ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​អណ្ដូងរ៉ែ​… ចិន​ស្លា.ប់​២១​នាក់

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា តុល្យការ​ចុង​ក្រោយ​នៃ​គ្រោះថ្នាក់ ដែល​កើត​មាន​​កាលពី​ថ្ងៃ​ទី​១២​ មក​រា ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ​នៃ​តំបន់ SHAANXI​ចិន អ្នក​ស្លាប់​ឡើង​ដល់​២១​នាក់​។ កម្មករ​រ៉ែ​៦៦​នាក់​អាច​ឡើង​មក​លើ​វិញ​បាន​ដោយ​សុខ​សប្បាយ​។…

ប្រទេស​ចិន ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា តុល្យការ​ចុង​ក្រោយ​នៃ​គ្រោះថ្នាក់ ដែល​កើត​មាន​​កាលពី​ថ្ងៃ​ទី​១២​ មក​រា ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ​នៃ​តំបន់ SHAANXI​ចិន អ្នក​ស្លាប់​ឡើង​ដល់​២១​នាក់​។

កម្មករ​រ៉ែ​៦៦​នាក់​អាច​ឡើង​មក​លើ​វិញ​បាន​ដោយ​សុខ​សប្បាយ​។ ការ​ស៊ើ​ប​អង្កេត​ទើប​ចាប់ផ្ដើម ដើម្បី​កំណត់​ពី​ប្រភព​នៃ​ការ​បាក់​អណ្ដូងរ៉ែ​នោះ​។

គ្រោះថ្នាក់​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស កើត​មាន​ញឹកញាប់​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​ចិន​។ យោង​តាម​អាជ្ញាធរ​ថា មនុស្ស​៣៧៥​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​២០១៧ ដោយសារ​គ្រោះថ្នាក់​អណ្ដូងរ៉ែ​ធ្យូងថ្ម ជា​តួ​លេខ​មួយ​មានការ​ចុះ​ថយ​២៨,៧% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​នេះ​។ ទោះបី​យ៉ាងណា​តួលេខ​នោះ​ហាក់ដូចជា​មិន​គ្រប់គ្រាន់​ឡើយ ដោយ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។

រដ្ឋាភិបាល​ចិន​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​បាន​ចាត់វិធានការ​នានា សំដៅ​កែ​លម្អ​សន្តិសុខ​ឧស្សាហកម្ម​ក្នុង​អណ្ដូងរ៉ែ ព្រមទាំង​នៅ​តាម​បណ្ដា​ទីតាំង​រោងចក្រ​គីមី​។ អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ញឹកញាប់ ប៉ុន្តែ​ការ​ចុះ​ត្រួតពិនិត្យ​នោះ​ជួនកាល ត្រូវ​រារាំង​ដោយសារ​អំពើ​ពុក​រលួយ​នៅ​ថ្នាក់​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ