ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ដឹក​ចេញពី​បាត​អាង​រាល់ថ្ងៃ​160​គ្រឿង​ហើយ​…​នៅ​ច្រើន​ទៀត

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា រថយន្ត​ដឹកឈើ​ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​បណ្តោះអាសន្ន​សេ​សាន​កំពុង​ដំណើរការ​ជាប់​ៗ​គ្នា​រាល់ថ្ងៃ​ដោយ​បាន​អនុវត្ត​ទៅ​តាម​លិខិតអនុញ្ញាត​ចេញពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោម​ការ​វាស់វែង​ដោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្នុង​រថយន្ត​ខ្នាត​ធំ​ត្រឹម​១៨​ម៉ែត្រគូប ។ គោលដៅ​ដែល​បាន​ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន​សេ​សាន​ទាំងនោះ​ត្រូវ​បាន​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត​រាជធានី ។…

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា រថយន្ត​ដឹកឈើ​ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​បណ្តោះអាសន្ន​សេ​សាន​កំពុង​ដំណើរការ​ជាប់​ៗ​គ្នា​រាល់ថ្ងៃ​ដោយ​បាន​អនុវត្ត​ទៅ​តាម​លិខិតអនុញ្ញាត​ចេញពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោម​ការ​វាស់វែង​ដោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្នុង​រថយន្ត​ខ្នាត​ធំ​ត្រឹម​១៨​ម៉ែត្រគូប ។ គោលដៅ​ដែល​បាន​ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន​សេ​សាន​ទាំងនោះ​ត្រូវ​បាន​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត​រាជធានី ។

តាម​ការ​ទម្លាយ​ចេញពី​ផ្ទៃក្នុង​ថា​ឈើមូល​និង​ឈើ​បួន​ជ្រុង​(​ឃ្លុម​)​នៅ​រោងចក្រ និង​តាម​គុម្ពោត​ព្រៃ សេស​សល់​ឈើ​មិន​ទាន់​ដឹក​ចូល​ក្មុ​ង​ក្រុមហ៊ុន​បន្ថែម​ទេ ដោយសារ​កំពុង​ដឹកឈើ​ស្រប​ចេញ​មិន​ទាន់​អស់ ។

ទាក់ទិន​ការ​ដឹក​ញ្ជូ​ន​ឈើ​ចេញពី​តំបន់​ក្តៅ​នៃ​ស្រុក​សេ​សាន​ក្បែរ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​តែ​ជា​រឿង​ក្តៅ​គគុក ព្រោះ​ដឹក​ចេញ​មិន​ចេះ​អស់ ដែល​ពុំ​មាន​អ្នកតំណាង​ឬ​អ្នក​ចេញ​មុខ​មក​បកស្រាយ​ដើម្បី​បំភ្លឺ សកម្ម​ភាព​​នោះ​នៅឡើយ​ទេ ព្រោះ​ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មេការ ក៏​ដូច​ជា​ពី​តំណាង​ក្រុមហ៊ុន ជា​ពិសេស​ពុំ​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​ឧកញ៉ា​ជ័យ​បាន​ឡើយ ។

តែ​សម្រាប់​ទិន្នន័យ​នៃ​ការ​ចរាចរណ៍​រថយន្ត​ចាប់តាំងពី​ថ្ងៃ​ទី​៥ មក​រា រហូត​មក​ទល់​ថ្ងៃ​ទី​១៤ មក​រា​នេះ រថ យន្ត​វ៉េ​អង និង​រថយន្ត​យី​ឌុ​ប ចេញ​គ្មាន​ថ្ងៃ​លស់​ឡើយ​សរុប​ចំនួន​១៦០​គ្រឿង ។

រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៥​ខែមករា​ឆ្នាំ​២០១៩ មាន​ចំនួន​១២​គ្រឿង ថ្ងៃ​ទី​៦ មាន​ចំនួន​១៤​គ្រឿង ថ្ងៃ​ទី​៧ មក​រា​មាន​ចំនួន​១៤​គ្រឿង ថ្ងៃ​ទី​៨ មក​រា មាន​ចំនួន​១៥​គ្រឿង ថ្ងៃ​ទី​៩ មក​រា ចំនួន​១៦​គ្រឿង ថ្ងៃ​ទី​១០ មក​រា ចំនួន​១៩​គ្រឿង ថ្ងៃ​ទី​១១ មក​រា ចំនួន​១៨​គ្រឿង ថ្ងៃ​ទី​១២ មក​រា ចំនួន​២១​គ្រឿង និង​ថ្ងៃ​ទី​១៣ មក​រា​មាន​ចំនួន​១០​គ្រឿង ថ្ងៃ​ទី​១៤ មក​រា វេលា​ម៉ោង​៥​ល្ងាច​ដឹក​ចេញ​២១​គ្រឿង​ទៀត​ដែល​ចំនួន​ទិន្នន័យ​នេះ​សរុប​ច្រើន​ពាន់​ម៉ែត្រគូប ។

ប្រ​សិន​មានការ​បំភ្លឺ​ណាមួយ​ពី​អ្នក​ទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត នូវ​ការ​បំភ្លឺ​នេះ ។ ដូច្នេះ​គួរ​តំណាង​ក្រុមហ៊ុន​មាន​សេចក្តី​ក្លាហាន​បំភ្លឺ តើ​ឈើ​នេះ​បាន​មក​ពី​បាត​អាង​ណា អី​ក៏​ដឹក​មិន​ចេះ​អស់បែប​នេះ ។

ព័ត៌មានពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះ​សន្តិភាព​ស្អែកនេះ ។

អត្ថបទសរសេរ ដោយ