ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ប្រេង​អន្ដរជាតិ​កំពុង​ឆ្ពោះទៅ​ទិស​ដៅ​ត្រឹមត្រូវ

5 ឆ្នាំ មុន

ទីក្រុង ​Riyadh ៖ រដ្ឋមន្ត្រី​ប្រេង Khalid al-Falih បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​មក​ថា​ ទីផ្សារ​ប្រេង​កំពុង​​តែ​ឆ្ពោះទៅ​ទិស​ដៅ​ត្រឹមត្រូវ ហើយនឹង​មាន​លំនឹង​ភាព​ឡើង​វិញ ប៉ុន្តែ​ក្រុមហ៊ុន​ប្រេង​នឹង​កាន់តែ​សកម្ម​​ជាង​នេះ​ទៀត​បើ​ចាំបាច់​។…

ទីក្រុង ​Riyadh ៖ រដ្ឋមន្ត្រី​ប្រេង Khalid al-Falih បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​មក​ថា​ ទីផ្សារ​ប្រេង​កំពុង​​តែ​ឆ្ពោះទៅ​ទិស​ដៅ​ត្រឹមត្រូវ ហើយនឹង​មាន​លំនឹង​ភាព​ឡើង​វិញ ប៉ុន្តែ​ក្រុមហ៊ុន​ប្រេង​នឹង​កាន់តែ​សកម្ម​​ជាង​នេះ​ទៀត​បើ​ចាំបាច់​។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​១៣ មក​រា កន្លង​មក ។

លោក​បាន​និយាយ​ថា ៖« ប្រសិនបើ​យើង​មើល​រំលង​ការ​ជជែក​ពី​ទិន្នន័យ​ប្រចាំ​ស​ប្តា​ហ៍ និង​អាកប្បកិរិយា​របស់​អ្នក​តាមដាន ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​ពួក​យើង​កំពុង​ឆ្ពោះទៅ​ទិស​ដៅ​ត្រឹមត្រូវ ហើយ​ទីផ្សារ​នឹង​មាន​លំនឹង​វិញ​ក្នុង​ពេល​ឆាប់​ៗ »​។

លោក​បាន​បន្ថែម​ថា ៖« ប្រសិនបើ​ពួក​យើង​ត្រូវធ្វើ​បន្ថែម ពួក​យើង​នឹង​សកម្ម​ជាង​មុន​ដោយ​មានការ​សហការ​ជាមួយនឹង​ដៃគូ​នៅ OPEC និង​ដៃគូ​ផ្សេង​ៗ »​។ អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ដូច​ជា​រុ​ស្ស៊ី​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែធ្នូ​មក​ថា នឹង​កាត់​បន្ថយ​ទិន្នផល​ប្រេង​ប្រមាណ ១,២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​ខែមករា​នេះ​ទៅ​ដើម្បី​ជៀសវាង​ការ​ផ្គត់ផ្គង់​លើសលប់ និង​បង្កើន​តម្លៃ​ប្រេង​។

លោក Falih បាន​និយាយ​ទៀត​ថា ប្រភព​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ផលិតកម្ម​ក្នុង OPEC នា​ខែធ្នូ​កន្លង​មកនេះ​មាន​កម្រិត​ទាប​ជាង​ខែវិច្ឆិកា​ប្រមាណ​៦០​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​ទៅ​ហើយ ។ លោក​បាន​បន្ថែម​ថា ៖« ពួក​យើង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ខិតខំ​លើស​ពី​ការ​សន្យា​ទៀត និង​បាន​កាត់​បន្ថយ​ទាំង​ផលិតកម្ម​និង​ការ​នាំ​ចេញ »​។

លោក Falih បាន​ប្រាប់​ដល់​សារព័ត៌មាន​ដែរ​ថា លោក​មិន​គិត​ថា​មិន​ចាំបាច់​មាន​កិច្ចប្រជុំ​ពិសេស​របស់ OPEC មុន​ខែមេសា​ទេ ដែល​ជា​ពេល​ក្រុម​អ្នក​ផលិត​នេះ​សម្រេច​លើ​គោលការណ៍​ទិន្នផល​សម្រាប់​ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ