ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បូរ​ម្ល៉េះ​! ច្រើន​ដង ច្រើន​លើក​ហើយ​នៅ​ចំណុច​ផ្លូវ​រថភ្លើង​R6

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​១២៦​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ការ​បង្ក្រាប​នេះ​ដែរបាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ១៥ ខែ មក​រា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​១២៦​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។
ការ​បង្ក្រាប​នេះ​ដែរបាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ១៥ ខែ មក​រា ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្លូវ​រថភ្លើង​R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់ ដែល​បាន​ចាប់​ឃាត់ខ្លួន ម្នាក់​ឈ្មោះ ទុន ប៊ុ​ន​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ជួញដូរ​) និង​ម្នាក់​ទៀត​ឈ្មោះ ស៊ី​ន សុខ​វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជា​អ្នក​ប្រើប្រាស់​) ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ស្នាក់​នៅ​ក្នុង​តំបន់​មិន​រៀបរយ​ក្បែរផ្លូវ​រថភ្លើង​R6​ខាងលើ ។

ដោយ​អនុវត្តន៍​តាម​គោល​ការ​ដឹកនាំ​របស់​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​នោះ អធិការដ្ឋាន​ប៉ុស្តិ៍​បាន​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ​នេះ​។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​រថភ្លើង R6​ខាងលើ​នេះ​ដែរ ក្រៅពី​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកហូត​ថ្នាំ​ញៀន​ចំនួន ១២៦​កញ្ចប់ (​ក្នុង​នោះ​ធំ​១​កញ្ចប់​) ថង់​ប្លា​ស្ទិ​ក​ប្រើ​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​ជា​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​រួម​នឹង​ជា​វត្ថុ​តាង​មួយ​ចំនួន​ទៀត ក៏​បាន​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ