ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មាន​អ្វី​ដែល​សំខាន់​ជាង​យើង​ជា​មនុស្ស​ល្អ​ឡើយ

5 ឆ្នាំ មុន

អ្នក​ដែល​មហាជន​យល់​ថា​ជា​មនុស្ស​ល្អ​នោះ ក៏​ព្រោះតែ​គេ​បាន​គិត​ល្អ ប្រព្រឹត្ត​ធ្វើ​ល្អ និង​និយាយ​ពាក្យពិត​ត្រង់ សម្តី​ផ្អែម​ពីរោះ ទាំង​អស់នេះ​បាន​មក​អំពី​គេ​មានការ​គិត​ល្អជា​គ្រឹះ ។ នេះ​ក៏​ជា​ការ​សបញ្ជាក់​ថា សេចក្ដី​ល្អ ឬ​អាក្រក់​ទាំងឡាយ…

អ្នក​ដែល​មហាជន​យល់​ថា​ជា​មនុស្ស​ល្អ​នោះ ក៏​ព្រោះតែ​គេ​បាន​គិត​ល្អ ប្រព្រឹត្ត​ធ្វើ​ល្អ និង​និយាយ​ពាក្យពិត​ត្រង់ សម្តី​ផ្អែម​ពីរោះ ទាំង​អស់នេះ​បាន​មក​អំពី​គេ​មានការ​គិត​ល្អជា​គ្រឹះ ។

នេះ​ក៏​ជា​ការ​សបញ្ជាក់​ថា សេចក្ដី​ល្អ ឬ​អាក្រក់​ទាំងឡាយ ត្រូវ​ចាប់ផ្ដើម​ពី​ចិត្ត​ទៅ​មុន អាច​និយាយ​បាន​ថា កាលបើ​គេ​តាំងចិត្ត​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​ក៏​ប្រព្រឹត្ត​តាម​ការ​តាំងចិត្ត​នោះ ផល​ដែល​ត្រូវ​ទទួល​បាន​គឺ​សេចក្តី​ល្អ​ត្រឡប់​មក​វិញ ។

ក្នុង​លោក​នេះ មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​នោះ​ឡើយ ។ សេចក្តី​នេះ​សំដៅ​ន័យ​ថា បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​សេចក្ដី​ល្អ​ដល់​យើង គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​ខ្លួនឯង​ជា​មុន​សិន ។

សេចក្ដី​ល្អ​ដែល​យើង​ធ្វើ​ដោយ​ខ្លួនឯង ឈ្មោះ​ថា​យើង​ជួយ​ខ្លួន​យើង ហើយ​សេចក្តី​ល្អ​នេះ​មាន​អានុភាព​ដល់​ចិត្ត​យ៉ាង​ពិតប្រាកដ គឺ​ធ្វើ​ឲ្យ​ចិត្តបាន​សុខ​ស្ងប់ ។ កាលបើ​ចិត្តបាន​សុខ​ស្ងប់​ហើយ អ្វី​ៗ​ក៏​រៀបរយ​ទៅ​តាម​ហ្នឹង​ដែរ ។