ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​លើ​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​សកល

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​រួម​ទាំង​ពិ​ភក​លោក​ផង​កំពុង​ប្រឈម និង​បញ្ហា​សកល​ដូច​ជា សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​ស​ពា្វ​វុ​ធ អំពើ​ភាវ​កម្ម…

ខេត្តសៀមរាប ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​រួម​ទាំង​ពិ​ភក​លោក​ផង​កំពុង​ប្រឈម និង​បញ្ហា​សកល​ដូច​ជា សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​ស​ពា្វ​វុ​ធ អំពើ​ភាវ​កម្ម ការ​ជួញដូរ​ឆ្លង​ដែន ខុសច្បាប់​គ្រប់​ប្រភេទ ការ​ឆ្លង​ដែន ការ​ប្រែប្រួល​ធម្មជាតិ គ្រោះ​មហន្តរាយ​ធម្មជាតិ អសន្តិសុខ និង​ភាព​ក្រីក្រ ដែល​កំពុង​គម្រាមកំហែង​ដល់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដល់​ប្រទេស​នៅ​លើក​ពិភពលោក ។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​២៧ (APPF-27) ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា សម្តេច​តេ​ជោ​បាន បញ្ជាក់​ថា «​ដូច្នេះ​កិច្ចប្រជុំ​ប្រឆាំង​លើក​ទី​២៧ នៃ​វេទិការ​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​២៧​នៃ ពេល​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​រួម​ទាំង​កម្ពុជា​ផង ដើម្បី​ពង្រឹង ភាព​ជា​ដៃគូ​នៃ​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឈាន​ទៅ​សម្រេច​បាន​នូវ​សន្តិភាព សន្តិសុខ នៃ​ការ​អភិវឌ្ឍ​ប្រកប​ដ​ដោយ​ចីរភាព​» ។

ការ​បើ​កិច្ចប្រជុំ​នៅ​ពេល​នេះ​ក៏​ស្រប​ពេល​ដែល​កម្ពុជា​ទើបតែ​ប្រារព្ធ​ប្រវត្តិសាស្ត្រ​ធំ​ៗ ពីរ គឺ​ខួប​៤០​ឆ្នាំ​នៃ​ទិវា​ទ​ជ័យ​ជំនះ​៧​មក​រា ១៩៧៩ -៧​មក​រា ២០១៩ និង​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់សង្គ្រាម​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ។ សម្តេច​បញ្ជាក់​ថា « ជាង​៤០​ឆ្នាំ​មុន​នេះ​ទឹកដី​ក៏​កំសត់​នេះ​យើងខ្ញុំ​នេះ គឺ​ពោ​ពេញ​ទៅ​ដោយ​វាល​ពិឃាត​នោះ គឺជា​រឿងរ៉ាវ​ដែល​កើតឡើង កាលពី​ឆ្នាំ​ជាង​៤០​ឆ្នាំ ហើយ​យើងខ្ញុំ​ទើបតែ​ប្រារ​ព្វ​ពិធី​រួច​ហើយ​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អរគុណ​ដល់​កងទ័ព​វៀតណាម ដែល​ជួយ​ដល់​កម្ពុជា​ក្នុង​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​ផង​ដែ ។ សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា «​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ យើង​ទើបតែ​ធ្វើ​ខួប​នៃ​នយោបាយ​នៃ​ការ​អនុវត្ត​នយោបាយ​នៃ​ការ​បញ្ចប់សង្គ្រាម​ទាំងស្រុង ។

ហេតុ​អ្វី​បានជា​យើង​ធ្វើ​រឿង​នេះ ? ក្នុង​ប្រវត្តិ​ជា​របស់​កម្ពុជា​ប្រមាណ​ជា​៥០០​ឆ្នាំ​ចុង​ក្រោយ​នេះ​គ្មាន​ប្រទេស​ណាមួយ​មាន​តំបន់​ត្រួតត្រា​មួយ​នោះ​ទេ ។ យើង​តែងតែមាន​ជម្លោះ ហើយ​ជា​ប្រទេស​មួយ​ដែល​មាន​តំបន់​ត្រួតត្រា​ច្រើន​មិន​តិច​ជាង​ពីរ​ក្នុង​ពេល​តែ​មួយ ។ យើង​ធ្លាប់​មាន​តំបន់​ត្រួតត្រា​រហូត​ដល់​៤​នៅ​តំបន់​តែ​មួយ យើង​ធ្លាប់​រាជរដ្ឋាភិបាល​ចំនួន​ពីរ​ក្នុង​ពេល​តែ​មួយ ។

ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៩៨ មក​យើងខ្ញុំ​បាន​សម្រេច​ជា​តំបន់​ត្រួតត្រា​មួយ​ព្រះមហាក្សត្រ​តែ​មួយ រាជរដ្ឋាភិបាល​តែ​មួយ និង​កងកម្លាំង​តែ​មួយ » ។ ក្នុង​វេទិកា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ពី​ជំហរ​របស់​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​មាន​ចំណូល​ខ្ពស់​ផង​ដែរ ។ សម្តេច​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​វេទិការ​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២៧ ដើម្បី​ពិចារណា និង​ពិភាក្សា​គ្នា​មួយ​ចំនួន​ដួច​ជាទី​១- ត្រូវ​រួម​គ្នា​យកចិត្តទុកដាក់​លើ​តួនាទី​របស់​អង្គការ​សហ​ប្រជា​តិ តួនាទី​អាស៊ាន តួនាទី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ពិសេស​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព គ្រោះ​ធម្មជាតិ សន្តិសុខ​ស្បៀង និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​បាន​ដាក់​ចេញ​ដោយ​អង្គការសហប្រជាជាតិ ។ ទី​២- ត្រូវ​រួម​គ្នា​លើកកម្ពស់ និង​សិទ្ធិ សេចក្តី​សេ ភាព​ថ្លៃថ្នូ​របស់​មនុស្ស ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​អង្គការ​ហស​ប្រជាជាតិ និង​កតិការ​ផ្សេង​ៗ ពិសេស​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ ឬ​បង្កើត​សភាព​ផ្សេង​ៗ ដែល​បង្ក​ឲ្យ​មាន​អ​ស្ថេ​រ​ភាព និង​ភាព​វឹកវ​ដល់​ពិភពលោក ។

ទី​៣- ត្រូវ​រួម​គ្នា​ដោះស្រាយ​ជំ​លោះ​ដែល​កើតឡើង​តាម​រយៈ​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី ឬ​ដោយ ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ ឬ​តាម​នយោបាយ​ឈ្នះ ឈ្នះ ដែល​ទទួលយក​បាន​ទាំងអស់ ។ ទី​៤- ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ការ​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​នូវ​អំពើ​ភាវ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន គ្រប់​ប្រភេទ ការ​ជួញដូរ​គ្រឿងញៀន ការ​ជូ​ញ​ដូរ​វត្ថុ​បុរាណ បទ ល្មើស​បច្ចេកវិទ្យា ដែល​ប៉ះពាល់​សង្គម​ជំងឺឆ្លង​គ្រប់​ប្រភេទ និង​ការ​ជួញ​ដួ​រ​ស្ត្រី និង​កុមារ ទី​៥- ត្រូវ​រួម​គ្នា​លើ​កក​ម្កើ​ង​វប្បធម៌ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​លើក​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ