ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្វី​ដែល​បាន​មក​ដោយ​ខ្វះ​ការ​ប្រឹងប្រែង​នោះ​ឡើយ

5 ឆ្នាំ មុន

អ្វី​ៗ​ក្នុង​លោក​នេះ​មិនមែន​បាន​មក ឬរ​ត់ម​ករក​យើង​ដោយ​គ្មាន​ការ​ប្រឹងប្រែង​ស្វែងរក​នោះ​ទេ យ៉ាងណាមិញ សេចក្តីសុខ​ក៏​មិនមែន​ចេះ​តែ​បាន​មក រត់​រក​យើង​ដោយ​ងាយ​ៗ​ក៏​យ៉ាងនោះ​ដែរ​ ។ ការ​ដែល​បុគ្គល​ចង់បាន​សេចក្តីសុខ លុះណាតែប្រឹងប្រែង​សិក្សាអប់រំ​ត្រឹមត្រូវ​តាម​ផ្លូវចិត្ត​ឱ្យ​ស្គាល់​សេចក្ដី​ពិត​នៃ​ជីវិត ចេះ​ឲ្យ​អភ័យ​ដល់​សព្វ​សត្វ និង​ចេះ​គិត​រក​ចំណុច​ល្អ​ៗ​មក​ទុកដាក់​ក្នុង​ខ្លួន…

អ្វី​ៗ​ក្នុង​លោក​នេះ​មិនមែន​បាន​មក ឬរ​ត់ម​ករក​យើង​ដោយ​គ្មាន​ការ​ប្រឹងប្រែង​ស្វែងរក​នោះ​ទេ យ៉ាងណាមិញ សេចក្តីសុខ​ក៏​មិនមែន​ចេះ​តែ​បាន​មក រត់​រក​យើង​ដោយ​ងាយ​ៗ​ក៏​យ៉ាងនោះ​ដែរ​ ។

ការ​ដែល​បុគ្គល​ចង់បាន​សេចក្តីសុខ លុះណាតែប្រឹងប្រែង​សិក្សាអប់រំ​ត្រឹមត្រូវ​តាម​ផ្លូវចិត្ត​ឱ្យ​ស្គាល់​សេចក្ដី​ពិត​នៃ​ជីវិត ចេះ​ឲ្យ​អភ័យ​ដល់​សព្វ​សត្វ និង​ចេះ​គិត​រក​ចំណុច​ល្អ​ៗ​មក​ទុកដាក់​ក្នុង​ខ្លួន ទើប​ឃើញ​ពន្លឺ​នៃ​សេចក្ដីសុខ ។

បញ្ហា​សព្វបែបយ៉ាង​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃនេះ​មាន​ទាំង​ចំណុច​ល្អ និង​អាក្រក់ តែបើ​យើង​មិន​ចេះ​ចម្រាញ់ មិន​ចេះ​អប់រំ​ចិត្ត​រើស​រក​ចំណុច​ល្អ​ដើម្បី​ឲ្យ​បាន​សុខ​ខ្លួនឯង​ទេ យើង​នឹង​កើតទុក្ខ​រាល់ថ្ងៃ​។

យើង​តែង​ស្វែងរក​របស់​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​នៅ​ខាងក្រៅ​ខ្លួន ហើយ​បែរជា​បណ្ដោយ​ឲ្យ​ខ្លួនឯង​កើតទុក្ខ​ព្រោះតែ​ការ​ចង់បាន​របស់​នោះ​ទៅ​វិញ បើ​តែ​បែប​នេះ​នឹង​មាន​សេចក្តីសុខ​មកពីណា ។

ទោះជា​យ៉ាងណា​ក៏​ដោយ​បើ​យើង​ព្យាយាម​ស្វែងរក​ឱ្យ​ឃើញ​នូវ​តម្លៃ​នៃ​ជីវិត​ខ្លួនឯង នៅ​ត្រង់​ការ​ឈ្នះ​សេចក្ដី​ទុក្ខ​នោះ ជីវិត​យើង​នឹង​បាន​រស់នៅ​ដោយ​សេចក្ដីសុខ ជាមួយនឹង​អារម្មណ៍​ស្ងប់​ត្រជាក់ ចិត្តស្ងប់​ល្អ​ទើប​ជា​សុខ​ពិតប្រាកដ ។