មន្ត្រីរដ្ឋាភិបាលនិយាយថា មនុស្សយ៉ាងហោចណាស់៣៦នាក់ បានត្រូវស្លាប់ និង៤២នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារអត្តឃាតមួយនៅមជ្ឈមណ្ឌលជ្រើសរើសយោធាជាតិអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃទី១៤ មីនា កន្លងមក ។ តាមប្រភពព័ត៌មានថា ការវាយប្រហារនោះកើតឡើងនៅមជ្ឈមណ្ឌលជ្រើសរើសយោធាជាតិ ក្នុងខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ។ ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារអត្តឃាតនេះអាចកើនឡើងថែមទៀត ដោយសារភាគច្រើននៃអ្នករងរបួសមានសភាពធ្ងន់ធ្ងរ ។
អ្នកនាំពាក្យអភិបាលខេត្ត Kunduz និយាយថា ភាគច្រើននៃអ្នកស្លាប់ជាអ្នកចង់ធ្វើយោធា ។ ទោះបីជាបែបណា ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតនេះនៅឡើយ៕
ចែករំលែកព័តមាននេះ