ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​សាយ ឈុំ ៖ រុ​ស្ស៊ី​បាន​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​កម្ពុជា​គ្រប់​វិស័យ​ក្នុង​កាលៈទេសៈ​លំបាក

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ សម្តេច វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែង​ថា ប្រទេស​រុ​ស្ស៊ី​បាន​ជួយ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​លើ​គ្រប់​វិស័យ​កម្ពុជា​គ្រប់​កាលៈទេសៈ​នៅ​គ្រា​លំបាក​និង​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ស្រប​ពេល​ដែល​កម្ពុជា​ត្រូវការ​ធនធានមនុស្ស ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ…

ខេត្តសៀមរាប ៖ សម្តេច វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែង​ថា ប្រទេស​រុ​ស្ស៊ី​បាន​ជួយ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​លើ​គ្រប់​វិស័យ​កម្ពុជា​គ្រប់​កាលៈទេសៈ​នៅ​គ្រា​លំបាក​និង​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ស្រប​ពេល​ដែល​កម្ពុជា​ត្រូវការ​ធនធានមនុស្ស ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

ការ​លើក​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ILYAS UMAKHANOV អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​នៃ​សហព័ន្ធ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគា​សុខា​សៀមរាប ។

សម្តេច​សាយ ឈុំ មាន​ប្រសាសន៍​ថា «​ប្រទេស​រុ​ស្ស៊ី គឺជា​ប្រទេស​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ស្រប​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។ ជាក់ស្តែង​អតីត​និស្សិត​កម្ពុជា​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​រុ​ស្ស៊ី បច្ចុប្បន្ន​មួយ​ចំនួន​បាន​នឹង​កំពុង​តែ​កាន់​តួនាទី​សំខាន់​ៗ​ជាម​ន្រី្ត​ជាន់ខ្ពស់​ថ្នាក់​មធ្យម​នៅ​ថ្នាក់​ជាតិ​ក៏​ដូច​ជា នៅ​ថ្នាក់​ក្រោម​ជាតិ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អំណរ​គុណ រុ​ស្ស៊ី ដែល​បាន​ជួយ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ក្នុង​កាលៈទេសៈ​លំបាក​បន្ទាប់​ពី​ព្រះរាជាណាចក្រ​កម្ពុជា​រំដោះ​រួច​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។ នេះ គឺជា​មនោសញ្ចេតនា​មិត្តភាព​យ៉ាង​ជ្រាលជ្រៅ​មាន​លក្ខណៈ​ជា​ប្រ​វ​តិ្ត​សាស្ត្រ​ដែល​ប្រជាជន​កម្ពុជា​មិន​អាច​បំភ្លេច​បាន​ឡើយ ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សា​រណៈ​យោគយល់​គ្នា​សំខាន់​ៗ​ជា​ច្រើន​វិស័យ និង​បាន​បង្កើត​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុ​ស្សី សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​សំដៅ​រួម​គ្នា​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រទេស​ទាំង​ពីរ​ឆ្ពោះទៅ​កាន់​សករាជ​ថ្មី ។

ដូច្នេះ​ប្រធាន​ព្រឹទ្ធសភា​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​អនុស្សា​រណៈ​យោគយល់​គ្នា និង​ចូលរួម​ជំរុញ​នៃ​ការ​អនុវត្ត​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ដោយ​ទូលំទូលាយ​ស៊ីជម្រៅ និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។

ចំណែក​លោក ILYAS UMAKHANOV អំណរ​គុណ​ចំពោះ​សម្តេច​សាយ ឈុំ បាន​ចំណាយពេល​ដ៏​មាន​តម្លៃ​ទទួល​ជួប​សវនាការ​នា​ឱកាស​នេះ​ព្រមទាំង​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) ។ ការ​បង្កើត​ឡើង​នៃ​វេទិកា​នេះ​មាន​រយៈពេល​៣៥​ឆ្នាំ​មក​ហើយ​ដែល​មានការ​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​នៃ​វេទិកា​នេះ​ក្នុង​ការ​រួមចំណែក​ដល់​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​សភា និង​សភា​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក កាន់តែ​ជិត​ស្និត និង​ល្អ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ