ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា អីុ​ស្រា​អែ​ល​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​ទាំងអស់ហើយ

5 ឆ្នាំ មុន

ប្រទេស​អីុ​ស្រា​អែ​ល ៖ កងទ័ព​អីុ​ស្រា​អែ​ល​បាន​​អះអាង​នា​ថ្ងៃ​ទី​១៣​ ខែមក​រា ឆ្នាំ​២០១៩ ​ថា បាន​រក​ឃើញ​ផ្លូវ​​រូង​ក្រោម​ដី​ចុង​ក្រោយ ដែល​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ជីក ក្នុង​គោលបំណង​ជ្រៀតចូល​ដែនដី​ខ្លួន ហើយ​​ប្រកាស​ពី​ការ​បញ្ចប់​ប្រតិបត្តិការ​រុករក​ដែល​ចាប់ផ្ដើម​ពី​ខែធ្នូ​មក​។…

ប្រទេស​អីុ​ស្រា​អែ​ល ៖ កងទ័ព​អីុ​ស្រា​អែ​ល​បាន​​អះអាង​នា​ថ្ងៃ​ទី​១៣​ ខែមក​រា ឆ្នាំ​២០១៩ ​ថា បាន​រក​ឃើញ​ផ្លូវ​​រូង​ក្រោម​ដី​ចុង​ក្រោយ ដែល​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ជីក ក្នុង​គោលបំណង​ជ្រៀតចូល​ដែនដី​ខ្លួន ហើយ​​ប្រកាស​ពី​ការ​បញ្ចប់​ប្រតិបត្តិការ​រុករក​ដែល​ចាប់ផ្ដើម​ពី​ខែធ្នូ​មក​។

អ្នកនាំពាក្យ​កងទ័ព​អីុ​ស្រា​អែ​ល​វរសេនីយទោ JONATHAN CONRICUS​ បាន​អះអាង​ទៅ​កាន់​ក្រុម​​អ្នក​កាសែត​ថា យើង​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​មួយទៀត របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ក្រោម​ព្រំដែន​រវាង​លី​បង់​ និង​អីុ​ស្រា​អែ​ល​។

តាម​ការ​វាយតម្លៃ​របស់​យើង​ថា ពុំ​មាន​ផ្លូវ​រូង​ក្រោម​ដីកា​ត់់​ព្រំដែន​ក្រៅពី​នេះ​ទៀត​ឡើយ​។ ច្រកចូល​របស់​ផ្លូវ​រូង​ក្រោម​ដី​ចុង​ក្រោយ​ដែល​ទើប​រក​ឃើញ​នេះ​ជា​រូង​ក្រោម​ដី​ទី​៦ ស្ថិត​ក្នុងភូមិ​លី​បង់ ​RAMYEH ​ចម្ងាយ​៨០០​ម៉ែត្រ​ខាងជើង​ដែនដី​អីុស្រា​អែ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ