ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់​ស៊ី ណា​វ៉ា​ត់​ត្រា បញ្ជាក់​រឿង​ពាក់ព័ន្ធ​ភាព​ស្និត​ជាមួយ ឆៃ​លី ដា​ឡែ​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ចាន់​ស៊ី ណា​វ៉ា​ត់​ត្រា ជា​តារា​សម្តែង​ជើង​ថ្មី ទើប​លេចមុខ​ក្នុង​ជួរ​ល្បៈ​មួយ​រយៈ​នេះ​ប៉ុណ្ណោះ លោក​មាន​គេ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ជា​ពិសេស​ការ​នៅ​ជិត​កាយ​គ្នា​ជាមួយ​អ្នក​នាង ឆៃ​លី…

រាជធានី​ភ្នំពេញ ៖ លោក ចាន់​ស៊ី ណា​វ៉ា​ត់​ត្រា ជា​តារា​សម្តែង​ជើង​ថ្មី ទើប​លេចមុខ​ក្នុង​ជួរ​ល្បៈ​មួយ​រយៈ​នេះ​ប៉ុណ្ណោះ លោក​មាន​គេ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ជា​ពិសេស​ការ​នៅ​ជិត​កាយ​គ្នា​ជាមួយ​អ្នក​នាង ឆៃ​លី ដា​ឡែ​ន ដែល​មិនមែន​នៅ​ខ្លួន​មួយ​ដូច​មុន គឺ​ពោល​មាន​ប្តី និង​កូន​ទៅ​ហើយ​។

អ្នក​នាង ឆៃ​លី ដា​ឡែ​ន បាន​ចូល​រោងការ​ច្រើន​ឆ្នាំ​ជាមួយ​ប្តី​ក្មេង​មាន​អាយុ​ប្អូន ហើយ​ក៏​ជា​តារា​សម្តែង និង​មានមុខ​របរ​ក្រៅ​សិល្បៈ​ខាង​ទិញ និង​លក់​ឡាន​។ យ៉ាងណា ចំណង​ស្នេហ៍​រវាង​ដា​ឡែ​ន និង​ស្វាមី​នៅ​រឹង​មាំ​រហូត​មាន​តំណក់ឈាម​ជាមួយ​គ្នា​។ ក្នុង​ពេល​បែប​នេះ ស្រាប់តែ​លេច​ចេញ​នូវ​ភាព​ស្និត​ស្នាល​ជាមួយ​បុរស​ថ្មី​ម្នាក់ ដោយ​ដា​ឡែ​ន និង​បុរស​រូប​សង្ហា​វ័យក្មេង​នោះ​ហាក់​ជិតដិត រហូត​បង្ហោះ​រូប​ចេញ​ជា​សាធា​រណៈ​ទៀត​ផង​។

តប​នឹង​ច​ម្ង​ល់​នេះ តារា​សម្ដែង ស៊ី​ណា វ៉ា​ត់​ត្រា ថ្លែង​ថា «​ខ្ញុំ និង​បង​ឡែ​ន មិនមែន​ជា​បងប្អូន​គ្នា​ទេ តែ​គាត់​រាប់អាន​ខ្ញុំ​ដូច​ប្អូនបង្កើត​អីចឹង​។ គាត់ និង​ខ្ញុំ​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ជាមួយ​គ្នា ហើយ​គាត់​ជួយ​លើកទឹកចិត្ត និង​ជម្រុញ​ខ្ញុំ​ក្នុង​ការ​ចូល​លេង​សិល្បៈ​។ ខ្ញុំ​មក​ភ្នំពេញ​គាត់​យក​ឡាន​មក​ទទួល​ខ្ញុំ គេង​ស្នាក់​នៅផ្ទះ​គាត់​ដូច​បងប្អូន ឬ​ក្រុម​គ្រូ​សារ​តែ​មួយ​។ ពេល​ខ្ញុំ​ថត MV មាន​ពេល​ខ្លះ​គាត់​ចាំ​យើង​ដល់​យប់​ជ្រៅ​ក៏​មាន ព្រោះ​ខ្លាច​ខ្ញុំ​មក​ពី​ខេត្ត​អីចឹង​ពិបាក​។ ខ្ញុំ​មាន​តែ​គោរព និង​ដឹងគុណ​គាត់​មិន​អាច​ភ្លេច​បាន​ឡើយ​»​។

គេ​ចាំ​បាន​ថា ឆៃ​លី ដា​ឡែ​ន ក៏​ធ្លាប់​ជិះឡាន​ច​ម្លា​យ​រាប់​សិប​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ដើម្បី​ធ្វើ​ខួបកំណើត​ឲ្យ​លោក​ស៊ី​ណា វ៉ា​ត់​ត្រា ផង​ដែរ ដែល​ទឹកចិត្ត​បែប​នេះ​ធ្វើ​ឲ្យ​តារា​ស្ដែង​រូប​នេះ​កាន់តែ​គោរព​រៀមច្បង អ្នក​នាង​ដា​ឡែ​ន​ថែម​ទៀត រហូត​មក​ដល់​ពេល​នេះ​បាន​ប្រកាស​មិន​ភ្លេចគុណ​តារា​កូន​១​នេះ​ទៀត​ផង​។

ឆៃ​លី​ដា ឡែ​ន​វិញ​លើក​ឡើង​ថា ឃើញ​ប្អូន​ណា​វ៉ា​ត់​ត្រា គាត់​ស្រឡាញ់​សិល្បៈ ទើប​ខំ​រក​ទីផ្សារ​ជួយ​គ្នា ដើម្បី​សម្រេច​បំណង ហើយ​រាប់អាន​ដូច​បងប្អូន​។ យើង​គ្មាន​អ្វី​លើស​ពី​នេះ ហើយ​សប្បាយចិត្ត​ដែល​ការងារ​គាត់​ប្រសើរ​ជាង​មុន​។ ចាន់​ស៊ី ស៊ី​ណា​វ៉ា​ត់​ត្រា ធ្លាប់​មាន​ប្រវត្តិ​កម្សត់​កំព្រា​ឪពុក​តាំងពី​នៅ​ផ្ទៃ​ម្ដាយ ហើយ​ក៏​ធ្លាប់​ទួល​នំកង​លក់​តាម​ផ្សារ​ផង​ដែរ ។

ពេល​នេះ​លោក​ណា​វ៉ា​ត់​ត្រា បាន​ហក់​ចូល​ប្រឡូក​ក្នុង​អាជីព​សម្ដែង​បាន​ដូច​បំណង ដោយ​មានការ​ជម្រុញ​ពី​រៀមច្បង​អ្នក​នាង ឆៃ​លី ដា​ឡែ​ន មួយ​ផ្នែក​ដែរ​។ ហើយ​ថ្មី​ៗ​នេះ​ដែរ​តារា​សម្ដែង​មក​ពី​ខេត្តបាត់ដំបង​រូប​នេះ បាន​ថត MV បទ «​អូន​ដឹង​» របស់​តារាចម្រៀង​ធា​រ៉ា​នី ធ្វើ​ឲ្យ​ផ្អើល​អ្នកលេង​បណ្ដាញ​សង្គម​ជា​ខ្លាំង ព្រោះតែ​មាន​ឈុត​ស្នេហា​ស្រើបស្រាល​លើ​គ្រែ​ជាមួយ​ស្រី​ស្អាត ខ្លឹម ស្រី​គា យ៉ាង​រោលរាល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ