ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​ដ៏​អស្ចារ្យ​មួយ​ចំនួន​គួរ​ហូប​ឱ្យ​បាន​ច្រើន

5 ឆ្នាំ មុន

ផ្លែ​ឈើ​ដ៏​អស្ចារ្យ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ពីព្រោះ វា​ពិតជា​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នក ហើយ​វា​ក៏​ងាយស្រួល​ក្នុង​ការ​ញ៉ាំ​រៀបចំ​ញ៉ាំ និង​រក​ទិញ​ផង​ដែរ​។ ១. ផ្លែ​ប៉ោម សំបូរ​ជាតិ​សរសៃ វីតាមីន C…

ផ្លែ​ឈើ​ដ៏​អស្ចារ្យ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ពីព្រោះ វា​ពិតជា​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នក ហើយ​វា​ក៏​ងាយស្រួល​ក្នុង​ការ​ញ៉ាំ​រៀបចំ​ញ៉ាំ និង​រក​ទិញ​ផង​ដែរ​។

១. ផ្លែ​ប៉ោម សំបូរ​ជាតិ​សរសៃ វីតាមីន C និង​អង់​ទី​អុក​ស៊ី​ដង់ ។ ផ្លែ​ប៉ោម​ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ចង់​ញ៉ាំ​អាហារ​សម្រន់​បែប​ឆ្អែត​ៗ​។

២. ផ្លែ​ប៊័​រ អាច​និយាយ​ថា​ខុស​គ្នា​ពី​ផ្លែ​ឈើ​ដទៃ​បន្តិច ពីព្រោះ​តែ​វា​សំបូរ​ជាតិ​ខ្លាញ់​ល្អ ។ ផ្លែ​ប៊័រ មាន​ជាតិ​ក្រែ​ម រសជាតិ​ឆ្ងាញ់ សំបូរ​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម និង​វីតាមីន C​។

៣.​ផ្លែ​ចេក ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ប៉ូ​តា​ស្យូ​ម​។ ចេក​ក៏​សំបូរ​ជាតិ​សរសៃ និង​វីតាមីន B6 ផង​ដែរ ។

៤.​បឺ​រី​ខៀវ មិន​ត្រឹមតែ​ឆ្ងាញ់​នោះ​ទេ ប៉ុន្តែ​វា​ជា​ប្រភព​ដ៏​ល្អ​បំផុត នៃ​អង់​ទី​អុក​ស៊ី​ដង់ ។

៥.​ក្រូច ជា​ប្រភព​នៃ​វីតាមីន C ជាតិ​សរសៃ និង​អង់​ទី​អុក​ស៊ី​ដង់​។

៦. ស្ត្រ​ប៊័រ​រី មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​។ ស្ត្រ​ប៊័រ​រី មាន​វីតាមីន C ជាតិ​សរសៃ និង​ម៉​ង់​ហ្កា​ណែ​ស (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ