រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញបានធ្វើការដេញតាមចាប់មុខសញ្ញាជាជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពឆក់កាបូប និងឆក់ខ្សែក យកទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥១កែងផ្លូវ២៤០ នៅចំណុចមុខការាស់សាំងសូគីមិច ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនសង្ស័យទាំង២នាក់ខាងលើ ម្នាក់ឈ្មោះហុង ឡេងហត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំទួលគោក ជាអ្នកធ្វើសកម្មភាពឆក់ជាញឹកញាប់ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីឡែត ពណ៌ស អត់មានស្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានតាមដានមុខសញ្ញាជាជនសង្ស័យជិះម៉ូតូចំនួន៣គ្រឿង ក្នុងនោះ២គ្រឿងអត់ចាំម៉ាក និងមួយគ្រឿងទៀតជិះគ្នា២នាក់ម៉ាកស៊ុយហ្សុ៊យគីឡេត ពណ៌ស អត់មានស្លាកលេខ ជាមុខសញ្ញាធ្វើសកម្មភាពឆក់ខ្សែ.ក និងកាបូប របស់ជាប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ។
ជាក់ស្តែងគ្រាន់តែជនសង្ស័យទាំង២នាក់ឃើញកម្លាំងព្រហ្មទណ្ឌកំរិតស្រាលភ្លាម ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន លុះទៅដល់ត្រង់ចំណុចផ្លូវ២៤០កែងផ្លូវ៥១ ស្រាប់តែជនសង្ស័យបានជិះម៉ូតូទៅបុកម៉ូតូប្រជាពលរដ្ឋម្នាក់ដែលបើកបរម៉ូតូម៉ាកZoomer-X បណ្តាលអោយដួល ប៉ុន្តែរងរបួសស្រាល ហើយក៏ត្រូវកម្លាំងព្រហ្មកំរិតស្រាលនៃសង្នការដ្ឋានរាជធានីភ្នំពេញចាប់ឃាត់បានជនសង្ស័យទាំង២នាក់តែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងព្រទណ្ឌកំរិតស្រាលកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីទៅតាមនីតិវិធីផ្លូវ ៕
ចែករំលែកព័តមាននេះ