ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​អ្នកគ្រប់គ្រង​ទ្រព្យធន​អត់​បញ្ញា

5 ឆ្នាំ មុន

នៅ​ក្នុង​លោក​នេះ​មាន​អ្នក​សម្បូរ​ទ្រព្យធន​ច្រើន​ណាស់ តែ​អ្នកមាន​ខ្លះ​នៅ​តែ​មិន​អាច​រក​ឱកាស​ទៅ​វត្ត ដើម្បី​បំពេញ​បុណ្យ​កុសល​សម្រាប់​ជាទី​ពឹង​របស់​ខ្លួន​ទៅ​ក្នុង​បរលោក​បាន ព្រោះ​សេចក្តី​កំណាញ់​គ្រប​សង្កត់ ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​ទាសករ​នៃ​ទ្រព្យសម្បត្តិ​រហូត​អស់​ជីវិត ។ ត្រង់នេះ​ព្រះ​បរម​សាស្តា​ទ្រង់​ដាស់តឿន​ដល់​បុគ្គល​ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដោយ​ខ្វះ​បញ្ញា​តាម​រយៈ​ទ្រឹស្តី​មួយ​ចំនួន​ដូច​តទៅៈ ១-​ទ្រព្យសម្បត្តិ​ជា​កិលេស​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។ ២-​ទ្រព្យសម្បត្តិ​ជា​រាត្រី​អន្ធការ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា…

នៅ​ក្នុង​លោក​នេះ​មាន​អ្នក​សម្បូរ​ទ្រព្យធន​ច្រើន​ណាស់ តែ​អ្នកមាន​ខ្លះ​នៅ​តែ​មិន​អាច​រក​ឱកាស​ទៅ​វត្ត ដើម្បី​បំពេញ​បុណ្យ​កុសល​សម្រាប់​ជាទី​ពឹង​របស់​ខ្លួន​ទៅ​ក្នុង​បរលោក​បាន ព្រោះ​សេចក្តី​កំណាញ់​គ្រប​សង្កត់ ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​ទាសករ​នៃ​ទ្រព្យសម្បត្តិ​រហូត​អស់​ជីវិត ។

ត្រង់នេះ​ព្រះ​បរម​សាស្តា​ទ្រង់​ដាស់តឿន​ដល់​បុគ្គល​ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដោយ​ខ្វះ​បញ្ញា​តាម​រយៈ​ទ្រឹស្តី​មួយ​ចំនួន​ដូច​តទៅៈ

១-​ទ្រព្យសម្បត្តិ​ជា​កិលេស​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។

២-​ទ្រព្យសម្បត្តិ​ជា​រាត្រី​អន្ធការ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៣-​ទ្រព្យសម្បត្តិ​គឺជា​អ្នក​ពិឃាត​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៤-​ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ញៀន​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៥-​ទ្រព្យសម្បត្តិ​ជា​ចំណង​ដ៏​មាំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៦-​ទ្រព្យសម្បត្តិ​ជា​ជំងឺ​ដ៏​ធ្ងន់​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៧-​ទ្រព្យសម្បត្តិ ជា​អមនុស្ស​កំណាច​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៨-​ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ពិស​ចាំ​សម្លាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៩-​ទ្រព្យសម្បត្តិ​ជា​គំនរ​ភ្លើង​ដ៏​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

១០-​ទ្រព្យសម្បត្តិ​ជា​ចោរ​ដ៏​កាច​សាហាវ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

១១-​ទ្រព្យសម្បត្តិ​ជាស​ត្រូវ​ចាំ​យាយី​ម្ចាស់ទ្រព្យ​អត់​បញ្ញា

១២-​ទ្រព្យសម្បត្តិ​ជា​កាំបិត​ដ៏​មុត​ស្រួច​សម្រាប់​ប្រហារ​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។

កាលបើ​បុគ្គល​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ខ្លាំង​ពេក ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ខ្លាំង គ្មាន​ទេ​សេចក្តី​ស្ងប់​ក្នុង​ជីវិត​។ ដូច្នេះ​មាន​តែ​ការ​លះ​ទ្រព្យ​មួយ​ចំណែក​ធ្វើ​ទាន​គឺជា​ការ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​រួច​ផុត​អំពី​ចំណង​មារ ទើប​រស់នៅ​ជា​សុខ​ក្នុង​លោក​ទាំង​ពីរ ។