ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំផុស​ស្ត្រី​កម្ពុជា​ឱ្យ​ចាប់អារម្មណ៍​អាជីព​​ការងារ​ស្ទែ​មតា​មរយៈ​ក្លឹ​ប​ស្ទែ​ម

5 ឆ្នាំ មុន
  • ភ្នំពេញ

អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ មាន​បំណង​បំផុស​យុវតី​កម្ពុជា ឱ្យ​ពិចារណា​អាជីព​ការងារ​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា ដូចដែល​បាន​ផ្ដល់​​ជូន​តាម​រយៈ​សិក្ខាសាលា​ជា​លើក​ទី​១ ស្ដី​ពី​ភាព​ជា​អ្នកដឹកនាំ ក្រោម​គម្រោង​ស្ទែ​ម​ដើម្បី​ស្ត្រី​កម្ពុជា…

អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ មាន​បំណង​បំផុស​យុវតី​កម្ពុជា ឱ្យ​ពិចារណា​អាជីព​ការងារ​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា ដូចដែល​បាន​ផ្ដល់​​ជូន​តាម​រយៈ​សិក្ខាសាលា​ជា​លើក​ទី​១ ស្ដី​ពី​ភាព​ជា​អ្នកដឹកនាំ ក្រោម​គម្រោង​ស្ទែ​ម​ដើម្បី​ស្ត្រី​កម្ពុជា កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ស្រាប់​។

ក្រោម​ការ​ឧបត្ថម្ភ​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា យើងខ្ញុំ​បាន​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ក្លឹ​ប​ស្ទែ​ម​ចំនួន​៨​ស​ប្ដា​ហ៍​ដែល​ដឹកនាំ​ដោយ​ប្អូន​ៗ​យុវតី​នៅ​តាម​វិទ្យាល័យ​សិក្សា​នានា​របស់​ពួក​គាត់​ផ្ទាល់​។ ក្លឹ​ប​ស្ទែ​ម​ផ្ដល់​ឱកាស​ដល់​យុវតី​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ និង​បង្កើត​បណ្ដាញ​ជាមួយ​យុវតី​ឯទៀត​ដែល​មានគំនិត​ដូច​គ្នា តាម​រយៈ​សកម្មភាព​ដ៏​រីករាយ​ផ្សេង​ៗ​ទាក់ទង​នឹង​ស្ទែ​ម​។

ឯកសារ​សម្រាប់​ប្រើ​ក្នុង​ក្លឹ​ប​ស្ទែ​ម គឺ​អាច​ទាញ​យក​បាន​ដោយ​ឥត​គិតថ្លៃ​សម្រាប់​វិទ្យាល័យ​នានា​នៅ​កម្ពុជា ហើយ​ស័ក្តិសម​ប្រើ​សម្រាប់​សិស្ស​ថ្នាក់​ទី​៨ ដល់ទី​១០​។ ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​បង្កើត​ក្លឹ​ប​ស្ទែ​ម​ដោយ​ខ្លួនឯង ប្អូន​ៗ​យុវតី​អាច​ចុះ​ឈ្មោះ​បាន​តាម​រយៈ​តំណ​នេះ ដើម្បី​ទាញ​យក​ឯកសារ​ដឹកនាំ​ក្លឹ​ប​ប្រចាំ​ស​ប្ដា​ហ៍​។

ប្រធានបទ​ប្រចាំ​ស​ប្ដា​ហ៍​នីមួយ​ៗ​ផ្ដោត​សំខាន់​ទៅ​លើ​អាជីព​ផ្សេង​ៗ​នៅ​ក្នុង​វិស័យ​ស្ទែ​ម ហើយ​សមាជិក​ក្លឹ​ប​នឹង​ទទួល​បានការ​បំផុសគំនិត​តាម​រយៈ​វី​ដេ​អូ​កិច្ច​សម្ភាសន៍​ជាមួយ​ស្ត្រី​ដែល​ជា​អ្នកជំនាញ​អាជីព​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​ស្ទែ​ម​។ ពួក​គាត់​នឹង​សិក្សា​តាម​រយៈ​សកម្មភាព​សិក្សា​ចំ​ទិស​ដៅ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​។

ការ​ដឹកនាំ​ក្លឹ​ប​ជា​ការងារ​ងាយ​ៗ ហើយ​យុវជន និង​យុវតី​អាច​ចូលរួម​ធ្វើ​ជា​សមាជិក​ក្លឹ​ប​បាន​។ វិធី​ដឹកនាំ​ក្លឹប គឺ​ត្រូវ​បាន​ផ្ដល់​ជូន​ជា​រៀង​រាល់​ស​ប្ដា​ហ៍ ហើយ​ធនធាន​សម្រាប់​ប្រើ​ក្នុង​ក្លឹ​ប គឺ​សាមញ្ញ និង​ងាយ​រក មិន​ថា នៅ​ខេត្ត​ឬ​ទីក្រុង​ឡើយ​។ វិធី​ដឹកនាំ​ក្លឹ​ប​អាច​ទាញ​យក​បាន​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។

សូម​ចុច​ត្រង់នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​និង​ការ​ចុះ​ឈ្មោះ​។

គម្រោង​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ក្នុង​បំណង​លើកកម្ពស់​ស្ត្រី​កម្ពុជា​។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាម​រយៈ អីុមែល ៖ stemsisters@stemcambodia.ngo
ទូរស័ព្ទ​លេខ ៖ 023 72 72 62
ទំព័​រវេ​ប ៖ http://www.stemcambodia.ngo/stem-sisters-cambodia/
ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/CambodiaSTEMSisters/ ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ