ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ជលផល​ប្រកាស​ផ្អាក​នេសាទ​ត្រី​កា​ម៉ុង​រយៈពេល​២​ខែ​កន្លះ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥ មក​រា នេះ​តទៅ (មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ការ​បញ្ជាក់​របស់​លោក ឯម ភា នាយ​រង​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ ទទួល​បន្ទុក​ក្តាប់​រួម​បានឱ្យ​ដឹង​ថា ការ​នេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ ត្រូវ​បាន​រដ្ឋបាល​ជលផល​ប្រកាសប្រាប់​ដល់​ប្រជា​នេសាទ​សមុទ្រ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​២​ខែ​កន្លះ…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ការ​បញ្ជាក់​របស់​លោក ឯម ភា នាយ​រង​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ ទទួល​បន្ទុក​ក្តាប់​រួម​បានឱ្យ​ដឹង​ថា ការ​នេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ ត្រូវ​បាន​រដ្ឋបាល​ជលផល​ប្រកាសប្រាប់​ដល់​ប្រជា​នេសាទ​សមុទ្រ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​២​ខែ​កន្លះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥​មក​រា​ដល់​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៩​ខាង​មុខ ព្រោះ​រដូវ​នេះ​គឺជា​រដូវ បន្ត​ពូជ​របស់​ត្រី​ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូ ។

ថ្លែង​បញ្ជាក់​ប្រាប់​បណ្តាញ​ព័​ត៏​មាន លោក ឯម ភា នារ​រង​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ ទទួល​បន្ទុក​ក្តាប់​រួម បាន​គូសបញ្ជាក់​ថា រដ្ឋបាល​ជលផល​បាន​ប្រកាសប្រាប់​ប្រជា​នេសាទ​សមុទ្រ​ឲ្យ​ផ្អាក​ការ​នេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ រយៈពេល​២​ខែ​កន្លះ ដើម្បី​ទុក​ឱកាស​ឲ្យ​ត្រី​ប្រភេទ​នេះ​ពង​កូន បន្ត​ពូជ​ក្នុង​ដែនសមុទ្រ​កម្ពុ​ជានា​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៩​នេះ​។

រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជូន​ដំ​ណឺង​ដល់​ប្រជា​នេសាទ​ទាំងអស់​ថា រដូវ​ពង​កូន បន្ត​ពូជ​របស់​ត្រី​កា​ម៉ុង «​ត្រី​ប្លាធូ​» នៅ​ក្នុង​ដែន​នេសាទ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ខែមករា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមីនា​ឆ្នាំ​២០១៩​។

ក្នុង​ន័យ​នេះ រដ្ឋបាល​ជលផល​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​» ទាំងអស់​នៅ​ក្នុង​ដែន​នេសាទ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បញ្ឈប់​សកម្មភាព​ធ្វើ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​» នេះ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កម​រា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ ជា​កំហិត​។

ជាមួយនឹង​ការ​ជូន​ដំ​ណឺង​អំពី​ការ​បិទ​មិន​ឱ្យ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​» នេះ​ដែរ រដ្ឋបាល​ជលផល​បាន​បង្ហាញ​ជំនឿ​ថា ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​»​ទាំងអស់ នឹង​ចូលរួម​គោរព​តាម​សេចក្តីជូនដំណឹង​នេះ ដើម្បី​រួមចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យ​បាន​គង់​វង្ស​ទៅ​អនាគត ។ ព័ត៌
មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ