ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ថា​បោក បោក​មែន​…​គ្រង​ស្បង់​ចីវរ​ដើរ​បិណ្ឌបាត​រក​ប្រាក់​ពេញ​ហ្នឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សង្ឃ​3​អង្គ​សង្ស័យ​ក្លែងក្លាយ​ត្រូវ​បាន​ព្រះ​អនុ​គុណ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​សង្ឃ​សាលា​អនុ​គុណ និង​មន្ត្រី​ធម្មការ និង​សាសនា​ក្រុង​ហៅ​សួរនាំ​ព្រោះ​ពុំ​មាន​ប័ណ្ណ​សម្គាល់​សង្ឃ​ក្នុង​ពិធី​រាប់​បាត​ព្រះសង្ឃ​416​អង្គ នៅ​បូ​រី​សាន​ស៊ា​ន​ហូ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​4 សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ សង្ឃ​3​អង្គ​សង្ស័យ​ក្លែងក្លាយ​ត្រូវ​បាន​ព្រះ​អនុ​គុណ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​សង្ឃ​សាលា​អនុ​គុណ និង​មន្ត្រី​ធម្មការ និង​សាសនា​ក្រុង​ហៅ​សួរនាំ​ព្រោះ​ពុំ​មាន​ប័ណ្ណ​សម្គាល់​សង្ឃ​ក្នុង​ពិធី​រាប់​បាត​ព្រះសង្ឃ​416​អង្គ នៅ​បូ​រី​សាន​ស៊ា​ន​ហូ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​4 សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ព្រឹក​ថ្ងៃ​ទី​15 ខែមករា ឆ្នាំ​2019 ។

សង្ឃ​ទាំង​3​អង្គ​ខាងលើ​ទី​1-​ឈ្មោះ ចៅ ដា​វី អាយុ​35​ឆ្នាំ អះអាង​ថា មក​ពី​វត្ត​កោះ​កែវ​មុន្នី​ឧត្តម ក្នុងស្រុក​បាកាន ខេត្តពោធិសាត់​, ទី​2-​ឈ្មោះ ភារ​ម្យ អាយុ​20​ឆ្នាំ និង​ទី​3-​ឈ្មោះ ឌី រតនា អាយុ​25​ឆ្នាំ ដោយ​សង្ឃ​2​អង្គ​ចុង​ក្រោយ​អះអាង​ថា មក​ពី​វត្ត​មួយ​ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

សង្ឃ​សង្ស័យ​ខាងលើ​ពេល​នេះ​កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​មា​នទី​តាំងនៅ​វត្ត​ឃ​ស្ថា​រាម ហៅ​វត្ត​ស្រះ​ត្រាច ក្នុងភូមិ​ក្បាលស្ពាន​1 សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​សាកសួរ​សង្ឃ​2​អង្គ​ឈ្មោះ ភារ​ម្យ និង ឌី រតនា ជា​សង្ឃ​ក្លែងក្លាយ​សូ​ម្បី​តែ​ឆា​យ៉ា​សង្ឃ​ក៏​ក្លែង​ត្រា​ផង​ដែរ ដោយឡែក​សង្ឃ​ឈ្មោះ ចៅ ដា​វី ពេល​នេះ​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ប្រាប់​ថា មិន​ទាន់​ចោទប្រកាន់​បាន​ទេ ព្រោះ​មាន​សង្ឃ​មួយ​អង្គ និង​ញោម​របស់​លោក​អះអាង​តាម​ទូរស័ព្ទ​ថា ជា​សង្ឃ​ត្រឹមត្រូវ​ហើយ​ក៏​កំពុង​ធ្វើ​ដំណើរ​មក​កន្លែង​កើតហេតុ​ដើម្បី​ធានា​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ​មន្ត្រី​សង្ឃ​ខាងលើ​មាន​សង្ឃ​ដិ​កា​ថា បាន​ទាក់ទង​សាកសួរ​ទៅ​ចៅអធិការ​វត្ត​កោះ​កែវ​មុន្នី​ឧត្តម​ដោយ​ឆ្លើយ​តប​ថា សង្ឃ​ឈ្មោះ ចៅ ដា​វី មិនមែន​ជា​សង្ឃ​ក្នុង​វត្ត​កោះ​កែវ​មុន្នី​ឧត្តម​ទេ​គ្រាន់តែ​ទៅ​សុំ​គង់នៅ​ស្នាក់​បណ្តោះអាសន្ន​3​យប់​នា​ពេល​កន្លង​មក​តែ​ប៉ុណ្ណោះ ។

ក្រោយ​ចាប់​ផ្សឹក​អ​ន្ទិ​ត​ក្លែងក្លាយ​ទាំង​2​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ទទួល​ឆា​យ៉ា​សង្ឃ​ក្លែងក្លាយ​តាម​រយៈ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ហើយ​ស្លៀកពាក់​ស្បង់​ចីវរ​ដើរ​បិណ្ឌបាត​រក​ប្រាក់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ