ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​បំផ្លាញ​សេដ្ឋកិច្ច​តួ​ក​គី​ បើ​ហ៊ាន​ចាត់ការ​ពួក​ឃើ​ត

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​តួ​ក​គី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៣​មក​រា​គំរាម​ប្រទេស​តួ​ក​គី ពី​គ្រោះ​មហន្តរាយ​សេដ្ឋកិច្ច​មួយ​របស់​ប្រទេស​នេះ ប្រសិនបើ​ហ៊ា​ន​វាយប្រហារ​ប្រឆាំង​ពួក​ឃើ​ត ​ក្រោយ​​ការ​ដកថយ​នា​ពេល​ខាង​មុខ​នេះ របស់​កង​ទាហាន​អា​មេ​រិ​ក​ចេញ​ពីស៊ី​រី តែ​ដោយ​អំពាវនាវ​ដល់​ពួក​ឃើ​ត​កុំ​ឲ្យ​បង្កហេតុ​ដល់​ក្រុង​អង់កា​រ៉ា​។ តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា…

សហរដ្ឋអាមេរិក​-​តួ​ក​គី ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៣​មក​រា​គំរាម​ប្រទេស​តួ​ក​គី ពី​គ្រោះ​មហន្តរាយ​សេដ្ឋកិច្ច​មួយ​របស់​ប្រទេស​នេះ ប្រសិនបើ​ហ៊ា​ន​វាយប្រហារ​ប្រឆាំង​ពួក​ឃើ​ត ​ក្រោយ​​ការ​ដកថយ​នា​ពេល​ខាង​មុខ​នេះ របស់​កង​ទាហាន​អា​មេ​រិ​ក​ចេញ​ពីស៊ី​រី តែ​ដោយ​អំពាវនាវ​ដល់​ពួក​ឃើ​ត​កុំ​ឲ្យ​បង្កហេតុ​ដល់​ក្រុង​អង់កា​រ៉ា​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា សហរដ្ឋអាមេរិក​នឹង​កម្ទេច​សេដ្ឋកិច្ច​តួ​ក​គី ប្រសិនបើ​ខ្លួន​វាយ​ប្រហារ​ពួក​ឃើ​ត​។ លោក​ក៏​អំពាវនាវ​ផង​ដែរ ឲ្យ​បង្កើត​តំបន់​សន្តិសុខ​មួយ​មាន​ជម្រៅ​៣០​គីឡូម៉ែត្រ តែ​លោក​មិន​បាន​បញ្ជាក់​ពី​តំបន់​នោះ​ស្ថិត​នៅ​ទីណា​ឬ​លើ​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ឡើយ​។ ទន្ទឹម​នឹង​នេះ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ស្នើ​ដល់​ពួក​ឃើ​ត​កុំ​បង្កហេតុ​លើ​តួ​ក​គី​។

សេចក្ដីថ្លែងការណ៍​នោះ​ធ្វើ​ឡើង​ខណៈ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO មក​បំពេញ​ទស្សនកិច្ច​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។ ទស្សនកិច្ច​នេះ​សំដៅ​ធានា​ពី​ការ​ទ្រទ្រង់​របស់​អា​មេ​រិ​ក ចំពោះ​បណ្ដា​សម្ព័ន្ធ​មិត្ត​ខណៈ​ភាព​តានតឹង មានការ​កើនឡើង​រវាង​សហរដ្ឋអាមេរិក​និង​តួ​ក​គី លើ​បញ្ហា​វាសនា​របស់​ពួក​ឃើ​ត​សី​ុ​រី ដែល​តស៊ូ​នៅ​ខាង​អា​មេ​រិ​ក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

លោក​POMPEO ស្វះស្វែង​ធានា​ប្រាប់​សម្ព័ន្ធមិត្ត​ឃើ​ត ដោយ​អះអាង​ពី​ការ​ធានា​ដល់​កិច្ច​ការពារ​ពួក​គេ ទោះបី​លោក​ត្រាំ​ប្រកាស​កាលពី​ខែធ្នូ​ពី​ការ​ដក​ទាហាន​អា​មេ​រិ​ក​២០០០​នាក់​ដាក់​ពង្រាយ​នៅ​ស៊ី​រី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្ដី​។ អបអរ​ដោយ​តួ​ក​គី​តែ​ការ​ដកថយ​នោះ​ធ្វើ​ឲ្យ​ផុយ​ស្រួយ​ដល់​សភាពការណ៍​របស់​ពួក​យុទ្ធ​ជន​ឃើ​ត​។ កងជីវពល​ឃើ​ត​ស៊ី​រី​នៃ​ក្រុម​កងឯកភាព​ការពារ​ប្រជាជន YPG ជា​កម្លាំង​ស្នូល​នៅ​លើ​ទីលាន ក្នុង​ការ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​ពេល​នេះ​រង​ការ​គំរាមកំហែង​ដោយ​លទ្ធភាព​នៃ​ការ​វាយលុក​មួយ​របស់​តួ​ក​គី ជា​ប្រទេស​ជាប់​ជិតខាង​ស៊ី​រី​។

ក្រុង​អង់កា​រ៉ា​ចាត់​ទុក​ពួក​YPG​ថា​ជា​ពួក​ភេរវ​ករ ដោយសារ​តែ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន​PKK​ដែល​ធ្វើ​ឧទ្ទាម​កម្ម​លើ​ដែនដី​តួ​ក​គី ចាប់តាំងពី​ឆ្នាំ​១៩៨៤​មក​។ តួ​ក​គី​មិន​លាក់​លៀម​ឡើយ​ពី​ចេតនា​របស់​ខ្លួន​បើក​ការ​វាយលុក​មួយ ប្រឆាំង​ពួក​ឃើ​ត​ស៊ី​រិ ដើម្បី​ចៀសវាង​ការ​បង្កើត​នៅ​ក្បែរ​ខ្លូ​ន រដ្ឋ​ឃើ​ត​មួយ ដែល​អាច​លើកទឹកចិត្ត​ដល់​ការ​បំបែក​ខ្លួន​និយម​របស់​ពួក​ឃើ​តតួ​ក​គី​។

ក្រុង​អង់កា​រ៉ា​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង ចំពោះ​ព័ត៌មាន​ដែល​ថា​លោក​ត្រាំ​គ្រោង​ដាក់​លក្ខខណ្ឌ លើ​ការ​ដកថយ​របស់​កង​ទាហាន​អា​មេ​រិ​ក ទៅ​នឹង​សន្តិសុខ​របស់​ពួក​យុទ្ធ​ជន​ឃើ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ