់ធ្ងរ​ដែល​វាយប្រហារ​ទីក្រុង​នោះ​។ រាជធានី​ថៃ​ប្រឈម​មុខ​នឹង​ដំណាក់​កាល​ដ៏​អាក្រក់​មួយ​នៃ​ការ​បំពុល ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​។ ដោយសារ​ពុំ​មាន​ខ្យល់​បោកបក់​និង​ភ្លៀង​ធ្លាក់ សំណើម​និង​វត្តមាន​នៃ​គម្រប​ជួយ​ទប់​ខ្យល់​ក្ដៅ នៅ​ពីលើ​រាជធានី​ថៃ ទើប​រារាំង​ដល់​ការ​បំបាត់​ការ​បំពុលបរិយាកាស​។

បែប​នេះ​អាជ្ញា​ៃ​ថ​ត្រៀម​បង្កើត​ភ្លៀង​សិប្បនិម្មិត​ដោយ​ប្រើ​ល្បាយ​អំបិល​បង្កើត​ជា​ពពក​។ បច្ចេកទេស​នោះ​តម្រូវ​ឲ្យ​រោយ​តាម​យន្តហោះ​បរិមាណ​អំបិល​និង​កា​បោ​ន​ឌី​អុក​ស៊ី​តរឹង​ទៅ​ក្នុង​ពពក បង្កើត​ជា​ដុំ​ទឹកកក​ហើយនឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​។ បច្ចេក​ទោស​នោះ​ប្រើ​ជា​អាវុធ​បរិយាកាស​វិទ្យា ធ្លាប់​ត្រូវ​បាន​កងទ័ព​អា​មេ​រិ​ក​ប្រើ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​។ ប្រតិបត្តិការ​មានឈ្មោះ​ថា POPEYE គឹ​ក្នុង​បំណង​រោយ​សារធាតុ​IODURE D’ARGENT​លើ​មេឃ ដើម្បី​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​យូរ​ក្នុង​បំណង​កុំ​ឲ្យ​សត្រូវ​វាយ​រុលទៅមុខ​បាន​ឆាប់​។

លោក​PRALONG DUMRONGTHAI អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​តស៊ូ​ប្រឆាំង​ការ​បំពុល​គូស​បញ្ជាក់​ថា តាម​រយៈ​ការ​ប្រើ​បច្ចេកទេស​បង្កើត​ភ្លៀង​សិប្បនិម្មិត​នេះ ភ្លៀង​អាច​ធ្លាក់​នា​ថៃ្ង​ទី​១៥​មក​រា ប៉ុន្តែ​រឿង​នោះ​ពឹងផ្អែក​លើ​ខ្យល់​និង​សំណើម​។

ក្រុង​បាងកក​បាន​ប្រើ​បច្ចេកទេស​បង្កើត​ភ្លៀង​សិប្បនិម្មិត​ក៏​ព្រោះតែ​ទីក្រុង​នេះ ប្រឈម​មុខ​នឹង​កម្រិត​នៃ​ការ​បំពុល​ខ្ពស់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ